Home អ្នកនិពន្ធ ប្រកាស​ដោយ So Danin

So Danin

1038 ប្រកាស 0 យោបល់
រាជធានីភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកឈ្មោះ Zeii Lin បានបង្ហោះរឿងរ៉ាវ ដែលបងប្អូនមានកូនតូចៗគួរប្រុងប្រយ័ត្ន ចំពោះការទិញរបស់របរក្មេងលេងឲ្យកូនតូច ដើម្បីជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ ខណៈមានក្មេងស្រីម្នាក់រងរបួសឆេះមុខដោយសារលេងប៉េងប៉ោងមួយប្រភេទនេះថា«បងប្អូននៅក្នុង Facebookទាំងអស់គ្នាបើស្រលាញ់កូនៗសុំកុំទិញប៉េងប៉ោងនេះឲ្យកូនលេងឱ្យសោះពីព្រោះថ្ងៃនេះកូនខ្ញុំមានគ្រោះថ្នាក់ដោយសារប៉េងប៉ោងនេះនៅសុខៗបានផ្ទុះចេញភ្លើងធ្វើឲ្យឆេះមុខឆេះមាត់ឆេះសក់នៅពេលដែលគាត់កំពុងតែលេងវា (ដូច្នេះបើស្រឡាញ់កូនៗសុំកុំទិញឱ្យកូនលេងឱ្យសោះ)»។ យ៉ាងណាក្ដី ជុំវិញរឿងរ៉ាវដែលគ្រប់គ្នាគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់នេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមបានធ្វើការចែករំលែករាប់ពាន់នាក់ ដោយមានអ្នកខ្លះបានខមិនបញ្ចេញយោបល់ ដើម្បីឲ្យជ្រាបច្បាស់ៗជៀសវាងជួបគ្រោះថ្នាក់បន្តថា« ប៉េងប៉ោងប្រភេទនេះគេប្រើអ៊ីដ្រូសែនដើម្បីឱ្យវាហោះបាន បងដាក់ជិតភ្លើងឬក៏ត្រូវក្ដៅខ្លាំងពេកទេដឹង ព្រោះសារធាតុនេះវាអាចបង្ករជាចំហេះបាន ឬប្រហែលបើកភ្លើងប៉េងប៉ោងទុកចោលយូរហើយមើលទៅ វាក្ដៅហើយមានខ្យល់ហា្គសនៅក្នុងប៉េងប៉ោង »៕
រាជធានីភ្នំពេញ៖ មុននេះ តារាចម្រៀងទ្រនំហង្សមាសអ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាពជាច្រើនសន្លឹករួមគ្នាជាមួយមិត្តយល់ចិត្តថ្លើម គឺពិធីការិនី និងតារាសម្ដែងដ៏ល្បីឈ្មោះកញ្ញា ណាក់ ស្រីណា បង្ហាញស្នាមញញឹមរីករាយស្រស់បំព្រង ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅដូចគ្នា ​តុបតែងមុខស្រាលៗស្រទន់មានមន្តស្នេហ៍ ពោលគឺស្រស់ស្អាតទាំងគូរតែម្ដង។ នៅពីក្រោមរូបភាពមិត្តភ័ក្តិសំណព្វចិត្តទាំងពីរអ្នកនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើនឲ្យពោលកើតសរសើរមិនដាច់ពីមាត់នូវសម្រស់ស្រស់ស្អាតបែបធម្មជាតិ ដោយក្នុងក៏មានអ្នកខ្លះបានខមិនហាក់លាន់មាត់បន្តិចចំពោះមុខមាត់របស់អ្នកទាំងពីរដោយចាប់ច្រលំស្មានកូនភ្លោះថា«ស្រស់ស្អាតណាស់ មើលទៅដូចកូនភ្លោះអីចឹងក្មួយ»៕
រាជធានីភ្នំពេញ៖ មុននេះ តារាចម្រៀងស្រីវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងសម្លៀកបំពាក់ហាត់ប្រាណ រឹបរាងឡើងខ្ញង់ ចេញក្បាលពោះរាបស្មើសខ្ចី  ឈរកាច់ស្ទីលចាយរាងកណ្ដាលធម្មជាតិខៀវស្រងាត់ ថែមភ្ជាប់សារខ្លីលេងសើចបន្តិចថា«ចាប់ឆាយ ជ្រូកខ្វៃច្រើនពេក ដល់ពេលត្រូវក្រោកពីព្រលឹម ហាត់ប្រាណម្តង»។ រូបភាពបង្ហាញរាងដ៏ស្រឡូន សិចស៊ីទាក់ទាញរបស់ រ៉េត សូហ្សាណា កំពុងឆក់យកបេះដូងបុរសៗឲ្យរំជើបរំជួល ញាប់ញ័រ មើលហើយមិនចង់ក្រលៀសកែវភ្នែកចេញពីរូបភាពដ៏ស្រស់ស្អាតរបស់នាងឡើយ ដោយក្នុងនោះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនសរសើររូបរាងរបស់នាងកប់ៗមាត់ថា«ជះរាងស្រស់ស្អាតដល់ហើយ»៕
រាជធានីភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងទ្រនំហង្សមាសអ្នកនាង សួស វីហ្សា បានផ្អាកពីការច្រៀង និងចេញបទចម្រៀងថ្មីមួយរយៈធំមកហើយ ដោយសារតែត្រូវត្រៀមខ្លួនសម្រាលកូនដំបូងជាតំណក់ឈាមរួមគ្នាជាមួយស្វាមីបណ្ដូលចិត្តគឺតារាសម្ដែងលោក ថមមី ដែលការសម្រាកអស់រយៈពេលយូរខែនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននឹករឮក និងទន្ទឹងរងចាំសន្ធឹកសន្ធាប់ផងដែរ ។ យ៉ាងណាក្ដី បន្ទាប់ពីសម្រាលបានកូនស្រីជាទីស្រឡាញ់ដោយសុវត្ថិភាព និងលូតលាស់រឹងដៃរឹងជើងសមល្មមហើយនោះ ទើបនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ សួស វីហ្សា ត្រូវបានផេកផ្លូវការរបស់ផលិតកម្ម បានបញ្ជាក់ពីដំណើរវិលត្រលប់មកបម្រើអារម្មណ៍មហាជនជាថ្មី ផងដែរ តាមរយៈការត្រៀមចេញនូវបទចម្រៀងថ្មី។ ស្រាប់តែមកដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញនេះ ម្ចាស់បទ« រូបនេះ ក៏បានចេញមុខទម្លាយមូលហេតុ បញ្ជាក់ប្រាប់ដល់អ្នករៀបចំកម្មវិធីប្រគុំតន្ត្រី ដែលខ្លួនបានបដិសេដមិនទទួលឡើងច្រៀង ព្រមទាំងសុំទោសថា« សុំទោសចំពោះបងៗអ្នករៀបចំកម្មវិធីប្រគុំតន្រ្តីនានា ដែលខ្ញុំបដិសេដរាល់ការអញ្ចើញ ព្រោះបើពេលនេះខ្ញុំមានរាងប្រហែលតែក្នុងរូបថតនេះ ខ្ញុំនឹងទទួលឡើងច្រៀងឡើងរាំមិនប្រកែកទេ...
រាជធានីភ្នំពេញ៖ តារាចម្រៀងលោក មាស​ សាលី បានបង្ហោះរូបភាពជាច្រើនសន្លឹករួមភរិយាជាទីសំណព្វ ដើម្បីអបអរក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់​ ដោយភ្ជាប់ជាមួយសំណេររៀបរាប់យ៉ាងផ្អែមល្ហែម ព្រមដោយបាច់ផ្កាកុលាបក្រហមឆ្អិនឆ្អៅ បញ្ជាក់ភក្ដីភាពចំពោះភរិយាដូច្នេះថា«  Happy Valentine’s Day wifey រីករាយថ្ងៃទិវានៃសេចក្តីស្រលាញ់ប្រពន្ធសំលាញ់»។ រូបភាពដ៏ផ្អែមល្ហែមរបស់ មាស សាលី និងភរិយា កំពុងត្រូវបានមហាជនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ដោយសារតែស្រស់ភរិយារបស់ មាស សាលី​ ស្អាតខ្លាំងមិនចាញ់តារាឡើយ ពោលគឺរូបរាងល្អគន់​ គួបផ្សំនឹងសម្បុរស្បែកសរចាំងភ្នែក ទម្រង់មុខស្រស់ស្អាត កែវភ្នែកធំមុតស្រួចទាក់ទាញ រហូតត្រូវបានអ្នកលេងបណ្ដាញសង្គមលាន់មាត់ស្ងើចភ្លែតថា«សម្រស់ប្រពន្ធបងស្អាតណាស់ ស្អាតដូចតុក្កតាកូនក្រមុំជ័រ»៕
រាជធានីភ្នំពេញ៖ មុននេះ តារាចម្រៀងទ្រនំហង្សមាសលោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹករួម សុខ ស្រីនាង ឈរកៀកស្និទគ្នា  ពោរពេញដោយស្នាមញញឹមរីករាយ ប្រៀបដូចគូស្នេហ៍ចិត្តមួយថ្លើមមួយ ព្រមទាំងមានកន្ត្រកផ្កាកុលាបយ៉ាងស្រស់ស្អាត ភ្ជាប់ជាមួយសំណេររៀបរាប់សេចក្ដីស្នេហាយ៉ាងផ្អែមត្រជាក់ដល់ចិត្តថា«  ថ្ងៃ Valentine’s Day បងប្រថ្នាសុំអោយរចនាមានស្នាមញញឹមបែបនេះជារៀងរហូត សប្បាយចិត្តខ្លាំងដែលដែលថ្ងៃពិសេសបានមកមើលពន្លឺភ្លើងទីក្រុងជាមួយគ្នា»។ ជុំវិញរូបភាពកៀកស្និទខុសពីធម្មតា