Home អ្នកនិពន្ធ ប្រកាស​ដោយ Dara Sothy

Dara Sothy

4454 ប្រកាស 0 យោបល់
ភ្នំពេញ៖​ រហូតមកទល់ និងពេលនេះកញ្ញា ទេព បូព្រឹក្ស ដែលជាជនរងគ្រោះ​ករណី​បុរស​​ទំនើង​ម្នាក់​យកកំប៉ុងស្រាបៀរ​គប់មកលើនាងពេលកំពុងឈរច្រៀង​នៅតែ​​មិន​​ទាន់​ចេញ​​មុខ​​មក​​បំភ្លឺ​ ខណៈម្ចាស់ភោជនីដ្ឋាន”សមុទ្រ”ក៏មិនសហការគ្រាក្រុម​​គ្រួសារ​​របស់ម្ចាស់បទ​“​បន្ទាត់ខណ្ឌ”​សុំមើលកាមេរ៉ាសុវត្តិភាពបែរត្រូវបានម្ចាស់ហាង​ប្រាប់​ថា​កាមេរ៉ា​ខូចបាត់​​ទៅ​​ហើយ តារាចម្រៀងជ្រកក្រោមទ្រនំហង្សមាស​បានសង្គត់ធ្ងន់ៗថា​ នៅពេល​ដែល​អាជ្ញាធរ​ទៅឆែកកាមារ៉ា​បែរជាលុបទិន្នន័យចោលអស់នៅ​​សល់ត្រឹមថ្ងៃ​​ទី១៤ទៅវិញ។​ វីដេអូខ្លី​ក្នុងកិច្ចសំម្ភាសន៍ជាមួយ​អ្នកសាព័ត៌មានកញ្ញា ទេព បូព្រឹក្ស​ បាន​ប្រាប់អោយ​​​ដឹង​ថា​ ​កញ្ញាបាន​​ដាក់​​ពាក្យប្តឹង​ ​បុរស​ជន​បង្ក រួម​ទាំង​ថៅកែ​ហាង នឹង​ក្រុមហ៊ុនស្រា​បៀរ​(hite beer) ដែល​បាន​នាំ​នាង​មក​ច្រៀង មិន​គិត​ពី​សុវត្ថិភាព​របស់​នាង បណ្តោយ​ឲ្យ​ជន​​សង្ស័យ​ជះ​ស្រា​មក​លើ​នាង ​នាង​បានបញ្ចាក់បន្ថែមថានាងធ្វើការទាមទាសំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ​ប្រាក់​ទាំងអស់​នោះ និងឧ​បត្ត​ម្ភ​ទៅ​កុមារ​កំព្រា និងសិល្បករ​​ចាស់​ជរា​ ។​ https://www.facebook.com/TVOfficialChannel/videos/2408396739175047/
ភ្នំពេញ៖តារាចម្រៀងវ័យក្មេង ដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន លោ​ក​ សុវត្តិ មន្នីវណ្ណ ដែលជាកូនប្រុសច្បងរបស់កំពូលតារា ព្រាប សុវត្តិ កំពុងទទូលកា​រគាំ​ទ្រយ៉ាងឆាប់រហ័សសំណាកអ្នកគាំទ្រ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាប្រុសស្រស់សង្ហាររូបនេះ ក៏បានបង្ហោះ​វិដេអូខ្លីមួ​យ​​​។ដោយក្នុងវិដេអូនោះ រូបលោកបានធ្វើការបកស្រាយបទចម្រៀងជាភាសាថែ បាន​យ៉ាង​​​​​ពិ​​​​​​​រោះ។ពាក់ព័ន្ធនិងកាបកស្រាយបទចម្រៀងជាភាសាថែនេះផង រូប​លោកក៏បាន​ធ្វើការ សុំទោសទៅកាន់ មិត្តគាំទ្រ ដោយសាតែលោក ចេះតែបន្តិចបន្តូចប៉ុណ្ណោះ។ គួរំលឹកដែរថា នាពេលកន្លងមក ប្រិយមិត្តធ្លាប់តែឃើញលោកច្រៀងជ ភាសា អង់គ្លេង និ​​ងភាសាខ្មែរ តែពេលនេះបកស្រាយជាភាសាថែ ពិតជាពិរោះមិនធម្មតាមែន៕
ភ្នំពេញ៖ បន្ទាប់ពីបានឃើញ​​ទង្វើអសីលធម៌របស់ម្ចាស់ហាង​ក៏ដូចជាជនបង្ក​ដែលបាន​គប់​​ស្រា​​មកលើកញ្ញាទេព បូព្រឹក្ស ទាំងកម្រោល​ វេលា​ម៉ោង១០យប់​នៅភោជនីដ្ឋាន “សមុទ្រ”​​ធ្វើអោយមានការភ្ញាក់​ផ្អើលពេញបណ្ដាញសង្គម​ជំរុញអោយគូស្នេហ៍នាង ទេព បូព្រឹក្ស​​ លោក ងួន ចាន់ដេវីត​​ ទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ ​ដោយអត់ទ្រាំមិនបាន តារាចម្រៀងគ្មានទ្រនំ​រូបនេះ​បានបង្ហើសារ​បង្ហាញអារម្មណ៍ខឹង​​​សម្បារ​​​​​​ដោយលោក​បានព្រលយសារក្ដែងៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា«​កាយ​​វិការ​​​ដែលអ្នកឯងធ្វើដាក់គាត់ប្រមាថគាត់ វាធ្វើអោយខ្ញុំឈឺចាប់ណាស់ អាភាព​​​ចោល​​​ម្សៀត​​​របស់​​​អ្នកឯងនិងបញ្ចប់អ្នកវិញ»​ម្ចាស់បទ​”រាំពាក់ម៉ាស់” បានសង្គត់ធ្ងន់ៗថា «​ខ្ញុំបាទ ងួន ចាន់ ដេវីត ខ្ញុំនិងរក្សាជំហរយ៉ាងមុត​​​មាំ ​​ដោយ​​​មិន​​​​អោយអ្នកឯងរួច​ខ្លួន​ឡើយ ច្បាប់និង​​ប្រមាញ់​​អ្នកឯងទោះអ្នកឯងមានស្លាបក៏ហោះ​​​មិនរួច​​​ដែរ» តាមរយៈសារ​បង្ហាញអោយ​​មហា​​ជន​​និយមគាំទ្រក៏ដូចជា​ស្ដាប់​បទចម្រៀ​ង​របស់​តារាទាំងពីរដួង​ កាន់​តែ​ចង់​​​ឃើញ​​​ចំណាត់​​​​ការ​ របស់អាជ្ញាធរ​ដើម្បីរកយុត្តិធម៌ជូនកញ្ញាទេព បូព្រឹក្ស​។​​
ភ្នំពេញ៖ ហេតុការណ៍កំពុងតែកក្រើក​នៅលើបណ្ដាញ​សង្គ​មបានជំរុញអោយសិល្បករ សិល្ប​​​ការនី​ជាច្រើន​ដួងបានសម្ដែងអារម្មណ៍ខឹងសម្បារ ​និងទង្វើរបុរសទំនើងដែល​យក​​កំប៉ុងស្រា​គប់លើនាងដែលកំពុងឈរច្រៀង​នៅឆាក​ព្រមទាំងត្រូវម្ចាស់​ភោជនីដ្ឋាន ”សមុទ្រ”​ ​បែរបោះសម្ដីនិយាយមើលងាយ​មកលើតារាចម្រៀង​ នាង ទេព បូព្រឹក្ស​ នៅចំពោះ​​មុខ​​សាធារណៈជនថែមទៀតផង។ ក្រោយឃើញទង្វើរអសីលធម៌បែបនេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ដូចជាសិល្បករខ្មែរ​ជាច្រើន ចេញមុខប្រកាសយ៉ាងម៉ឹងម៉ាត់ថានឹងជួយរកយុត្តិធម៌ឲ្យកញ្ញា ទេព បូព្រឹក្ស​​ឲ្យ​​ បាន ដែលក្នុងនោះមានដូចជា កញ្ញា សុភ័ក្រ កុសុម៉ា កញ្ញា ឌី សុនីតា លោក ម៉ៃ សុគន្ធ គង់ ចាន់ស្រីមុំ នាយ ព្រែក វ៉ាន់ នីឡា សូដា នីតា លោក អាចារ្យធំ រួមទាំងតារាល្បីៗ ជា ច្រើនទៀត ពិតជាមិនសុខចិត្តនឹងទង្វើរមាក់​​ងាយវាយតម្លៃអ្នកសិល្បៈបែបនេះឡើយ ជាក់ស្តែង សិល្បករជាច្រើន បានបង្ហោះសារ​​​បញ្ចេញ​​មតិរិះគន់យ៉ាងខ្លាំងៗ ទៅលើ​​ជន ...
