Pu Toma
1253 ប្រកាស
0 យោបល់
សម្ដេចតេជោ អំពាវនាវពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ទោះគ្មានករណីឆ្លងថ្មីនៃកូវីដ១៩ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
Pu Toma -
ភ្នំពេញ ៖ បើទោះជាចំនួនអ្នកឆ្លងវីរុសកូវីដ១៩ត្រូវបានគ្រូពេទ្យខ្មែរព្យាបាលជាសះស្បើយជិតអស់ និងមិនមានករណីឆ្លងថ្មីក្ដី សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយប្រើម៉ាស ទឹកអាល់កុល និងជេលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗអោយបានជាប្រចាំ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាសុវត្តិភាពអាយុជីវិតអ្នក និងអ្នកដទៃលើដងផ្លូវ។
ដោយនៅមុននេះលើទំព័រហ្វេសប៊ុករបស់សម្ដេច បានបង្ហោះសំណេរក្នុងខ្លឹមថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី ហើយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើម៉ាស ទឹកអាល់កុល និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗអោយបានជាប្រចាំ»។ ជាមួយគ្នានោះ សម្ដេចបានបន្តទៀតថា «ស្របពេលនឹងការបង្កើនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ១៩ ទៅទៀត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ អរគុណសន្តិភាព»៕
ភ្នំពេញ ៖ ជាច្រើនថ្ងៃមកហើយ កម្ពុជាមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ឡើយ ខណៈជាអ្នកសះស្បើយសរុបកើនដល់១២០នាក់ ស្មើនឹងជាង៩៨ភាគរយនៃអ្នកជំងឺ និងកំពុងសម្រាកព្យាបាលសល់ត្រឹមតែ២នាក់ប៉ុណ្ណោះ។ នេះបើយោងតាមការសេចក្ដប្រកាសរបស់ក្រសួងសុខភិបាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ បើទោះបីជាប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ច្រើនថ្ងៃក៏ពិតមែន ប៉ុន្តែយើងក៏មិនត្រូវលែងដៃចោលការការពារ និងការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ព្រោះហានិភ័យនៅតែបន្តកើតមាន ដោយអ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់កាលពីពេលថ្មីៗនេះ ស្ថានភាពកំពុងស្ថិតត្រង់ចំណុចពណ៌លឿងនៅឡើយ៕
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ចូលរួមពិធីបូជាសពអតីតតារាសម្ដែង ពីង រ៉ូស្សា
Pu Toma -
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនៅមុននេះ បានបង្ហោះរូបភាពពីរសន្លឹកផ្ដិតចេញពីទីតម្លល់សពរបស់អតីតតារាសម្ដែង ពីង រ៉ូស្សា យ៉ាងដូច្នេះថា «អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ចូលរួមពិធីបូជាសពរបស់កញ្ញា ពីង រ៉ូស្សា អតីតតារាសម្ដែង ដែលបានមរណៈភាពកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ»។
គួរបញ្ជាក់ផងដែរថា កញ្ញា ពីង រ៉ូហ្សា បានទទួលមរណភាព នៅវេលាម៉ោងម៉ោង៧កន្លះ ព្រឹកថ្ងៃទី០១ ឧសភា ឆ្នាំ២០២០ ដោយសារជំងឺជាច្រើនមុខ ដូចជាប្រព័ន្ធសរសៃប្រសាទ តម្រងនោម និងថ្លើមជាយូរមក បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យលោកសង្ឃបានប្រមាណ២ថ្ងៃ៕
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅមុននេះយ៉ាងដូច្នេះថា របាយការណ៍បឋមស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានធ្វើការឃាត់យានយន្តដែលល្មើសសច្បាប់បានចំនួនដូចខាងក្រោម៖ ១. ម៉ូតូចំនួន ៩០០គ្រឿង ២. រថយន្ត ៨០ គ្រឿង ម៉ូតូសរុបចំនួន៩០០គ្រឿង អត់មួក ៨៤៥ គ្រឿង អត់លេខ ៨ គ្រឿង ល្មើសសញ្ញាចរាចរ ៤៧ គ្រឿងរថយន្តសរុបចំនួន ៨០ គ្រឿង អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង បញ្ច្រាស់ទិស ៧ គ្រឿង អត់លេខ ២ គ្រឿង និយាយទូរស័ព្ទ ២ គ្រឿង អត់ប័ណ្ណសំគាល់យាន ១ គ្រឿង ល្មើសសញ្ញាចរាចរ ៣ គ្រឿង សំពីងសំពោង ២ គ្រឿង៕
