Home អ្នកនិពន្ធ ប្រកាស​ដោយ So Danin

So Danin

1038 ប្រកាស 0 យោបល់
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ក្រោយមានការបង្ហោះពីទឹកចិត្តដ៏ប្រពៃរបស់លោកតាលក់ការ៉េមម្នាក់ដែលលក់ការ៉េម សម្រាប់ចិញ្ចឹមគ្រួសារ តែសុខចិត្តសន្សំសំចៃថវិកាផ្ទាល់ខ្លួនឧបត្ថម្ភ លូដាក់សម្រាមចំនួន ២០កង់ ដាក់នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដើម្បីរក្សាអនាម័យបរិស្ថាន។ យ៉ាងណាមិញ សិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន បានលើកឡើងព្រមៗគ្នាយ៉ាងដូច្នេះថា «មូលហេតុដែលលោកតា ធ្វើដូចនេះក៏ដោយសារតែគាត់ចង់ឲ្យវិទ្យាល័យនេះ ក្លាយទៅជាវិទ្យាល័យមួយ ដែលមានបរិស្ថានស្អាត មានអនាម័យល្អ សម្រាប់សុខភាពរបស់សិស្សានុសិស្សទាំងឡាយ»៕
ព្រះវិហារ ៖ កាលពីម្សិលមិញនេះ សមត្ថកិច្ចស្រុកជាំក្សាន្ត បានចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ជាប់ពាក់ព័ន្ធ នឹងករណីចាប់រំលោភសេពសន្ថវៈ លើ២នាក់បងប្អូនបង្កើត កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ ក្រោយទទួលបានពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ុយ វិទូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុនកើតហេតុជនសង្ស័យបានលួងលោមនារីជាប្អូនអាយុ១៨ឆ្នាំ រំលោភបានសម្រេច នៅរោងខាងក្រោយផ្ទះជាច្រើនដង លុះនៅខែកញ្ញានេះ ជនសង្ស័យបានលួងលោមនាំនារីរងគ្រោះជាបងអាយុ១៩ឆ្នាំ ចេញពីផ្ទះទៅចាប់រំលោភទៀត ក៏ត្រូវម្តាយនារីរងគ្រោះដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចតែម្ដង បច្ចុប្បន្ន កម្លាំងជំនាញបាននឹងកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យជាបន្តនៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីនៃច្បាប់ ៕
រតនគិរី ៖ កាលពីប៉ុន្មានម៉ោងមុននេះ ប្រជាពលរដ្ឋផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានហេតុការណ៍គួរឲ្យរន្ធត់មួយកើតឡើង ករណីបុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងហាងកាហ្វេមួយកន្លែង កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផន ទុំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅមុនពេលកើតហេតុ គេឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយបានចុះដើរតម្រង់ទៅរកជនរងគ្រោះ និងបានបាញ់ជនរងគ្រោះចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង រួចក្រុមជនសង្ស័យបានរត់ឡើងរថយន្តបើកគេចបាត់ស្រមោល ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្វែងរកជនដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវនេះ៕
ភ្នំពេញ ៖ ការទទួលមរណភាពរបស់តារាកំប្លែងជើងចាស់នាយ សានម៉ៅ បានធ្វើឲ្យអ្នកសិល្បៈ រួមនឹងមហាជនមានការសោកស្ដាយយ៉ាងខ្លាំង ដោយត្រូវបាត់បង់បុគ្គលដែលពោរពេញដោយទេពកោសល្យ និងមានសមត្ថភាពត្រូវលាចាកលោកទៅឆ្ងាយសែនឆ្ងាយគ្មានថ្ងៃត្រឡប់ ដោយជំងឺទឹកដក់ក្នុងសួត បេះដូង និងជំងឺទឹកនោមផ្អែម។ យ៉ាងណាមិញ ខណៈពេលនេះផងដែរសពរបស់តារាកំប្លែងជើងចាស់នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ ក្រោយដឹងដំណឹងនេះភ្លាម ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរលោក ហេង ឡុង បានបង្ហោះសារចូលរួមរំលែកទុក្ខ អមដោយសំណេរអំពាវនាវយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ សមាគមសិល្បករខ្មែរ នឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោកពូ សានម៉ៅ ថ្ងៃនេះ សពគាត់តម្កល់នៅវត្តព្រែកប្រា សូមបងប្អូនទៅជូនដំណើរគាត់ជាលើកចុងក្រោយផង សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៨២៥ ៧៣៦ របស់គ្រួសារគាត់ផ្ទាល់ ដើម្បីចូលបុណ្យតាមសទ្ធាជ្រះថ្លា»៕
