Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

477 ប្រកាស 0 យោបល់
ភ្នំពេញ៖ លើគណនីហ្វេសប៊ុកមួយឈ្មោះ San Prum បានបង្ហោះកាលពីប៉ុន្មានម៉ោង នេះ ដែលធ្វើឱ្យមានការចែករំលែកពេញបណ្ដាញសង្គម ស្របពេលដែលរូបភាព​ច្រើន​សន្លឹកថៃកំពុងតែខិតខំ ដុតដៃដុតជើង ប្រឹងប្រែងស្រាវជ្រាវទាំងថ្ងៃយប់ រិះគិតកែ​ច្នៃលើវិ​ស័យ​ស្នាដៃបុរាណខ្មែរ ដែលបន្សល់ទុករាប់រយឆ្នាំមកហើយនោះ ដើម្បីឆ្ពោះ​ទៅជា​ម្ចាស់​វប្បធម៌ អារិយធម៌នៅអាស៊ីអាគ្នេយ៍ នាពេលខាងមុខនេះ។ ដោយប្រភពបានរៀបរាប់ភ្ជាប់ជាមួយអារម្មណ៍ដាស់តឿនដល់ស្មារតីថា «ល្មមឈប់​ផឹក​ចង់​បានរង្វាន់ទៀតទៅ គេទៅកាន់តែឆ្ងាយហើយ! អាចារ្យធំជារដ្ឋមន្ត្រីវប្បធម៌មែនទេ ហេតុ​អ្វីអា​ចារ្យធំប្រឹងប្រែងដុតដៃដុតជើងខិតខំម៉្លេះ លើវិស័យវប្បធម៌ខ្មែរ ហើយចុះ​ថ្នាក់​ដឹកនាំក្រសួងវប្បធម៌បានកំពុងតែដឹងរឿងនេះទេ? រដ្ឋមន្រ្តីក្រសួងវប្បធម៌«ថៃ»តាម​មើល​ទៅគេប្រឹងណាស់ ដើម្បីសិក្សាស្រាវជ្រាវចងក្រងកែច្នៃ​ដើម្បីឲ្យ​ប្រទេស​គេ​ឆាប់​បានក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាស៊ីអាគ្នេយ៍ក្នុងពេលដ៏ខ្លី​ខាង​មុខនេះ»៕
កំពង់ចាម៖ ផ្ទុះការប្រមាថកាតដៀលចំមិនសម្ចៃមាត់ ស្របពេលដែលប្ដីប្រពន្ធមួយគូរ ធ្វើនូវទង្វើរដ៏សែនឃោរឃៅជ្រៅជាងរនរកអវចី សាហាវគ្មានអ្វីស្មើរដូច​សត្វតិរិច្ឆាន​គ្មានវិញាណ ចាប់តាអាយុ៧០ឆ្នាំប្រៀបដូចជាព្រះ ចងស្លាបសេកអង្គុយ​ហាលក្ដៅ​លើភ្លឺស្រែ ជ្រមុជក្បាលចូលទឹកគ្មានអាសូរទ្រូង ដោយគ្រាន់តែទឹកហូរ​ចូលប្រឡាយ​មិនទានហូរចូលស្រែខ្លួនផងនោះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Cheak Ching បានបង្ហោះរៀបរាប់​ភ្ជាប់ទាំងរូបភាព​ដ៏ស្រណោះស្រណោក ស្ទើរតែស្រក់ទឹកភ្នែកអាណិតយ៉ាងដូច្នេះថា «សាហាវពេក​ហើយ ចាប់តាអាយុ៧០ឆ្នាំចងស្លាបសេក​ហើយសង្កត់​ក្បាលជ្រមុ​ជ​ចូល​ទឹកស្រែនោះ! គ្រាន់តែទឹកហូរចូលប្រឡាយមិនទាន់ហៀរចូលស្រែអ្នកឯងសោះ នាំប្តីប្រពន្ធធ្វើបាប​គាត់ដែរ! ចុមទាហ៊ានសល់ពីជំនាន់រដ្ឋកម្ពុជាមែន? បានជាស្លៀកពាក់ហើយសាហាវ​យង់ឃ្នងបែបហ្នឹង»៕
