Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

640 ប្រកាស 0 យោបល់
បន្ទាយមានជ័យ៖ ដោយមើលឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានពិភាក្សាដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈតភ្ជាប់គ្នាជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខ ថែមទាំងជិះដោយឥតគិតថ្លៃរហូតដល់ទៅ៣ខែទៀតផង។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា រដ្ឋបាលខេត្តបានសម្រេច ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ២០នាទីម្ដង ដែលតភ្ជាប់ចរាចរណ៍​ប្រជុំជន​ទាំង​ពីរ ប្រើប្រាស់មុនគេបង្អស់ បន្ទាប់ពីក្រុងភ្នំពេញ ផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិត​ថ្លៃ​រយៈពេល៣ខែ។ លោកបានបន្ថែមថា សេវារថយន្តក្រុងខាងលើនេះ ទទួលបានការគាំទ្រពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយនឹងរថយន្ត១៥គ្រឿង ដែលអាចដាក់​ឱ្យដំណើរការ​នៅ​ឆ្នាំ​២០២០ ហើយគោលបំណងនៃការដាក់ឱ្យដំណើរនេះ គឺសម្រួលការធ្វើដំណើរ កាត់​បន្ថយ​ការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យជីវភាពប្រជា​ពល​រដ្ឋ​កាន់តែភាពល្អប្រសើរ៕
បន្ទាយមានជ័យ៖ យុវជនបន្សាបគ្រឿងញៀនក្នុងមណ្ឌល «ជីវិតភ្នំបាក់» ស្ថិតក្នុង​ភូមិ​ភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាងចំនួន២០០នាក់ បានដេករណែលពេញបន្ទប់ រាគរូស ក្អួតចង្អុរ ស្រែកត្អូញលាន់ដូចចាបចូលសំបុក ក្រោយ​ពេលដែលបានហូបត្រសក់ផ្អ និងត្រសក់ស្រូវមានថ្នាំសម្លាប់សត្វល្អិត កាលពី​ថ្ងៃទី០១ ខែធ្នូ ម្សិលមិញនេះ ដោយត្រូវសង្រ្គោះបន្ទាន់។ យ៉ាងណាក្ដី មកដល់ថ្ងៃទី០២ ខែធ្នូ នេះ ចំនួនអ្នកពុលបានកើនដល់២១១នាក់ ដែល​មានទាំងអ្នកស្លាប់ចំនួន៤នាក់ផងដែរ។ បើតាមមន្ត្រីថ្លែងថា បុគ្គលិកពេទ្យ និងក្រុម​សង្គ្រោះកំពុងធ្វើការងារបន្ត ក្នុងនោះមួយចំនួនបានធូរស្រាល​ពីអាការៈ​ពុលជា​បណ្តើរ​ហើយ៕
ភ្នំពេញ៖ យោង​តាម​សេចក្ដីជូនដំណឹង របស់រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម បាន​​បញ្ជាក់នៅមុនេះ ប្រាប់ឱ្យបងប្អូនមានការប្រុងប្រយ័ត្ន និងត្រៀម​សម្ភារៈខ្លះៗ​សម្រាប់អាកាសធាតុខាងមុខនេះ ចាប់ពីថ្ងៃទី០៥ ខែធ្នូរហូតដល់ថ្ងៃទី០៩ កម្ពុជានឹង​ចុះ​ត្រជាក់​រហូត១៦អង្សាសេ នៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដោយសារ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ផ្គួប​ផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាននិង​កំពុង​មាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មក​លើ​ប្រ​ទេស​​កម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូន​ប្រជាពលរដ្ឋ ជាពិសេស វីរៈ​កងទ័ព ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ក្នុង​ភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន​ស សូម​មេត្តា​ប្រុងប្រយ័ត្ន បង្ការ និង​ថែរក្សា​សុខភាព ពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ៕ ជ្រាប់ច្បាស់សូមអានសេចក្ដីប្រកាសខាងក្រោម៖
ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងវប្បធម៌ បានសម្រេចប្រគល់​សិទ្ធគ្រប់​គ្រង​បទចម្រៀងចំនួន៥៥បទ ទៅលោកស្រី គាត គឹមលន ភរិយារបស់សពកវីនិពន្ធ គង្គ ប៊ុនឈឿន របស់លោកស្រី ដែលជាបុគ្គលល្បីល្បាញ ក្នុងប្រទេសកម្ពុជា ដើម្បីការ​សា្នដៃ​​ប្ដី ក្រោយពីមានការលួចចម្លងស្នាដៃនិពន្ធជាច្រើន ដែលយកមកកែឃ្លោងឃ្លារ កែភ្លេង និងធ្វើជាអាជីវកម្មខុសច្បាប់ តាមប្រព័ន្ធយូធូប (Youtube) ឬតាមប្រព័ន្ធ​ផ្សព្វផ្សាយៗសាធារណៈ ដោយគ្មានការសុំការអនុញាតិព្រមព្រៀងពីម្ចាស់កម្មសឹទ្ធ។ យោងតាមសេចក្តីប្រកាសរបស់មេធាវី ការពារសិទ្ធិលោកស្រី បានបញ្ជាក់ថា «ទង្វើរនេះ គឺជាការរំលោភដ៏ធ្ងន់ធ្ងរលើ​ច្បាប់​ស្តីពីសិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣ និងជា​ពិសេស លើសិទ្ធិ​បេតិកភណ្ឌ ឬ​សិទ្ធិសីលធម៌ ​របស់​​លោកស្រី គាត គឹមលន ដែលធ្វើឱ្យលោក​ស្រីមាន​ការឈឺចាប់ និង​វា​ជា​ការ​​ប្រមាថ​ដ៏ធ្ងន់ធ្ងរដល់​ការ​ខិត​​ខំប្រឹងប្រែង និពន្ធស្ទើរមួយជីវិតរបស់លោកកវីនិពន្ធ គង្គ ប៊ុនឈឿន។  ទង្វើរបែបនេះ ​ក៏ជា​​ការ​ធ្វើ​​ឱ្យ​អ្នក​​និពន្ធ​នានា​​រុញរា​ក្នុង​ការ​បង្កើត​ចម្រៀងដើមថ្មីៗ នាពេលខាងមុខដែរ និងមិនរួមចំណែកអ្វី​ទាល់​តែសោះ ​ដល់​ការ​អភិវឌ្ឍ​វប្បធម៌​ និងសង្គម»។
កម្ពុជាក្រោម៖ ផ្ទុះកក្រើកផ្អើលអ្នកលេងបណ្ដាញសង្គម និងពលរដ្ឋកម្ពុជា​ក្រោម​កំពុង​តែ​ធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើកងទព័ នៃរបបកម្មុយនីស្ដវៀតណាម បន្ទាប់ពី​យុវជន​កម្ពុជាក្រោមម្នាក់បានស្លាប់ដ៏អាថ៌កំបាំងក្នុងបន្ទាយទាហ៊ានកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២១០៩នេះ ដែលមានទាំងស្នាមជាំ និងស្នាមវះកាត់ជាច្រើនកន្លែង ដោយ​មិនបានផ្ដល់ដំណឹងដល់ក្រុមគ្រួសារនៃសពជាមុន ដែលត្រូវបានមហាជនសង្ស័យ​ថាការស្លាប់របស់យុវជន វិញ ជុង (Huynh Chung) ដោយការធ្វើទារុណកម្ម។ ដោយក្នុងការស្លាប់របស់យុវជន វិញ ជុង គ្មានអាជ្ញាធរវៀតណាមរូបណា បញ្ជាក់​ពីមូលហេតុច្បាស់លាស់ក្នុងបន្ទាយទាហ៊ាននោះឡើយ ក្រុមគ្រួសារសព និងអ្នក​ប្រើបណ្ដាញសង្គម ហ្វេសប៊ុកបានថ្កោលទោសចំពោះទង្វើរ​បស់ក្រុម​ទាហ៊ាន​វៀត​ណាម និង​ទាម​ទារ​ឲ្យមានការស៊ើបអង្កេត និងបកស្រាយឲ្យបាន​ច្បាស់នូវករណី​ស្លាប់ដ៏អាថ៌កំបាំងនេះ។ សាកសពរបស់យុវជនខ្មែរក្រោមនេះ គឺមានស្នាមជាំនៅលើខ្លួន ដែលត្រូវបានគេសង្ស័យថា យុវជនរូបនេះ អាចត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់​ នេះបើតាមសារព័ត៌មានព្រៃនគរ។ បើ​​តាម​វីដេអូ​ឃ្លី​បដែល​អ្នកស្រុក​បាន​បង្ហោះ​ នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ បង្ហាញ​ពី​ក្រុម​គ្រួសារ​សព​បានចោទសួរ​ទៅ​តំណាង​ក្រុម​នគរបាល​វៀតណាម មូលហេតុនៃការស្លាប់ និងសមត្ថកិច្ចយកសាកសពទៅវះកាត់...