ភ្នំពេញ ៖ កាលពីយប់មិញនេះមហាជន ក៏ដូចអ្នកសិល្បៈមានក្ដីរន្ធត់ និងសោកស្ដាយជាខ្លាំង ក្រោយទទួល បាន ដំណឹងយ៉ាងក្រៀមក្រំថាតារាកំប្លែងជើងចាស់នាយ សានម៉ៅ ដែលរាងកាយរួមរឹតដោយជំងឺទឹកដក់ក្នុងសួត បេះដូង និង ជំងឺទឹកនោមផ្អែម បានទទួលមរណភាពនៅមន្ទីរពេទ្យថៃ ដោយសារស្ទះបំពង់ខ្យល់គាំងបេះដូង ។ យ៉ាងណាមិញ ខណៈពេលនេះផងដែរសពរបស់តារាកំប្លែងជើងចាស់នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលាម៉ោង៣ ហើយសព និងត្រូវរៀបចំបូជា នៅថ្ងៃសោរ៍ ទី០៥ ខែតុលា ឆ្នាំ ២០១៩ នៅវេលារម៉ោង ៤រសៀល នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ភ្នំពេញ ៖ តារាសម្ដែងស្រីសាច់ខ្ចីអ្នកនាង សុខ សុម៉ាវត្តី ក្រោយសាងស្នេហ៍ខុសវ័យ ជាមួយកីឡាករបាល់ទាត់ លី វ៉ាហេទ ពួកគេទាំងពីរអ្នកកាន់តែបង្ហាញភាព ផ្អែមល្ហែមស្អិតរមួតទ្វេដង ហើយបានធ្វើឲ្យមនុស្សជាច្រើនស្ងើចសរសើរតែ ក៏មានអ្នកខ្លះមានកូនចិត្តលួចច្រណែនមេម៉ាយកូនមួយនេះផងដែរ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះនាងបានដឹកដៃគូស្នេហ៍ទៅសាងភាពផ្អែមល្អែម និងបង្កើនអនុស្សាវរីយ៍ល្អៗនៅខេត្តសៀមរាប ហើយបានផ្ដិតយករូបភាព ស្រស់ស្អាតជាច្រើនសន្លឹក ដែលមានទឹកមុខពោរពេញដោយស្នាមញញឹម សុភមង្គល និងសេចក្ដីសុខជាទីបំផុត ហើយត្រូវបានអ្នកគាំទ្រជាច្រើន ជូនពរដល់គូស្នេហ៍នេះមានក្ដីសុខបែបនេះរហូតទៅ៕
តាកែវ ៖ កាលពីម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមមានការរំភើប និងផ្ទុះការសរសើរយ៉ាងខ្លាំងក្រោយបានឃើញសកម្មភាពយ៉ាងប្រពៃរបស់លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែង បាននាំយកម៉ូតូមួយគ្រឿងរួមនឹងថវិកាចំនួន៤លានរៀល ទៅឧបត្ថម្ភដល់ប្អូនស្រីសិស្សពូកែមួយរូបដែលបានប្រឡងជាប់និទ្ទេសA ជាសិស្សរៀននៅវិទ្យាល័យ សុខ អាន ទន្លាប់។ ប្អូនស្រីខាងលើមានឈ្មោះ ស៊ាង វ៉ាន់ថង មានអាយុ១៩ឆ្នាំ រស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានជីវភាពក្រលំបាកហើយមានម្តាយជាស្រ្តីមេម៉ាយប្រកបរបរជាអ្នករកអេតចាយលក់ យ៉ាងណាមិញ លោកឧកញ៉ា បានបន្ថែមថា ចំពោះការផ្ដល់ជំនួយដល់ក្មេងស្រីរូបនេះ ព្រោះលោកចង់លើកទឹកចិត្ត សម្រាប់ការខិតខំរៀនសូត្ររបស់ប្អូនស្រី និងជួយដល់ជីវភាពរស់នៅរបស់គ្រួសារក្មួយស្រីដែល កំព្រាឪពុក រស់នៅជាមួយម្តាយមេម៉ាយក្រីក្រ តស៊ូចិញ្ចឹមកូនឲ្យរៀនសូត្រទាំងជីវភាពលំបាក៕
ភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ បានធ្វើឲ្យអ្នកគាំទ្រមានការរំភើប ក៏ដូចជាផ្ទុះការសរសើរយ៉ាងក្រោយបានបង្ហោះរូបភាពចាស់មួយសន្លឹក ស្ថិតក្នុងទឹកមុខពោរពេញដោយស្នាមញញឹម និងសុភមង្គលអមដោយសំណេរយ៉ាងផ្អែមល្ហែមទៅកាន់ប្រពន្ធជាទីស្រឡាញ់ ។ យោងតាមសំណេរ ក្នុងន័យរំឭកអនុស្សាវរីយ៍ចាស់ៗយ៉ាងមានក្ដីសុខ និងការស្រឡាញ់ យ៉ាងផ្អែមល្ហែមដូចទឹកឃ្មុំម្ចាស់បទ «បុប្ផាក្រពុំ» បានលើកឡើងថា «១៨ឆ្នាំកន្លងផុតទៅ អត់យាយប៉ិហ្នឹងមិនបានទេជាតិនេះ»៕