Home អ្នកនិពន្ធ ប្រកាស​ដោយ So Danin

So Danin

1038 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ៖ បទចម្រៀងរបស់ ខេម ជាមួយ តន់ ចន្ទសីម៉ា ហាក់ដូចជាសម្រុកចេញកាន់តែច្រើនឋ តែសម្រាប់ បទចម្រៀង មួយបទព្រឹកមិញនេះហាក់ដូចជាប្លែកមិនមែនជាស្ដាយឈ្លោះប្រកែក ឌឺដង គ្នាដូចបទលើកមុន ប៉ុន្តែបែរជារៀបរាប់ពីការបែងចែកវណ្ណៈរបស់ខាងស្រីដែលស្រលាញ់ដុល្លារជាងសេចក្ដីស្នេហាធ្វើឲ្យ ខេម រៀបរាប់ទាំងក្រៀមក្រំ និងខកចិត្តជាខ្លាំងព្រោះខ្លួនបានស្រលាញ់ តន់ ចន្ទសីម៉ា ជាពន់ពេកពេញបេះដូង ។ជាមួយគ្នានោះអ្នកនិពន្ធ បាន លេងពាក្យប្លែកៗដូចជាដុល្លារមានប្ញទ្ធ តាស្រម៉ូម សាហាយ ជាដើមដែលជាចំណុចនៃលុយកាក់។ ចង់ ជ្រាប ច្បាស់សូម ទស្សនា បទ"ដុល្លារ មានឬទ្ធ" របស់ តន់ ចន្ទសីម៉ា និង ខេម ទើប តែ ចេញ នៅ ព្រឹក នេះ ទាំង អស់ គ្នា៖
រាជធានីភ្នំពេញ៖បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ និងមានសំណើព្រោងព្រាតឱ្យអាជ្ញាធរមានវិធានការលើបុរសម្នាក់ដែលមានគណនី Tik Tok ឈ្មោះ ពូ ហុន ដែលបាននិពន្ធចម្រៀងច្រៀងសប្បាយទាញយកភាពល្បីល្បាញមិនខ្វល់ផលប៉ះពាល់សេចក្ដីថ្លៃថ្នូរសីលធម៌សង្គម និងកិត្តិយសស្ត្រីខ្មែរនោះ ពេលនេះត្រូវបានសមត្ថកិច្ចហៅមកអប់រំហើយ។  ដោយក្នុងនោះពូហ៊ុន ក៏បានចេញវីដេអូសុំពះសុំការអធ្យាស្រ័យលើកលែងទោស ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអ្នកនិយមបណ្ដាញសង្គមមេត្តាអត់ឱនយោគយល់កុំប្រកាន់ទោសចំពោះទង្វើអសីលធម៌នេះផង ជាថ្មីម្ដងទៀត សូមមេត្ដាផ្ដល់ឱកាសដើម្បីបានធ្វើការកែខ្លួនជាថ្មី ហើយសូមប្ដេជ្ញាថា ចាប់ពីថៃ្ងនេះទៅ ឈប់លេងបណ្ដាញសង្គមផងដែរ។ យ៉ាងណាមិញ ជុំវិញវីដេអូសុំទោសចំពោះកំហុសឆ្គង កើតឡើងដោយសារ​ខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោ​យ ភ្លើតភ្លើនចង់ល្បីនៅក្នុង​បណ្ដាញសង្គមរបស់​បុគ្គល​ ហួន​ ហុន​ ភ្លេចភ្លាំងមិនបានគិតពីតម្លៃនៃស្រ្ដីខ្មែរនេះ គេក៏ឃើញតារាសម្ដែង និងពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ក៏បានចែករំលែកវីដេអូនេះបន្ត ដោយភ្ជាប់នូវពាក្យសម្ដី ចាក់ដោតចំៗ ព្រមទាំងដាស់តឿនផងថា«ដើម្បីភាពល្បីល្បាញ អ្វីក៏អាចទៅរួចដែរ ( សូមកុំភ្លេចខ្លួន ថាមានប្រព័ន្ធសង្គមមួយ ស្មើនិងមានទូរទស្សន៍មួយដែរ  មុននឹងផ្សព្វផ្សាយអ្វីចេញទៅ គួរគិតគិតពិចារណាផង...
រាជធានីភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួមភរិយាជាទីស្រឡាញ់កាលពីកំឡុងឆ្នាំ២០១៦មកនោះ តារាចម្រៀងល្បីឈ្មោះលោក ប៊ុន សក្ដិ ហាក់មិនសូវលេចមុខក្នុងការងារសិល្បៈ ឬចេញបទចម្រៀងថ្មីៗបម្រើអារម្មណ៍មហាជនទៀតឡើយ ពោលគឺស្ងាត់ឈឹងតែម្ដង ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានក្ដីនឹករឭកសម្លេងដ៏ក្រអួនក្រអៅរបស់លោកជាខ្លាំង ដោយក្នុងនោះក៏មានមតិមួយចំនួនបានលើកឡើងផងដែរថា ប៊ុន ស័ក្តិ អាចនិងឈប់ពីវិស័យសិល្បៈទៀតផង។ យ៉ាងណាក្ដី ជុំវិញការបាត់មុខវិស័យសិល្បៈនេះដែរ  ត្រូវបានម្ចាស់បទ «ជិះក្របី»រូបនេះបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងរស់នៅយ៉ាងមានសុភមង្គលរួមភរិយា និងបានបម្រើការងារក្នុងជួរមន្រ្តីរាជការ ពោលគឺជាអង្គរក្ស នៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣) ហើយបើទោះបីជាមានការងាជាមន្ត្រីរាជការក៏ដោយ ក៏លោកមិនបោះបង់អាជីពជាតារាចម្រៀងឡើយ។ ស្រាប់តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ គេឃើញតារាចម្រៀងល្បីជំនាន់ឆ្នាំ២០០០រូបនេះ បានចេញនូវបទចម្រៀងថ្មីបំពេញការទន្ទឹងរងចាំរបស់អ្នកគាំទ្រផងដែរ ដោយបទថ្មីចំណងជើង«យកសេរីភាពអូនទៅវិញចុះ»នេះ កឺមានអត្ថន័យពិរោះចាក់ដោតខ្លាំងពោរពេញដោយមនោសញ្ចេតនាឈឺចាប់ដោយបទថ្មីនេះតទួលការកោតសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រចំពោះទឹកដមសម្លេងអន្លង់អន្លោចស្ដាប់មិនចេះជិនណាយផងដែរ៕
រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែង និងពិធីការនីសម្លេងផ្អែម ឌួង ហ្សូរីដា បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងឈុតបុរាណជាបុត្រីព្រះកៅឌញ្ញ និង ព្រះកោនាគ តុបតែងខ្លួនឡើងខ្ញង់ គ្រងម្កុដមាស ពាក់គ្រឿងអលង្ការយ៉ាងស្រស់ស្អាត ព្រមដោយស្នាមញញឹមស្រស់បំព្រងទាក់ទាញដួងចិត្តអ្នកលេងបណ្ដាញសង្គមឲ្យលាន់មាត់សរសើរសន្ធឹកសន្ធាប់ ចំពោះសម្រាប់សម្រស់ស្រស់ស្អាតប្លែកត្រជាក់ភ្នែករបស់នាងផងដែរ។ រូបភាពពោរពេញដោយភាពទន់ភ្លន់ថ្លៃថ្នូរ ខ្ពស់ខ្ពស់ មានតម្លៃ គួបផ្សំនូវការតុបតែងយ៉ាងម៉ត់ចត់ទៀតនោះ បានធ្វើឲ្យ ឌួង ហ្សូរីដា ហាក់ប្ដូរទៅជាមនុស្សថ្មី និងកាន់តែស្រស់ស្អាតប្លែកទ្វេដង ដែលធ្វើឲ្យមហាជនមើលមិនដាក់ភ្នែកឡើយ ដោយក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិស្ងើចក្រៃលែងចំពោះភាពល្អគន់របស់ ឌួង ហ្សូរីដា ថា«ស្រស់ស្អាតណាស់បង ស្អាតប្លែកភ្នែកហ្មងបង»៕
រាជធានីភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់មហាហង្សអលស្តា FCទីបំផុតបានយកឈ្នះការប្រកួតនិងក្លាយជាក្រុមជើងឯកពានរង្វាន់ក្នុងវគ្គផ្តាច់ព្រាត់បាល់ទាត់ថ្នាក់ជាតិFut sal 2020។កាន់តែពិសេសទៀតនោះគឺក្រុមនេះអាចដណ្តើមបានពានរហូតដល់ទៅ៥ក្នុងចំណោយពាន៦ទៀតផង។ ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះបានធ្វើឲ្យក្រុ មមហាហង្សអលស្តាFCកាន់តែមានទំនុកចិត្តខ្ពស់និងរំភើបខ្លាំងក្រោយពេលឈ្នះការប្រកួតហើយអាចដណ្តើមបានពានចំនួន៥នឹងក្លាយជាជើងឯកបាល់ទាត់Fut sal 2020នៃវគ្គផ្តាច់ព្រាតនៅយប់ថ្ងៃ ទី២១ខែកុម្ភ:ឆ្នាំ២០២១នេះ។លោក អ៊ិន សុភិន ដែលជាប្រធានក្រុមនិងអ្នកចាត់ការទូទៅរបស់ក្រុមមហាហង្សអលស្តា FCបានថ្លែងដោយបង្ហាញក្តីរំភើបថានេះជាប្រវត្តិសាស្រ្តបា ល់ទាត់Futsalថ្នាក់ជាតិដែលក្រុមមហាហង្សប្រមូលបានពានរហូតដល់ទៅ៥ក្នុងការប្រកួតថ្នាក់ជាតិដើម្បីត្រៀមចេញទៅប្រកួតនៅប្រទេសវៀតណាមឆាប់ៗខាងមុខ។ លោកបានបន្តថានេះក៏ជាលើកទី១ដែលក្រុមមហា ហង្សបានកែប្រែប្រវត្តិសាស្រ្តបាត់ទាត់Futsalថ្នាក់ជាតិហើយបើប្រៀបធៀបទៅប្រទេសដទៃគឺពុំធ្លាប់មានដូចមហាហង្សទេ។លោក អ៊ិន សុភិន បញ្ជាក់ថាសម្រាប់ពានដែលទទួលបានរួមមាន ,១.ជើងឯក ,២.ក្រុមដែលលេងបានល្អបំផុត,៣.កីឡាករឆ្នើម,៤.អ្នកចាំទីឆ្នើម និង៥.គ្រូបង្វឹកឆ្នើម។ដោយឡែកពានទី៦(អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ)គឺបានទៅលើក្រុមផ្សេង។លោក អ៊ិន សុភិន បានបន្ថែមទៀតថាសម្រាប់ជ័យជំនះនេះអាចចាត់ទុកជាប្រវត្តិសាស្រ្តលើពិភពលោកនិងក៏ដូចប្រទេសកម្ពុជា។សូមបញ្ជាក់ថាពិធីប្រគល់ពាននេះដែរគឺធ្វើឡើងក្រោមវត្តមានរបស់ឯកឧ ត្តម សៅ សុខា ផងដែរ៕
រាជធានីភ្នំពេញ៖ រូបភាពកូនកម្លោះកូនក្រមុំវ័យក្មេងមួយគូ អង្គុយសំពះផ្ទឹមមុខមេបាចាស់ទុំទាំងសងខាងពោរពេញដោយស្នាមញញឹម សេចក្ដីសុខ សុភមង្គលយ៉ាងផ្អែមល្ហែមក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Boy Ka Ka ដែលជាសាច់ញាតិគូស្វាមីភរិយាវ័យក្មេងទាំង២នាក់នោះ កំពុងក្លាយជាប្រធានបទវែកញែកយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គម ជាពិសេសគឺកំពុងមានការចែករំលែកតៗគ្នារាប់សិបដង  ដោយអ្នកខ្លះបានភ្ជាប់នូវការសាទរ និងអ្នកខ្លះទៀតបានបញ្ចេញមតិរិះគន់ជាហូហែរ ចំពោះចំណងប្ដីប្រពន្ធវ័យក្មេងថ្មោងថ្មីមួយគូនេះផងដែរ។ ពិធីមង្គលការកើតចេញពីការស្រឡាញ់ចិត្ត និងចិត្ត តែខុសទាស់ត្រង់មានវ័យក្មេងពេកមិនសាកសមនឹងសាងជីវិតប្ដីប្រពន្ធឆាប់រហ័សនោះ  ត្រូវបានមនុស្សម្នាជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្ត និងរិះគន់ជាខ្លាំង តែក៏មានភ្ជាប់ទាំងមតិជូនពរ និងគិតគូដល់អនាគតក្មេងៗទាំង២នាក់ថា«ម្តាយខ្លះគិតតែតាមចិត្តកូនឮថាកូនចង់មានគ្រួសារក៏ឲ្យមានទាំងខ្លួនដឹងថាកូននៅក្មេងមិនទាន់មានការងារច្បាស់លាស់មិនទាន់ចេះគិតវែងឆ្ងាយនៅមិនទាន់ស្គាល់សង្គមច្បាស់តែចូលចិត្តប្រើពាក្យ(បើវាចង់បានហើយការឲ្យទៅ) ពាក្យនេះអ្នកដែលជាម្តាយឪពុកគឺត្រូវពិបាកចិត្តនៅពេលមុខហើយកូនអ្នកនិងត្រូវប្រឈមនិងបញ្ហារដូចគ្នា។ស៊ូទៅប្អូនៗជាអ្នករើសផ្លូវនេះប្អូនត្រូវរើសថ្មលីឈើចេញពីផ្លូវទៅរកសុភមង្គលខ្លួនឯងជូនពរឲ្យមានក្តីសុខនិងជីវិតរុងរឿង»៕
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកអំពីស្ថានភាព តារាចម្រៀងស្រីវ័យក្មេងទ្រនំសាន់ដេកញ្ញា នាង គន្ធា បានធ្លាក់ខ្លួនឈឺជំងឺដោយជំងឺមេរោគក្នុងឈាមនិងរលាកផ្លូវដង្ហើម រហូតត្រូវសម្រាកពេទ្យអស់ជាច្រើនថ្ងៃនោះ គេក៏ឃើញអ្នកសិល្បៈ និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានខមិនសួរសុខទុក្ខជាហូហែរ ព្រមទាំងជូនពរឲ្យ គន្ធា ឆាប់ជាសះស្បើយពីជំងឺផងដែរ។ យ៉ាងណាក្ដី ក្រៅពីខមិនសួរចឹងដឹងសុខទុក្ខ និងស្ថានភាពជម្ងឺហើយនោះ គេក៏សង្កេតឃើញថាមានបុគ្គលមួយចំនួន បែរខមិនវិភាគទៅលើសម្បុរស្បែករបស់ គន្ធា ទៅវិញ ដោយពាក្យពេចន៍មាក់ងាយថាស្បែកខ្មៅ មិនសរមិនស្អាតដូចក្នុងរូបថតជាដើម ដែលសម្ដីអសីធម៌មិនយល់ការឈឺចាប់អ្នកជំងឺនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចេញមុខប្រតិកម្មជំនួស គន្ធា ផងដែរ។ បន្ទាប់ពីបានដឹងលឺរឿងរ៉ាវវិភាគសម្បុរស្បែករបស់ខ្លួនទាំងមិនក្រែងរអាចិត្តនេះ គេក៏ឃើញ នាង គន្ធា បានចេញមុខឆ្លើយតបទាំងសម្ដីស្រទន់ ថែមទាំងអរគុណដោយសំណេរត្រជាក់ចិត្ត ព្រមទាំងបញ្ជាក់ស្ថានភាពជម្ងឺរបស់ខ្លួនច្បាស់ៗដូច្នេះថា«អរគុណ​បងបង​ សារព័ត៌មាន​ក្នុង​ការ​ចុះផ្សាយ​ អរគុណ​បងប្អូនទាំងអស់គ្នាដែល​ ព្រួយបារម្ភ​  អរគុណ​នូវ​ មតិ​រិះ​គន់​ពី​ ពណ៌​សម្បុរ ពេលនេះម៉ោង៣ជាង​ ភ្លឺហើយខ្ញុំក្រោកជូតខ្លួន​ ជំងឺ​នេះធ្វើទុកក្តៅខ្លាំងគឺពេលយប់ជ្រៅ...