ភ្នំពេញ៖ កក្រើកពេញបណ្ដាញសង្គមទំនាក់ទំនង ប្រជាជនលែងហ៊ាមធ្វើដំណើរ ដោយញញើតខ្លាចនឹងផ្លូវបេតុងមួយកន្លែងល្បីប្លន់ដូចព្យុះ ខណៈគណនីហ្វេសប៊ុក​មួយឈ្មោះ Bunly ToursCambodia បានបង្ហោះរៀបរាប់ភ្ជាប់ទាំងរូបភាពប៉ុន្មានសន្លឹក ផ្ដែផ្ដាំបងប្អូនពលរដ្ឋគួរប្រុងប្រយ័ត្ន និងឈានដល់ប្រកាសអាន្នអាជ្ញាធរសូមអន្តរាគមន៍ ដ្បិតមានចោរប្លន់​យកលុយ ដេញគៀបស៊ីម៉ូតូ ស្ទើររាល់យប់ នៅផ្លូវបេតុងអាមេ សង្កាត់សាលាកំរើក។ ដោយប្រភពខាងលើបានឱ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះថា «សូមប្រកាសអាសន្ននៅ​តាមបណ្តោយផ្លូវ (បេតុងអាមេ) ចាប់ពីគល់ស្ពានអាងក្រពើចាស់ឆ្ពោះមកសង្កាត់​សាលា​កំរើក៕ ក្នុងរយៈពេលមួយ​សប្ដាហ៍​នេះមានក្រុមចោរលួច ចោរប្លន់ ចោរកាច់កម៉ូតូ ចោរដេញតាមគាបស៊ី ប្លន់យកលុយ និងម៉ូតូច្រើនណាស់។ ហេតុការណ៍កើត​ឡើងមុន​នឹងប្រហែលជាម៉ោង9:45យប់នេះ វាកើតឡើងជារាងរាល់យប់ សូមអាជ្ញាធរ​ដែនដី​មេត្តា​ជួយការពារសន្តិសុខ ជាពិសេសកំលាំង​សមត្ថកិច្ចនៅសង្កាត់​សាលា​កំរើក​តែម្តង»៕
បាក់ខែង៖ មហាជនកើតក្ដីហួសចិត្ត នឹកស្មានមិនដល់ ស្របពេល​ដែលគណនី​ហ្វេស​ប៊ុកមួយបានបង្ហោះរូបភាពមួយសន្លឹក រៀបរាប់ទាំងក្ដីអស្ឃឹម​ ដ្បិតស្ពានបាក់​មួយ​ទាំងមូល តែបែរអាជ្ញាធរស្រុកបាក់ខែងហាក់មិនខ្វល់ អើពើធ្វើដូចគ្មានរឿងអ្វីសោះ ទាំងដែលប្រជាពលរដ្ខម្នាក់ៗ ធ្វើដំណើរវាងឆ្ងាយរាល់ថ្ងៃរអ៊ូរទាំ ដែលជាង​មួយខែ​ទៅហើយមិនឃើញជុសជុលឬយ៉ាងណានៅឡើយសោះ។​ ដោយប្រភពមានគណនីឈ្មោះ Stephen lim បានឱ្យដឹងយ៉ាងដូច្នេះថា «មិនដឹងថា​ត្រូវពឹងអ្នកណា​ បើអាជ្ញាធរធ្វើមិនដឹងមិនឮ​ហើយនឹង​​ ទុកចោលជាងមួយខែហើយ​ ហើយប្រជាជនត្រូវធ្វើដំណើរផ្លូវវាងជារៀងរាល់ថ្ងៃ​​ ទៅសួរតាំងពីប្រធាន​ភូមិរហូត​ដល់ចៅសង្កាត់ហើយ​ គេថាចាំមើលថ្នាក់លើ​ (មិនដឹងលើនឹងដល់ណា) គ្រាន់តែយក​ឡានស្ទូច​ ស្ទូចអាបាក់ខាងលើនឹងចេញទៅ​ ប្រជាជនធ្វើដំណើរបានហើយ​....​ គ្រាន់តែរឿងប៉ុណ្ណឹងតើត្រូវរាយការណ៏ដល់ថ្នាក់កំពូលដែរមែន? (ស្ពានព្រែកតាស៊ុន​ បាក់ខែង)»៕