កំពង់ស្ពឺ៖ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ស្របពេលដែល​គណនី​ហ្វេសប៊ុក​មួយឈ្មោះ ឡាយកុល បានប្រកាសស្វែករកប្អូនស្រីរូបឆោមលោមពណ៌ល្អដាច់ក្រមុំ តែមានសតិមិនសូវល្អ ដែលបានបាត់ខ្លួនជាង៨ម៉ោងពីផ្ទះ ក្នុងភូមិត្រពាំងត្រគៀត ឃុំពោធិអង្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ តុលា ម្សិលមិញនេះ។ ដោយឡែករំលងបានប៉ុន្មាន គណនីដដែលក៏បានបង្ហោះរកឃើញប្អូនស្រីរបស់ខ្លួន តែជាដំណឹងដ៏សែនតក់ស្លុតមិនអាចនឹងទទួល ដ្បិតប្អូនស្រីបានផុតរ​លត់ក្លាយទៅ​ជាសាកសព ដែលប្រភពបានរៀបរាប់ភ្ជាប់ជាមួយរូបភាពយ៉ាងដូច្នេះថា «ប្អូនស្រីរបស់​បងអើយ ហេតុអ្វីទៅស្ងាត់ៗមិនប្រាប់បង១ម៉ាត់សោះអញ្ចឹង! បងប្រុសម្នាក់នេះ​អាក្រក់​ពេក​ហើយ សូម្បីតែដង្ហើមចុងក្រោយរបស់ប្អូនក៏ទៅមិនទាន់ ជូនពរប្អូនស្រីទៅ​ឱ្យបាន​សុខ បើមានជាតិក្រោយកុំឲ្យអាយុខ្លីអញ្ចឹងទៀត»។ មិនតែប៉ុណ្ណោះ ប្រភពដែលជា​បងប្រុសក៏បានបន្ថែមទៀតថា «ប្អូនស្រីគាត់ស្លាប់ដោយសារលង់ទឹកជម្រៅ៥ម៉ែត្រ បើនិយាយពីស្ដាយៗថ្លែងលែងចេញហើយ ប្អូនស្រីមានតែម្នាក់ស្រលាញ់ណាស់ ហេតុអ្វីឱ្យគាត់ទៅវិញទាំងវ័យក្មេងបែបនេះ ខ្ញុំទទួលយកមិនបានទេ»៕
សៀមរាប ៖ ក្រោយពីល្បីពេញស្រុករឿងរ៉ាវក្ដៅគគុកដូចភ្លើងក្នុងភ្នក់ ព្រះសង្ឃគង់វត្ត «ប្រាសាទាអធ្វារ» ក្នុងភូមិក្រសាំងរលីង សង្កាត់សៀមរាប ខេត្តសៀមរាប កាប់​ឈើ​ធ្វើ​កុដិ សង់ផ្ទះបាយ ទាំងយប់វេលាជាង១០ ហើយត្រូវបានកម្លាំងនគរ​បាលបានចុះទៅ​រឹបអូសគ្មានសល់ ដោយលើកហេតុផលមិនបានប្រាប់អាជ្ញាធរមូលដ្ឋាន ឬស្ថាប័នពាក់​ព័ន្ធជាមុន រួមព្រមានលើកក្រោយមុនកាប់ត្រូវផ្ដល់ដំណឹងសិន ទាំងដែលឈើ​ស្ថិតក្នុង​បរិវេនវត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ ជាមួយគ្នានេះ ក៏ផ្ទុះលេចឮដំណឹងស្អុយ​ភាយរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប ទា គឹមសុទ្ធ ជាមេខ្លោងពុករលួយនាំឈើចេញចូលសេរី គ្មានខ្វល់កោតខ្លាញអំណាចនរណា ដឹងត្រឹមតែបានលុយចូលហោប៉ៅគឺបើកដៃ។ តាមការសង្កេតឃើញរថយន្តធំៗដឹកឈើចូលខេត្តសៀមរាបជារៀងរាល់ថ្ងៃ ហើយ​ពួកឈ្មួញទាំងនោះអះអាងថា សុទ្ធតែបានចំណាយប្រាក់ឲ្យមេ​ព្រៃនៅ​ខេត្តសៀមរាប​អស់ហើយ ទើបអាចដឹកជញ្ជូនជាចំហរបានយ៉ាងដូច្នេះ ដែលឈើខ្លះត្រូវបានអារ​ច្រៀក​ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខ្លះដឹកមកពីខេត្តព្រះវិហារ។ ប្រភពបន្ថែមថា ឈ្មួញ​នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រុកដឹកឈើចូលខេត្តសៀមរាប ក្រោមការ​សម្របសម្រួលរបស់លោក ទា គឹមសុទ្ធ ដោយមិនគិតអំពីមហន្តរាយអ្វីនោះឡើយ ឈើ​ខ្លះ​ត្រូវគេអារចេញពីព្រៃ រួចយកមកក្រឡៃថាជាឈើស្របច្បាប់ ឬឈើដែលមាន​ច្បាប់​អនុញ្ញាត។