រួមជាមួយសំណេរផ្អែមល្ហែមបង្កប់ក្ដីស្រឡាញ់ខុសប្លែកពីបងប្អូនរួមទ្រនំ រវាង ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ស្មានមិនដល់ និងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈពួកគេកំពុងដាក់ការសង្ស័យថាអ្នកទាំងពីរជាគូស្នេហ៍ នឹងគ្នា ឬគ្រាន់តែជាឆាកល្ខោនសម្ដែង ដោយក្នុងនោះក៏មានអ្នកខមិនចំៗ ដោយប៉ងឲ្យអ្នកទាំងពីរស្រឡាញ់គ្នាពិតៗនឹងអាលសាទរពេញទំហឹងដូច្នេះថា«ជាការសម្ដែងរឺក៏ពិតប្រាកដ បើពិតប្រាកដ ចូលរួមអបសាទរ»៕
រាជធានីភ្នំពេញ៖ រូបភាពបង្ហាញស្នាមញញឹមរីករាយក្នុងដំណើរកម្សាន្តសមុទ្រ របស់ពិធីការនីសម្លេងផ្អែមកញ្ញា ហ៊ិន ចាននីរ័ត្ន កំពុងឆក់យកបេះដូងអ្នកគាំទ្រឲ្យជ្រួលច្របល់  និងចាប់អារម្មណ៍ខ្លាំងជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ក្នុងឈុតសម្លៀកបំពាក់សិចស៊ី លេចចេញនូចសាច់សរខ្ចី​ដូចបណ្ដូលចេក រាងស្រឡូនស្អាតទាក់ទាញ គួបផ្សំការថតកាច់ស្ទីល ចាយរាងឡើងខ្ញង់គួរគយគន់ផងដែរ។ ភាពទាក់ទាញនៃរូបរាង និងសម្រស់ដ៏ស្រស់ស្អាតរបស់ ហ៊ិន ចាន់ នីរ័ត្ន ដែលបានបង្ហោះលើកផេកផ្លូវការរបស់ខ្លួននេះ គឺកំពុងទទួលបានស្ងើចសរសើរសន្ធឹកសន្ធាប់ពីអ្នកគាំទ្រ និងមិត្តសិល្បៈរួមអាជីពផងដែរ ដោយជាក់ស្ដែងនៅពីក្រោមរូបភាពដ៏ក្រជាក់ភ្នែកនេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនលើកសរសើរសម្រស់នាងមិនដាច់ពីមាត់ថា«ពិតជាស្អាតណាស់ ហើយស៊ិចស៊ីថែមទៀតផង»៕
រាជធានីភ្នំពេញ៖កាលពីយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១កន្លងទៅ មានរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍៍បង្កការភ្ញាក់ផ្អើលមួយកើតឡើង ករណីរថយន្តមួយគ្រឿងបានជ្រុលទៅបុករ៉ឺម៉ក់ដឹកអេតចាយមួយពីក្រោយបណ្ដាលឲ្យម្ចាស់រ៉ឺម៉ក់ដួលត្រូវដៃ ដែលក្នុងនោះគេដឹងថាម្ចាស់រថយន្តជាតារាកំប្លែងជើងចាស់នាយ ចាប ចៀន ផងដែរ។ ជុំវិញគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានេះ នាយ ចាប ចៀន ក៏បានប្រាប់ឲ្យដឹងតាមរយៈទូរស័ព្ទជាមួយសារព័ត៌មាន តារាញូស៍ កាលពីរសៀលម្សិលមិញថា«គ្រោះថ្នាក់កើតឡើងនៅចំណុចផ្លូវសាលាតិចណូ បង្កឡើងដោយលោកមែន ព្រោះរ៉ឺម៉ក់បុរសរងគ្រោះមិនមានចំណាំងផ្លាតព្រមទាំងជិះឈប់គ្មានឲ្យសញ្ញា ដែលធ្វើឲ្យលោកពិបាកក្នុងការមើល ទើបបណ្ដាលឲ្យបុកពីក្រោយបែបនេះ»។ នាយ ចាប ចៀន បានបន្តដោយស្មារតីទទួលខុសត្រូវថា«ប៉ុន្តែយ៉ាងណាលោកក៏ជាអ្នកបង្ក ទើបពេលប៉ះទង្គិចភ្លាមលោកបានចុះទៅលើក ព្រមទាំងសួរនាំ និងបានប្រាប់ឈ្មោះពិតថែមទៀត មិនមានបំណងរត់គេចដូចគេចុះផ្សាយឡើយ ហើយក្រោយជួយម្ចាស់រ៉ឺម៉ក់រួច លោកក៏បានសងសំណង១០០ដុល្លារផងដែរ មុនចាកចេញ»។ ប៉ុន្តែមកទល់នឹងព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បន្ទាប់ពីម្ចាស់រ៉ឺម៉ក់ចេញវីដេអូ បង្ហាញច្បាស់ថាមានបញ្ហាដៃធ្ងន់ធ្ងរ  និងសុំឲ្យលោកជួយបន្ថែមនោះ ស្រាប់តែ​តារាកំប្លែងជើងចាស់នាយ ចាប...