ភ្នំពេញ៖​ រំពេចន៍​ពីវីដេអូ​ស្រែកយំ​របស់កញ្ញា ទេព បូព្រឹក្ស​ ​ ទាមទារអោយបុរស​ទំនើង​​ហ៊ាន​​ទាញ​​កំប៉ុងស្រា​គប់​មកលើរូបនាង ដែលកំពុងឈរច្រៀងសុខៗនៅលើឆាក​តន្ដ្រី Hite Beer Cambodia ក្នុងភោជនីដ្ធាន”សមុទ្រ” ដើម្បីអបអរ​ពិធីបុណ្យណូអែល ដែល មានទីតាំង​​នៅ​​ជិត​​មន្ទីពេទ្យ​​កុមារជាតិ​​​បង្កអោយមាន​ការភ្ញាក់ផ្អើលជាខ្លាំង។​ ទន្ទឹមនិងរឿងរ៉ាវដ៏គួអោយភ្ញាក់​ផ្អើ​ល​ដែលបានកើត​ឡើងលើ​តារាចម្រៀង​ប្រចាំផលិត​​កម្ម​​ហង្ស​​មាស​​​ក៏ត្រូវបានគេទម្លាយ​មុខមាត់ពិតរបស់បុរស​ទំនើង​ដែលទាញកំប៉ុងស្រា ដើរចូល​ទៅ​​និងធ្វើការជះស្រា​ព្រមទាំងគប់សំបកកំប៉ុង​ទៅលើនាង​រួចធ្វើសកម្មភាពរត់​​ក៏ត្រូវបាន​​គេ​​បញ្ចាក់ច្បាស់​ៗថា​ជា​សាច់ញាតិរបស់ម្ចាស់​ហាងខាងលើផ្ទាល់តែម្ដង។​ ម្ចាស់ហាង​ https://www.facebook.com/denny1828/videos/2115389178540675/ https://www.facebook.com/tvonlinenews/videos/1959439674362188/
ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស ទ្រហោរយំស្រែករកយុត្តិធម៌ រៀបរាប់ចំៗ  នៅភោជ​នីដ្ឋាន​​មួយកន្លែងនៅជិតមន្ទីពេទ្យកុមារជាតិ មានឈ្មោះថា”ភោជនីដ្ឋានសមុទ្រ” ខណៈកំពុង​ស្រែក​​​ច្រៀង​សុខៗស្រាប់កូនប្រុសរបស់ម្ចាស់ហាងបានទាញកំប៉ុងស្រា គប់មកលើ រូបនាង​​និង​​គម្រាម​វាយតបមកលើក្រុមរាំនាងថែមទៀតផង។ រឿងហេតុដ៏គួអោយភ្ញាក់ផ្អើល ភ្លាមៗនោះក៏មានស្រ្ដីម្នាក់ចេញមកដោះស្រាយ​ជំនួស​​តែ​អ្វី​​ដែល​កញ្ញា ទេព បូព្រឹក្ស ចង់បាននោះគឺចង់អោយបុរសម្នាក់នោះចេញមុខ​​មកសុំ​ទោស​នាងបែរត្រូវស្ដ្រីដែលអះអាងខ្លូនជាថៅកែហាង ស្រែកដាក់នាងថា បើនាងមិន ព្រមទេអោយចុះចេញពីឆាកទៅ។ តាមរយៈវីដេអូឡាយដែលមានរយៈ២០នាទី និងមានអ្នកចូលទស្សនារាប់ម៉ឺននាក់​បាន​សម្ដែង​​ការអាណិតអាសូរដល់តារាស្រីរូបនេះ ក្នុងនោះគេក៏ឃើញមានសិល្បករ សិល្បការនី​​ជា​​ច្រើន​រូប រួមទាំងប្រធានសមាគមសិល្បៈទាំងពីគឺអ្នកនាង ចន ច័ន្ទលក្ខិណា រួម និង​លោក ហេង ឡុង គាំទ្រអោយកញ្ញា ទេព បូព្រឹក្ស ដាក់ពាក្យ បណ្ដឹងផងដែរ។​