ភ្នំពេញ៖ ក្រោយពីជួបគ្រោះដ៏មហាសែនធំធេង និងទុក្ខដែលមិនអាចរំលែក ព្យុះយក្សដែលបានបំផ្លាញសម្បត្តិរាប់ពាន់លានដុល្លារ ពេលនេះជប៉ុនបានឧត្ថមទឹកប្រាក់ចំនួន៣លានដុល្លារ សម្រាប់ក្មេងៗនៅកុមារកម្ពុជា ដែលកំពុងតែជួបទុក្ខលំបាក ខ្វះស្បៀងអាហារ សម្ភារៈសិក្សា ជាពិសេសកុមារទីដាច់ស្រ​យាល។ ការផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនៅក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ ​លោក​ ​Mikami​ ​Masahiro​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ​និង​លោកស្រី​ ​Francesca​ ​Erdelmann​ ​តំណាង​ ​និង​ជា​នាយិកា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដោយមាន​ការចូលរួម​ជា​សាក្សី​ពីសំណាក់​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោ​ក​ហង់​ ​ជួន​ណា​រ៉ុន​។​ ​ ជាមួយគ្នានោះ រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡារ ​ហង់​ ​ជួន​ណា​រ៉ុង​ បានមានប្រសាសន៍ថា សម្រាប់ជំនួយខាងលើនេះនិងយកមក​ទិញអាហារ​ និងគ្រឿងបរិភោគ សម្រាប់​​ជា​អាហារ​ពេលព្រឹក​ដល់​សិស្សសាលា​បឋមសិក្សា​ប្រមាណ​ជា ​២១៧,៩០០នាក់​ ​ក្នុង​ខេត្ត​គោលដៅ​ចំនួន៥​ ​រួមមាន​ ​ខេត្តកំពង់ធំ​ ​សៀមរាប​...
ខេត្តកណ្ដាល ៖ មន្ត្រីនគរបាលខេត្តកណ្ដាលម្នាក់ ត្រូវបាននារីរងគ្រោះជាប្រពន្ធដាក់ពាក្យបណ្ដឹង ទៅឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ឱ្យរកយុត្តិធម៌ជូន ខណៈលោកប្ដីអត់កំណើតកើតជាមនុស្សតែចិត្តជាសត្វតិរិច្ឆាន វាយធ្វើបាប កាតដៀលដូចអ្នកទោស ទាំងដែលមានផ្ទៃពោះទម្ងន់កូន៤ខែ ដល់រលូតស្ទើរតែបង់សង្ខារទាំងប្រាណ។  យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៦ឆ្នាំ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រើការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់។ តាមសំដីនារីរងគ្រោះរៀបរាប់ថា កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីយប់ ឈ្មោះ ជិន ជឿន...