តាកែវ៖ បុរសជាអ្នកបើកបររដយន្ដស៊ីឈ្នួលដឹកអីវ៉ាន់ម្នាក់ បានក្លាយជាមនុស្សដំបូងគេដែលត្រូវបានផាកពិន័យដល់ទៅ១,២លានរៀល បន្ទាប់ពីបុរសម្នាក់នេះបញ្ជាររថយន្ដទាំងដែលមិនមានប័ណ្ណបើកបរ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកបានចុះផ្សាយនៅមុននេះ។
ក្នុងការផាកពិន័យបុរសរងការផាកពិន័យបានរៀបរាប់ថា ប្អូនបានទទួលស្គាល់ ក៏ប៉ុន្តែទំហំនៃការផាកពិន័យនេះ វាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ប្អូន ដែលមានមុខរបរត្រឹមអ្នកស៊ីឈ្នួលរត់តាក់ស៊ីដឹកអីវ៉ាន់ឱ្យគេ ដែលត្រូវផាកពិន័យជាទឹកប្រាក់ដល់ទៅ ១លាន២សែនរៀលនេះ។ តែយ៉ាងណា ស្នងការនគរបាលខេត្តតាកែវលោក សុខ សំណាង បានលើកឡើងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺជាការរឹតបន្តឹងទៅដល់អ្នកប្រើប្រាស់លើទ្រូងផ្លូវ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និង របួសដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងពេលចុះត្រួតពិនិត្យ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងច្បាប់ថ្មីនៅតាមគោលដៅចំនួន៤នៅតាមបណ្តាយផ្លូវជាតិលេខ ២ និង ផ្លូវជាតិលេខ ៣ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា ការអនុវត្តនេះដែរ គឺធ្វើទៅដោយស្មើភាពគ្នា មិនដូចការលើកឡើងថា អនុវត្តន៍តែប្រជាពលរដ្ឋ រីឯមន្ត្រីរាជការ ឬអ្នកធំមិនព្រមអនុវត្តនោះទេ នៅថ្ងៃទី០១...
ប្រយ័ត្នឱ្យមែនទែន ៖ លោកជំទាវ ឱ វណ្ណឌីន ថាបញ្ហាកូវីដ-១៩ នៅកម្ពុជាស្ថិតនៅភ្លើងស្តុបពណ៌លឿងនៅឡើយទេ
Pu Toma -
ភ្នំពេញ ៖ នៅមុននេះលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកម្ពុជា បានបង្ហោះដាស់តឿនបងប្អូនប្រជាពលរដ្ឋឱ្យដឹងយ៉ាងដូច្នេះថា «បញ្ហាកូវីដ-១៩ នៅកម្ពុជា ស្ថិតនៅភ្លើងស្តុបពណ៌លឿងនៅឡើយទេ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩ ធ្វើឲ្យសោកការសុខភាពលោកអ្នក៖ ខ្ញុំសូមបញ្ជាក់ជូនថា ចរាចរវីរុសកូវីដ-១៩ នៅមិនទាន់មានភ្លើងស្តុបព័ណក្រហមនៅឡើយទេ។ កម្ពុជាស្ថិតនៅស្ថានភាពភ្លើងស្តុបព៌ណលឿងនៅឡើយទេ ប្រសិនបើមិនគោរពភ្លើងពណ៌លឿងនេះទេ ហើយនៅតែសម្រុកបើកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ នេះហើយណា។
សុំចូលរួមគោរពបទបញ្ជា និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតការវ៉ៃលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា។ ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា នេះផងណា។ សូមគោរពអរគុណ និងអរគុណ។ ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។
ស្វាយរៀង ៖ រន្ធត់ណាស់ ក្មេងស្រីពីរនាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត ក្នុងសភាពបែកក្បាលចេញខួរលើស្ពានហាយវ៉េក្រុងស្វាយរៀង ខណៈដែលជិះម៉ូតូជាមួយលោកតា បំណងទៅចូលរួមមង្គលការរបស់បងប្អូននៅស្រុកស្វាយជ្រំ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងឡានដឹកកម្មកររោងចក្រ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វីរៈ អាលីយា ភេទស្រី អាយុ ១២ឆ្នាំ និង ឈ្មោះ វ៉ាន់ សេរ៉ា អាយុ ៧ឆ្នាំ អ្នកទាំងពីរ រស់នៅ ភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយសពជនរងគ្រោះ ត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកជូនដល់ផ្ទះ និង ប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវអត្តសញ្ញាណអ្នកបើកបរដើម្បីយកមកទទួលទោសតាមច្បាប់៕