ភ្នំពេញ៖ គ្រាន់តែឮឈ្មោះ ភិន សុដាលីស នោះមហាជននឹកឃើញបាត់ហើយថា នាង​ជាកូ​​​នស្រីថៅកែផលិតកម្មមហាហង្ស ជាគ្រួសារក្នុងត្រកូលអភិជនហើយនឹងព្រោះថា គ្រួ​សារនេះល្បីមានជំនួញពេញដៃច្រើន ដែលក្រៅពីបើកផលិតកម្មភាពយន្តទុន​រាប់​សែ​នដុល្លារបង្វិលក៏ជាថៅកែខុនដូដ៏ធំនៅជាប់ភូមិគ្រឹសផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមជ្ឈដ្ឋានជនភ្ញាក់ផ្អើលទាំងការហួសចិត្តផងនោះ គឺខណៈឳកាសបុ​ណ្​​​​​យណូអែល បែរជាឃើញកូនស្រីថៅកែផលិតកម្ម ល្បីមានទ្រព្យស្តុកនាង ភិន សុដា​លីន ងារមេម៉ាយកូនមួយ នាងបង្ហោះលើបណ្តាញសង្គម​​​​​​បង្ហាញ​ពីកា​ដូនាង​​​ជូន​អ្នក​​មាន​​​គុណ ទូរស័ព្ទទំនើបពីរគ្រឿងនេះគឺម៉ាក iPhone XS Max ដែលមានតម្លៃមិ​នតិចជា​ង​ពា​​ន់ដុល្លារនោះទេ។ ក្នុងសារដ៏គួរឲ្យមហាជនចាប់អារម្មណ៍នោះគឺនាងបានបង្ហាញថា «តាមពិតមូលហេតុ​​ដែ​ល​ទិញទូរស្ទព័ម៉ាកទំនើបនេះ ជាការដូជូនអ្នកមានគុណទាំងពីរ ដោយសារ​តែពូក​គា​ត់មិ​នមានលទ្ធភាពទិញនោះទេ»។ ខណៈនោះនាងក៏បានប​ញ្ជាក់ថា«ដោយគ្រាន់​តែពូក​គា​​ត់​​​​​​​​​​​​​មិន​ដែលចាប់អារម្មណ៍ទិញទូរស្ទព័ថ្មី សុខចិត្តប្រើតែអាចាស់ៗ។ដូច្នេះ​ដោយ​សាតែ​ក្នុង​​​ឧកាសនេះផង អីចឹង ខ្ញុំសម្រេចទិញទូរស្ទព័ថ្មី ដែលអាចថតរូបបានច្​បាស់បច្ចេ​កវិ​ទ្យា​ល្អជាកាដូបន្តិចបន្តួចជូនអ្នកទាំងពីរតែម្ដង»៕
ភ្នំពេញ៖ លោក សាន ផានិត តារាចម្រៀង​សំនៀងរណ្ដំងំជាប់ក្នុងអារម្មណ៍អ្នកស្ដាប់​​ តាម​​រយៈ​បទ​​ចម្រៀង​​ជាច្រើនបទមានដូចជា​​"ទូរស័ព្ទប្រាប់ផង" " ជាប់រវល់" សុទ្ធ​សឹង​​តែជា​បទ​​ចម្រៀង​​​​ដែល​​ទទួលបានការគាំទ្រខ្លាំងនាអំឡុង១០ឆ្នាំមុន ហើយថ្មីនេះ​​លោក​ក៏​​​មានចេញ​​បទ​​ចម្រៀង​​ថ្មីពីបទដែលមានចំណងជើងថា" មានជីវិត​​ត្រូវ​​តែតស៊ូ"​និងបទ" ភ្លេង​ការ"​ជា​​បទ​​ដែល​​មាន​​អ្ន​ក​​ចូល​​ទស្សនារាប់ម៉ឺនដងផងដែល។ ​ ទន្ទឹមនិងការវិលចូលសិល្បៈជាថ្មីតារាប្រុសរូបនេះ​ហាក់​​ទទួលបានឱកាសទៅ​​ច្រៀង​​នៅ​​ក្រៅ​​​​ប្រទេស​​​​ជាហូរហែ​​តួយ៉ាង​នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ​លោកនិងចេញទៅចម្រៀង​នៅ​​​ប្រទេស​​​​កូរ៉េ​​ ក្នុងដំណើរទៅច្រៀងនៅ​ក្រៅលោក សាន ផានិត​ ក៏បានធ្វើអោយ​​​ពលករ​​​​ខ្មែរ​​​ធ្វើ​​​ការ​​នៅ​​ប្រទសកូរ៉េ​​ក្ដុកក្ដួលអួលដើមក​មិនតិចឡើយជាមួយបទចម្រៀងមួយ​​បទ​មាន​​​ចំណង​​​​ជើង​​ថា«​រដូវស្លឹក​​​​ឈើ​​ជ្រុះ»​ចង់ដឹងបទចម្រៀងមួយបទនេះមានអត្ថន័យ​​យ៉ាង​​​សូម​រីករាយស្ដាប់​​​ទាំងអស់គ្នា។​ https://youtu.be/F5juO-gG4ww
ភ្នំពេញ៖ តារាចម្រៀងផលិតកម្មរស្មីហង្សមាស នី រតនា ដឹកដៃគូដណ្តឹង សុវណ្ណ ភក្ដិ​ណា ​ រៀបកានៅថ្ងៃទី៨ខែមករាឆ្នាំ២០១៩។កម្មវិធីមង្គលជប់លៀងធំរបស់ម្ចាស់ពាន Cambodian Idol រដូវកាលទី១នេះ នឹងធ្វើនៅដឺប្រេមៀ សេនធើរ សែន សុខ ដោយ​រៀបចំ២អគារបញ្ចូលគ្នា គឺអាគារDនិងE។ តារាសិល្បករល្បីឈ្មោះជាច្រើនត្រូវបាន នី រតនា ហៅឲ្យចូលរួមញាំការរបស់ខ្លួន។ខណៈភ្ញៀវខាងស្រីដែលពុកក្មេករបស់ នី រតនា គឺលោក ហេង សុវណ្ណ អ្នកជំនួញល្បី​ឈ្មោះនោះ បានហៅ អ្នករកស៊ីធំៗជាច្រើនដើម្បីអបអរមង្គលការកូនស្រីរបស់លោក និងកូនប្រជាតារាចម្រៀងនៅហង្សមាសនេះ។ គួរបញ្ចាក់ដែរថា នី រតនា ក្លាយជាម្ចាស់ពាន Cambodian Idol...
ភ្នំពេញ៖​ រំពេចន៍រូបភាព​ឈរ​កាច់រាង​ដាក់កាមេរ៉ា​ក្នុងទឹកមុខមាំបង្ខំអោយស្រីស្រស់ គង់វង្ស យ៉ាទី ឆ្លៀតព្រលយសា​រ​មួយឃ្លាយ៉ាងមានន័យនៅគណនីផ្ទាល់ខ្លូនថា«​ខំធ្វើការ​ សន្សំ​​លុយ​ ធ្វើខ្លួនអោយស្អាត ​បំពេញពេលវេលាសំរាប់ខ្លួនឯង និងមនុស្សដែរយើ ស្រលាញ់ មិនឈឺ​​ក្បាល​​​​​​ ជាមួយ និងសំដីអ្នកណាច្រើនទេ​»។ ទន្ទឹមនិងសាររបស់ស្រី សាច់សខ្ចីទ្រលុកទ្រលន់ រូបនេះបានធ្វើអោយមហាលាន់មាត់​​គ្រប់​​ៗ​​​​គ្នា​​​ព្រោះកន្លងមកពិធីការនី យ៉ាទី ​ពុំសូវបង្ហោះសារបង្ហាញ​អារម្មណ៍​នៅលើ បណ្ដាញ​​​សង្គម​​​នោះឡើយជាហេតុធ្វើអោយអ្នកនិយមតាមដានកម្មវិធីរបស់នាងលាន់​​មាត់និយាយ​​ចំ​​​ៗ​ថា«​​បានសម្ដីណាស់តើថៅកែហាងកាហ្វេ»​។​