Home អ្នកនិពន្ធ ប្រកាស​ដោយ Dara Sothy

Dara Sothy

4454 ប្រកាស 0 យោបល់
ភ្នំពេញ៖ ទាក់​ទាញលើសពីប្រជាប្រិយភាព​សិល្បៈចម្រៀងគ្រប់​ទង្រង់ជាង១៥ឆ្នាំ ទាំង​បុរា​ណ​សម័យ​ ​អ្នកនាង មាស សុខសោភា ក៏​ធ្វើឲ្យ​មាន​ភ្ញាក់​ផ្អើល​ពីថ្ងៃខួប​កំណើត​នឹ​ងកា​ដូរ​អ្ន​ក​គាំទ្រ ជួ​ន​កាដូរនំខេករូប មនុស្ស   ប៉ុនរូបនាងតែម្តង។ តារាចម្រៀងស្រី ដែលល្បីអាចច្រៀងបត់បែនគ្រប់ស្ទីល កញ្ញា មាស សុខសោភា បាន​ឈ​រជើងលើអាជីពសិល្បៈនេះ ជាង១៥ឆ្នាំមកហើយ។រយៈពេលនៃការប្រឡូកសិល្បៈ រប​​ស់​ម្ចា​ស់​បទ «ម្នាក់ឯងមិនស្លាប់ទេ» រូបនេះបានដើរឆ្លងកាត់ព្យុះភ្លៀងគ្រប់យ៉ាង ដើម្បី​រ​ក្សា​ប្រ​ជា​ប្រិ​យភាពរបស់ខ្លួន។ ការខិតខំតស៊ូរបស់ សោភា មិនខាតបង់ទេ ព្រោះបច្ចុប្បន្ន រូបនា​ង​ក៏​ជា​តារាចម្រៀងស្រីជួរមុខមួយរូបនៅកម្ពុជា និងមានអ្នកគាំទ្រជាច្រើនរាប់មិនអស់។   ខណៈ​ក្នុង​គណនីហ្វេស​ប៊ុក​តារាស្រីសម្ដីមួយៗរូបនេះ ​អម​ដោយ​វត្តមាន​អ្នក​គាំ​ទ្រជា​ច្រើន​និង​​ស្វា​មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផង ដែលស្ថិតក្នុងឯកសណ្ឋានដូចៗគ្នា បា​នប​ង្ហោះវី​ដេ​អូ​នៃ​កា​រ​ជួ​ប​ជុំ​និ​ង​បា​​ន​​រៀប​រាប់​ពីអា​រម្មណ៍រំភើបជាមួយហ្វេនៗ​ ដែលតែងតែគាំទ្រខ្លួនកន្លងមក។​លើស​ពីនេះ​ក្នុង​កម្ម​វិធី​នេះ ​កញ្ញា​ក៏ទទួលបាននំខេកយ៉ាងស្រស់ស្អាត ពិសេសវា​មាន​ទំហំ​ធំឡើ​ងច​ង់ប៉ុ​នម​នុស្ស​ធម្ម​តាទៅ​ហើយ ភាពភ្ញាក់ផ្អើល សម្លេងសើច រួមទាំងស្នាមញញឹម ក៏បា​ន​ផ្ទុះឡើ​ងពេ​ញក​ម្ម​វិធីនេះ​តែម្ដ​ង៕​  
ភ្នំពេញ៖ បន្ទាប់ពីមរណភាពរបស់ពិធីករជើងចាស់លោក អ៊ិត សេដ្ឋា បានបន្សល់ទុកម្តាយ និង​កូ​ន​ប្រុ​សស្រីក្មេងៗចំនួនបីនាក់ ព្រមនឹង​ភាពសង្វេកមួយ​ជីវិត​ពិធីកររូបនេះ​ រស់​នៅ​នឹងបន្ទប់​ជួល ​រួមនឹងម្តាយវ័យជរា ជាមួយ​នឹង​បណ្តាំចុងក្រោយ​ថា បំណងឲ្យ​កូនៗនិងម្តាយ​រស់​ផុត​ពីជួលផ្ទះ​គេ​។ ពេលនេះ​បំណងនេះ​ក៏​ត្រូវបានមិត្តៗរួម​ការងាររួមនឹងសប្បុរជន​ជួយបំពេញបាន​ហើយ​។   តាមរយៈហ្វេសប៊ុករបស់ពិធីករលោក សាយ រតនៈ ដែល​ជា​អ្ន​ក​ស្រ​លា​ញ់​រា​ប់​អា​ន​លោ​ក​សេដ្ឋា​ ក៏បាន Live ផ្ទាល់​ប្រាប់ដែរថា ព្រឹកនេះផ្ទះថ្មីរបស់ម្តាយ និងកូនលោកសេដ្ឋា ដែល​បា​នរៀបចំរួចរាល់ជាស្ថាពរ ក៏បានធ្វើពិធីសូត្រមន្តឡើងថ្មីហើយផងដែរ។   ចំណែកឯលោក សុវណ្ណ រិទ្ធី ដែលជាប្រធានផ្នែកផលិតរបស់ក្រុមកំប្លែង CTN លោកពាក់មី និងអ្នកនាងយុគ ចិន្តា ក៏បានចូលរួមក្នុងពិធីនេះផងដែរ។   លោក សាយ រតនៈ ក៏បានរៀបរាប់នៅលើវីដេអូ Live