ភ្នំពេញ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងមានការរឹតបន្តិង ក៏ដូចជាការផាកពិន័យចំពោះយានយន្ដទាំងឡាយណា ដែលមិនបានគោរពច្បាស់ចរាចរ ដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។
ព្រមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំ បានចេញសារក្រើនរំឭកដល់បងប្អូនសារជាថ្មី ចំពោះឯកសារដែលចំបាច់មួយចំនួនដែលត្រូវមានជាប់ខ្លួនក្នុងពេលបើកបរ។ ដោយក្នុងការបង្ហោះរបស់សម្ដេចមានខ្លឹមសារយ៉ាងដូច្នេះថា «ឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួន ថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម»។
លើសពីនេះ សម្ដេចបានបន្តទៀតថា «ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។ សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»៕
កុំទាន់អរភ្លេចខ្លួន ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»
Pu Toma -
ភ្នំពេញ៖ បើទោះជាបច្ចុប្បន្នកម្ពុជាមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ច្រើនថ្ងៃក៏ពិតមែនក្ដី ប៉ុន្តែអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានការព្រួយបារម្ភយ៉ាងខ្លាំង ក៏ដូចជាទទួចសុំឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបន្តជួយសម្របសម្រួល ពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម និងប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ឱ្យបានគ្រប់ៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា «វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ហើយីយើងធ្វេសប្រហែសបែបនេះ មានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងវីរុសនេះពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរ។ សុំចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយលើកិច្ចការពារនេះ កុំឱ្យមានរលកទី ២ នៃការចម្លងវីរុសកូវីដ-១៩ នេះឱ្យសោះ»៕
ខ្លោចចិត្ត ៖ ឃើញមហាសន្ដោសចែកដីអ្នកក្រផ្អើលស្រុកខ្មែរ តែដឹងប្រវត្តតស៊ូបុរសពិការ លឹម ភា ទប់ទឹកភ្នែកមិនជាប់
Pu Toma -
ឧត្តរមានជ័យ៖ បន្ទាប់ពីមានការល្បីរន្ទឺពេញស្រុកខ្មែរ ពីមហាទឹកចិត្តអ្នកមានទ្រព្យធុនស្តុកមិនស្មើ បុរសជាជនពិការដៃទាំងសងខាង លឹម ភា អាស្រ័យរបរច្រៀងសុំទាន សន្សំប្រាក់ទិញដីបាន៥០ហិកតា និងបានពុះបំបែកឡូតិ៍ ចែកជូនអ្នកក្រ បងប្អូនជនពិការ ៣០០គ្រួសារ ខណៈមហាទឹកចិត្តនេះក៏គ្មានមហាឧកញ៉ាណាធ្វើបាន ដែលធ្វើឱ្យផ្ទុះការសរសើរកក្រើកពេញប្រទេសពីសំណាក់ពលរដ្ឋខ្មែរ។ ទោះជាយ៉ាងនេះក្ដី តែប្រវត្តតស៊ូរបស់មនុស្សអច្ឆរិយ លឹម ភា ក៏ពិតជាមិនធម្មតា និងស្ទើរតែគ្មានអ្នកណាអាចធ្វើបានដូចលោក ទាំងដែលខ្លួនជាមនុស្សពិការគ្មានដៃផងនោះ។
លោក លឹម ភា មានអាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ មានកូន៧នាក់ ក្នុងនោះស្រី៣នាក់ រស់នៅក្នុងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយលោកជាអតីតយោធាខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៩៨ ហើយអំឡុងឆ្នាំ២០០៤ លោកបានដោះគ្រាប់មីនបណ្តាលឱ្យផ្ទុះដាច់ដៃទាំងសងខាង និងខ្វាក់ភ្នែកខាងឆ្វេងផងដែរ ធ្វើឱ្យរូបលោកក្លាយខ្លួនជាជនពិការតែក្នុងមួយប៉ព្រិចភ្នែក។