ថៃ ៖ មហាជនស្ទើរតែមួយនគរកើតក្ដីហួសចិត្ត លាន់មាត់ហួសនិស្ស័យ គ្មានពាក្យអ្វីមកថ្លែងឱ្យត្រូវ ដ្បិតកាលពីថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ ទូរទស្សន៍មួយនៅក្នុងស្រុកថៃបានចុះផ្សាយផ្អើលពលរដ្ឋ ក្រោយពេលដែលបុរសជាជនជាតិខ្មែរម្នាក់ ធ្វើទង្វើមិនគួរគប្បីទៅលើជាតិសាសន៍ ចោះជញ្ជាំងបន្ទប់លួចមើលកូនក្រមុំអ្នកស្រុក រួចតាំងសមាធិឡើងឋានសួគ៌ម្នាក់ឯងទាំងកណ្ដាលថ្ងៃ ខណៈនារីរូបស្រស់ដេកលក់ភ្លេចខ្លួនពួនអាត្មាក្នុងបន្ទប់។ នារីរងគ្រោះឈ្មោះ អារីយ៉ា អាយុ១៩ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ខណៈពេលដែលនាងកំពុងតែដេក បុរសឈ្មោះ ឆារ នៀន អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ បានចោះជញ្ជាំងបន្ទប់នាង ដើម្បីលួចមើលនាង ទើបសម្រេចចិត្តទូរស័ព្ទទៅប្តឹងប៉ូលិស បន្ទាប់មកប៉ូលិសបានមកត្រួតពិនិត្យបន្ទប់ជាប់គ្នានោះ ក៏ប្រទះដូចនារីរងគ្រោះប្រាប់តាមដំណើរ រួចបានឃាត់សួរ។ ជាមួយគ្នានោះ បុរសជាជនល្មោភកាមក៏បានបញ្ជាក់ដែរថា មូលហេតុដែលខ្លួនធ្វើសកម្មភាពបែបនេះ ព្រោះតែចូលចិត្ត និងលួចស្រលាញ់នារីរងគ្រោះជាយូរណាស់មកហើយ ម្យ៉ាងវិញទៀតមានអារម្មណ៍ផ្លូវភេទខ្លាំងពេក ទ្រាំមិនបានក៏បានចោះជញ្ជាំងលួចមើលនាងគេងតែម្តងទៅ៕
ភ្នំពេញ៖ កីឡាករខ្សែការពារជម្រើសជាតិគោព្រៃកម្ពុជា មកពីក្លឹបព្រះខណ័្ឌរាជស្វាយរៀង មានទុក្ខដ៏ក្រៀមក្រំ កើតក្ដីមិនសប្បាយក្នុងចិត្ត ដ្បិតបាត់បង់ប្អូនប្រុសជាទីស្រលាញ់មួយរូបទាំងមិនបានពោលពាក្យលាជាលើកចុងក្រោយ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធ័មបំផុត នៅតាមបណ្ដាយផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។ ប៉ុន្តែមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ កីឡាករ សារ៉េត គ្រីយ៉ា ក៏មានទុក្ខកាន់តែក្រៀមក្រំសម្ងំលាក់ទុកមិនបាន ព្រមទាំងខកបំណងយ៉ាងខ្លាំង ដោយតុលារបានបើកសវនាការប្រកាសផ្ដន្ទាទោសជនផ្ដាច់សង្ខារប្អូន ត្រឹមតែរយៈពេល១៨ខែ និងគ្មានសំណងសូម្បីមួយរយរៀល ទាំងខ្លួនបានទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ។ លើទំព័រហ្វេសប៊ុក កីឡាករសម្បុរស្រអែមរូបនេះ បានបង្ហោះយ៉ាងដូច្នេះថា «ទោសបុកមនុស្សស្លាប់១៨ខែគ្មានសងសំណងសូម្បី១០០រៀល លោកតុលាការ! តើយុត្តិធម៌នៅឯណាសម្រាប់ប្អូនប្រុសរបស់ខ្ញុំ? សូម្បីពាក្យលាមួយមាត់ក៏មិនបាន»។ លើសពីនេះទៅទៀត សារ៉េត គ្រីយ៉ា បានបន្តថា ខ្លួនមិនពេញចិត្តនឹងការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ ហើយនឹងឱ្យមេធាវីរបស់ខ្លួនប្តឹងឧទ្ធរណ៍បន្តទៀត ដើម្បីរកយុត្តិធម៌ជូនប្អូនប្រុស៕