របស់លោកឱ្យដឹងដូច្នេះថា៖ « ទៅ​ចូលរួមពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីរបស់អ្នកម្តាយ និងកូនៗបងប្រុស អ៊ិត សេដ្ឋា! សូម​ថ្លែង​អំ​ណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានជួយដល់គ្រួសារគាត់! សូមជួបនូវពុទ្ធពរទាំង4ប្រការ កុំបីឃ្លៀងឃ្លាតឡើយ! »។   ខណៈនោះដែរអ្នកនាង យុគ ចិន្តា ដែលបង្ហាញពីការចូលរួមពិធីសូត្រមន្តឡើងផ្ទះ​ម្តាយ​និង​កូនៗ លោក អ៊ិត សេដ្ឋា ក៏​បាន​បញ្ជាក់ថា «បន្ទាប់​ពី​បាន​ទិញនឹ​ងជួ​សជុលមួ​យរ​យៈក​ន្លង​មក​ ហើ​យពិ​ធី​ឡើង​គេហ​ដ្ឋាន​ថ្មីរ​បស់​គាត់​នឹង​ប្រារ​ព្ធធ្វើ​នៅក្នុ​ងខែ​កញ្ញា​ខាង​មុខ​នេះ​»។  
តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស កញ្ញា សួស វីសា ត្រូវបានអ្នកលេង Facebook ម្នាក់ចោទប្រកាន់ថានាងបានមានទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី សមាគមសិល្បករខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន ក៏បានចេញមកធ្វើការបដិសេធ និងថ្កោលទោសចំពោះម្ចាស់គណនី Facebook ឈ្មោះថា Chham Chhany រូបនោះផងដែរ។​​ កញ្ញា សួស វីសា បានធ្វើការបកស្រាយនៅលើ Facebook នាងថា៖ “ជួយស៊ែរជាបន្ទាន់ផង នាងខ្ញុំ សួស វីសា សូមធ្វើការឆ្លើយតបទៅជនអគតិម្ចាស់គណនី Facebook ឈ្មោះ Chham Chhany ថា៖ គួរមានគុណធម៌ និងសិលធម៌ជាមនុស្សផង មិនត្រូវធ្វើជាមនុស្សខ្វះការអប់រំ ប្រៀនប្រដៅ ដូចលោកឡើយ។ ខ្ញុំសូមប្រកាសជូនសារធារណ:ជនមេត្តាជ្រាបថា៖ នាងខ្ញុំសូមបញ្ជាក់ថា៖ នាងខ្ញុំមិនដែលបានជួបសម្តេចដោយផ្ទាល់សូម្បីតែម្តងឡើយ។ នាងខ្ញុំសុំថ្កោលទោស និងបដិសេធដាច់អហង្កាចំពោះអំពើបរិហារកេរ្ត៍ និងជេរប្រមាថ ម៉ាក់ងាយមកលើរូបនាងខ្ញុំ ជាពិសេសថ្នាក់ដឹកនាំជាទីគោរពស្រលាញ់បំផុតនៃយើង។​សូមអរគុណ
ភ្នំពេញ៖ នៅពន្លៀបទៀបភ្លឺពិធិករបញ្ជូលសម្លេងកីឡាជើងចាស់នៅតាមកញ្ចក់ទូរទស្សន៍បច្ចុប្បន្នលោក មាស សារ៉ាវុទ្ធកំពុងតែត្រូវបានសង្គ្រោះបន្ទាន់ពីសំណាក់លោកគ្រូពេទ្យរោគបេះដូងនៅឯមន្ទីពេទ្យកាលម៉ែត។ បើយោងតាមការអោយដំណឹងពីគ្រួសាររបស់លោកបានឲ្យដឹងថា«នៅវាលាម៉ោង០៣ ទៀបភ្លឺថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ខណៈពេលគាត់កំពុងតែសរសេរឯកសារបទចម្រៀង ក៏មានអាការរោគបែបថប់ដង្ហើមហើយក៏ត្រូវបានក្រុមគ្រួសារដឹកមកមន្ទីពេទ្យលោកសង្ឃ តែដោយអាការៈធ្ងន់ធ្ងរពេកក៏បានបញ្ជូនបន្តមកមន្ទីពេទ្យកាលម៉ែតតែម្តង»។ ទទឹមនឹងបានដឹងព័ត៍មាននេះហើយសូមបងប្អូនជួយចែករំលែក និងជូនពរអោយគាត់ឆាប់ជាសះស្បើយផង។