រាជធានីភ្នំពេញ៖ ក្នុងថ្ងៃ Valentine’s Day ឬហៅថា បុណ្យនៃសេចក្ដីស្រឡាញ់នេះ គេឃើញមនុស្សម្នាជាច្រើនតែងបង្ហាញក្ដីស្រលាញ់ទៅកាន់ មនុស្សដែលខ្លួនគោរព ស្រឡាញ់ ចូលចិត្ត តាមរយៈការជូនកាដូរ បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេង ដោយក្នុងនោះគេក៏ឃើញតារាចម្រៀងទ្រនំហង្សមាសលោក ខេមរៈ សិរីមន្ត ក៏បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករួមគ្នាជាមួយគ្រួសារ បង្ហាញស្នាមញញឹមរីករាយ ហាក់មានក្ដីសុខសុភមង្គលខ្លាំងផងដែរ។ រូបភាពពោរពេញដោយក្ដីស្រឡាញ់ និងសេចក្ដីសុខក្នុងក្រុមគ្រួសារនេះ ត្រូវបានម្ចាស់បទ«ហួសសម័យ»រូបនេះ បានភ្ជាប់ជាមួយសំណេរខ្លីបែបលេងសើច តែគួរឲ្យស្រឡាញ់ថា«រីករាយទិវាបុណ្យនៃក្តីស្រលាញ់ មិនចេះខ្ជូតទេ»។ នៅពីក្រោមរូបភាពដ៏ផ្អែមល្ហែមនេះដែរ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនហាក់លួចច្រណែនគ្រួសារនេះថា«គ្រួសារមានសុភមង្គលណាស់ Idol»៕
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ តារាចម្រៀងOriginal song ដ៏មានប្រជាប្រិយភាព លោក ថេណា បានបញ្ចេញនូវចម្រៀងថ្មីមួយបទចំណងជើង«ខ្យល់ត្រជាក់» នៅលើផេកផ្លូវការរបស់ខ្លួន ថែមភ្ជាប់ជាមួយសំណេររៀបរាប់បង្ហាញអារម្មណ៍ហត់នឿយក្នុងការបន្តដំណើរលើវិថីសិល្បៈ និងមានបំណងចង់បញ្ចប់អាជីពនេះផងដែរ ដែលដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ត និងសោកស្ដាយជាខ្លាំង។ ការប្រកាសបំណងដើរចេញពីវិថីចម្រៀងរបស់ម្ចាស់បទ«កង់សាគួរ»នេះ បានធ្វើមហាជនជាច្រើនមានអារម្មណ៍សោកសៅជាខ្លាំង​ ដោយក្នុងនោះស្រាប់តែកាលយប់ថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ គេឃើញតារាច្រៀងហង្សមានអ្នកនាង ពេជ្រ សោភា បានបង្ហោះសារពាក់ព័ន្ធឹងការដើរជេញពីសិល្បៈរបស់ ថេណា ដោយរៀបរាប់យ៉ាងវែងអន្លាយហាក់យល់ចិត្តថា«ខ្ញុំអាចដឹងថាគាត់ហត់ចិត្តនឹងរឿងអី ព្រោះជាចម្រៀងគឺយល់ច្បាស់ណាស់ បទនេះខ្ញុំប្រាប់គាត់ថាពិតជាន័យណាស់ គាត់ខ្ញុំពេលគឺមានត្រឹមតែឃ្លាតែប៉ុណ្តោះ ខ្ញុំបានស្តាប់មុនគេ»។ ជាមួយគ្នានោះ គូស្នេហ៍តារាសម្ដែង ឆឹម សក្កដា រូបនេះ​បានបន្តហាក់ដឹងទុក្ខលំបាកដែល ថេណា ឆ្លងកាត់ក្នុងនាមជាតារាចម្រៀង Original song  ព្រមទាំងលើកទឹកចិត្តថា«ពេលនោះខ្ញុំកំពុងបាក់ទឹកចិត្ត...