ភ្នំពេញ ៖ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ស្របពេលដែលដំណឹងដ៏សែនរន្ធត់ និងក្ដុកក្ដួលបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយមានព័ត៌មានមួយស្ដីពីព្យុះ ផ្គរ រន្ទះ ម្យ៉ាង ដែលស្រដៀងនិងព្យុះយក្ស «Hagibis» ទើបបោកបក់បំផ្លាញផ្ទះសំបែង ផលដំណាំ និងសម្លាប់ប្រជាជនជប៉ុនកាលពីប៉ុន្មានថ្ងៃមកនេះ ហើយក៏កំពុងតែធ្វើដំណើរឆ្ពោះមកកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ដោយមានទំព័រហ្វេសប៊ុកមួយឈ្មោះ Phom Penh Mirror បានបង្ហោះកាលពីយប់មិញនេះថា «ព្យុះផ្គររន្ទះ កម្រិតខ្ពស់ និងបក់បោកមកដល់ភ្នំពេញពីចន្លោះ ៣០នាទី ទៅមួយម៉ោង ទៀត អាចនឹងកើតឡើងនៅចន្លោះម៉ោង ៧ យប់នេះ សូមបងប្អូនមានការប្រុងប្រយ័ត្ន»។ ជាក់ស្ដែងជាមួយគ្នានោះដែរ កាលពីម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសឱ្យបងប្អូនមានការប្រុងប្រយ័ត្ន កម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង ដោយតាមបណ្ដាខេត្តខ្លះមានកម្រិចតិចទៅធម្យម និងតាមតំបន់ខ្លះអាចនឹងមានភ្លៀងលាយលំ ខ្យល់កន្រ្តាក់ផងដែរ៕
ភ្នំពេញ៖ ផ្ទុះការចែករំលែក និងប្រមាថកាតដៀលពេញបណ្ដាញសង្គម ស្របពេលដែលគណនីហ្វេសប៊ុកឈ្មោះ Hok Nave បានបង្ហោះបង្ហាញត្រដាងរឿងដ៏សែនហួសចិត្ត ដ្បិតព្រះសង្ឃបំពានច្បាប់ លួចលាក់លោតរំលងរបងសាសនា ឃ្លានខុសទំនងខ្លួនជាសង្ឃ លបស៊ីត្រីអាំងជាស្រីខាតល័ក្ខដាច់របប តែមិនបានប្រយ័ត្នភ្លាត់ក្បាច់គុន ត្រូវបានគេយកមកឱ្យមហាជនទស្សនាដូចរឿងកុនកូនជ្រូក។ ដោយប្រភពខាងលើ ក៏បានរៀបរាប់ភ្ជាប់ទាំងមុខស្រស់ផូរផង់ព្រះអង្គយ៉ាងដូច្នេះថា «បែកធ្លាយទៀតហើយញាតិញោមអើយ សាហាវពេកសឹងតែមិនហ៊ានផុស អាចោរថង់យាម ឆាន់ស្រីម្ដងបីនាក់ អោយស្រីថតប្រដាប់ភេទអោយមើល ផ្ញើលុយអោយស្រី ញ៉ែស្រី បង្ខំស្រី សម្ដីផ្អែម ហើយនៅមានស្រីច្រើននាក់ទៀត ដែលមិនទាន់បានផុស»។ ភ្លាមនោះដែរ មហាជនជាច្រើនលាន់មាត់ភ្ញាក់ខ្លួនព្រើតដូចគេដាស់ ខណៈសូមឱ្យមានការស្រាវជ្រាវរកសង្ឃតឥកេរិ៍្ដខ្មាសអង្គនេះ មកដាក់ទោសតាមច្បាប់ទាំងពុទ្ធចក្រ និងអាណាចក្រ កុំឱ្យសាសនាអាប់ឱនដោយជនល្មោភកាមសម្ងំសុខបែបនេះតទៅទៀត៕