រាជធានីភ្នំពេញ៖ បន្ទាប់ពី​ស្ម័គ្រ​ចិត្ត​រត់ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរបានបញ្ចប់ទៅដោយជោគជ័យហើយនោះ ស្រាប់តែយប់មិញនេះ តារាចម្រៀង Original song  លោក សាយ ដែលមានឈ្មោះដើមថា អួន បឋម បានប្រកាសត្រៀមធ្វើបេសកកម្មថ្មីមួយទៀតហើយ ដើម្បីបំផុសស្មារតីយុវជនគ្រប់រូប ឲ្យចេះស្រលាញ់ និងថែរក្សាវប្បធម៌ជាតិ។ សាយ រៀបរាប់ដោយសំណេរដូច្នេះថា«ការស្រលាញ់វប្បធម៌ មិនមែនស្រលាញ់គ្រាន់តែនិយាយឲ្យរួចពីមាត់នោះទេ ការរក្សាវប្បធម៌ក៏មិនមែនគ្រាន់តែរក្សានៅតែក្នុងចិត្តនោះដែរ គឺត្រូវបង្ហាញការគោរព ការស្រលាញ់ ដោយការអនុវត្ត ការបង្ហាញការចូលរួមគាំទ្រ ការលើកតម្កើងវប្បធម៌ជាតិរបស់ខ្លួន ការជួយផ្សព្វផ្សាយ និងការថែរក្សានូវវប្បធម៌ជាតិ ឲ្យបានគង់វង្សស្គាល់ដល់យុវជនជំនាន់ក្រោយដោយមោទកភាព»។ ជាមួយគ្នានោះ សិល្បករដែលទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តខ្លាំងពីសំណាក់មហាជនតាមរយៈការធ្វើទង្វើសប្បុរសធម៌រួមចំណែកជួយដល់សង្គមរូបនេះ បានបន្តដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងយុវជន ឲ្យមានស្មារតីខ្ពស់ក្នុងការថែរក្សាវប្បធម៌ឲ្យបានគង់វង្សដូច្នេះ«ខ្ញុំបាទ សាយ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអោយស្រលាញ់វប្បធម៌ជាតិ បេតិកភណ្ឌជាតិ និងចូលរួមថែរក្សាវប្បធម៌ជាតិទាំងអស់គ្នា។ វប្បធម៌រលំជាតិរលាយ...
រាជធានីភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន តារាចម្រៀងលំដាប់កំពូល មាស សុខសោភា មានវ័យកាន់តែច្រើនក៏ពិត ប៉ុន្តែកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងហាក់នៅតែមានភាពល្បីល្បាញខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ បើទោះបីជាវិស័យចម្រៀងមានភាពប្រកួតប្រជែងគ្នាកាន់តែខ្លាំងក៏ដោយ ប៉ុន្តែ មាស សុខសោភា នៅតែជាតារាចម្រៀងលំដាប់កំពូលក្នុងដួងចិត្តមហាជនគ្រប់ស្រទាប់ ជាពិសេសនាងតែងត្រូវបានអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ឡើយ ចំពោះទឹកដមសម្លេងផ្អែមស្រទន់ ស្ដាប់មិនចេះជិនណាយផងដែរ។ ស្របពេលដែលប្រជាប្រិយភាពហាក់នៅតែមានសន្ទុះខ្លាំងមិនធម្មតានោះ មាស សុខសោភា ក៏ត្រូវបានមហាជនជាច្រើនកំពុងតាមដានពីរឿងគូជីវិតរបស់នាងផងដែរ ដោយសារតែភាគច្រើនគ្រប់ពេលដែល មាស សុខសោភា ធ្វើដំណើរទៅណា ឬថតកម្មវិធីអ្វីក៏ដោយ គឺគេតែងឃើញមានបុរសជាអាណិកជនម្នាក់រមែងឈរក្បែរ ស្និទស្នាលផ្អែមល្ហែម អង្គុយក្បែរ និងដើរតាមថែ មាស សុខសោភា គ្រប់ច្រកល្ហក ដោយមានអ្នកខ្លះសន្មត់ថាជាសង្សារ និងអ្នកខ្លះទៀតគិតថាអាចជាប្តី។ យ៉ាងណាមិញ ជុំវិញបញ្ហានេះគេក៏បានឃើញតាមរយៈការបង្ហោះរូបភាពផ្អែមល្ហែមរួមគ្នានៅលើផេកផ្លូវការរបស់ មាស សុខ​សោភា ដោយនាងបានភ្ជាប់ដោយការហៅបុរសម្នាក់នោះថាជាប្ដី  ដែលចំណុចនេះបានធ្វើមហាជនមានមន្ទិលសង្ស័យជាខ្លាំង ខណៈមិនដែលលេចលឺដំណឹងថា...
រាជធានីភ្នំពេញ៖ ជាការពិតណាស់ មហាជនជាច្រើនច្បាស់ស្គាល់ហើយ ពូឈីវ ដែលជាអ្នកគាំទ្រ​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​អ្នក​បំផុស​ចលនា​ផ្នែក​បរិស្ថាន ជាពិសេសរួមចំណែកថែរក្សាអនាម័យ និងរើសសំរាម​ក្នុងទីលានកីឡាដ្ឋានរាល់ពេលមានការប្រកួត ព្រមទាំងចូលរួមរាល់សកម្មភាពសប្បុរសធម៌នានាក្នុងសង្គមទៀតនោះ ទើបទង្វើល្អដ៏នេះបានធ្វើឲ្យលោកទទួលបានការសរសើរ គាំទ្រ និងស្រឡាញ់ចូលចិត្តសន្ធឹកសន្ធាប់ផងដែរ។ យ៉ាងណាក្ដី មកទល់នឹងពេលនេះ ពូឈីវ នៅតែជាបុគ្គលដ៏ល្អម្នាក់សម្រាប់មនុស្សគ្រប់រូបគួរយកគម្រូតាមផងដែរ ដោយសារតែក្រៅពីថែរក្សាបរិស្ថានស្អាតល្អហើយនោះ  ពូឈីវ ក៏បានបន្តគំនិតបំផុសស្មារតី មហាជនក្នុងការថែរក្សាកេរដំណែលដូនតា  តាមរយៈការថតរូប Pre Wedding នៅលើស៊ីក្លូ រួមអនាគតភរិយា ដែលភ្ជាប់ដោយសំណេរបង្ហាញទឹកចិត្តអភិរក្សក្នុងនាមជាកូនខ្មែរថា«អភិរក្សអត្តសញ្ញាណខ្មែរ តាមរយៈ​គូស្នេហ៍​ ធ្វើទានជាមួយលោកតាៗចំណាស់ៗអ្នកធាក់ស៊ីក្លូដ៏កំសត់មិនខ្លាចនឿយហត់ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ ដែល​ពួកគាត់បានចំណាយពេលជាងពាក់កណ្តាលជីវិតក្នុងការយកស៊ីក្លូធ្វើជាមុខរបរ និងធ្វើជាផ្ទះ។ នេះជាការរួមចំណែក​អភិរក្ស​កេរដំណែល​ដូនតា​ កុំចាំបាត់ទើបស្តាយ! សូមអរគុណ»៕