សៀមរាប៖ លើគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានបង្ហោះរូបភាពច្រើនសន្លឹក រៀបរាប់ស្ទើរតែស្រក់ទឹកភ្នែក ដោយដូនកម្សត់កាយពិការជួបទុក្ខក្រលំបាក ថែម​បន្ទុក​ចៅប្រុសស្រី៦នាក់ ដែលម្ដាយឪពុករត់ចោលកំព្រាដូចកំប្រុកព្រៃ រស់នៅភូមិរលំរុន ឃុំ​ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ខណៈជីវភាពគ្រួសារកំពុង​តែខ្វះខាត​ខ្លាំងគ្មាន​អ្វីជា​ទីពឹង និងចិញ្ចឹមជីវិត ដាច់ចិត្តលើកដៃសំពះសុំសប្បុរសជនមេត្តាជួយ។ ដោយប្រភពពីគណនីខាងលើបានភ្ជាប់សំណេរយ៉ាងដូច្នេះថា «កុំស្តាយថ្មទូរ​ស័ព្ទអីបង​ប្អូនជួយស៊ែចែករំលែកផង លោកយាយពិការជើងម្ខាង ត្រូវមកចិញ្ចឹមចៅ៦នាក់ ទាំងវេទនា ព្រោះតែជីវភាពគ្រួសារនេះលំបាកខ្វះមុខខ្វះក្រោយ ដូចនេះមានតែសង្ឃឹម លើពុកម៉ែបងប្អូនសប្បុរសជន ដែលអាចជួយដល់លោកយាយពិការ និងក្មេងតូចៗ​ទាំងនេះបាន ដែលពួកគាត់ត្រូវការអាហារដើម្បីបន្តជីវិត និងបន្តការសិក្សា ដើម្បី​អនាគត់​​ផង ពិសេសលោកយាយចង់បានជើងថ្មីមួយ ដើម្បីបាន​ដើរស៊ីឈ្នួល​គេយក​លុយមកចិញ្ចឹមចៅៗដែលតូច សូមបងប្អូនជួយជាថវិការតិចក្តីច្រើនក្តី គឺតាម​ទឹកចិត្តបង​ប្អូន»៕
ពោធិ៍សាត់៖  រូបភាពគួរសង្វេគ និងរន្ធត់ជាពន់ពេក ស្របពេលដែលគណនី​ហ្វេស​ប៊ុកមួយបង្ហោះ ផ្ដែផ្ដាំឪពុកម្ដាយ អាណាព្យាបាល ជាពិសេសលោក អ្នកគ្រូ គួរប្រុង​ប្រយ័ត្នកូន​សិស្សលេងរបស់មុតស្រួច ដូចខ្មៅដៃ ប៊ិច ដែលអាច​បង្កគ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរស្ទើរនឹកស្មានមិនដល់ ដូចករណីកុមារាម្នាក់នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជង់ភ្នែកលិចត្រូវសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញនេះ។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ថាំ សុខុម បានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា «សូម​អោយ​ក្មួយផុតពីគ្រោះថ្នាក់ផង កូនអ្នកបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខ្ញុំ​អាណិត​ណាស់អត់យំទេជ្រៅណាស់ រត់ដួលនៅសាលា បញ្ជូនទៅខេត្តហើយ ព័ត៌មាន​បន្តនឹង​ប្រាប់បន្ថែម»។ ជាមួយគ្នានោះ លោក ខាន់ ចាន់សុផល ក៏បានចែក​រំលែក​យ៉ាង​ដូច្នេះ​ដែរថា «គួរឲសង្វេគនិងរន្ធត់ជាពន់ពេក! សូមឪពុកម្តាយ ឬលោកគ្រូអ្នកគ្រូ បន្តការ​ពន្យល់​អប់រំកូនៗ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះបើពិការភ្នែកហើយ សោកស្តាយ​មួយជីវិត»៕
សៀមរាប៖ រូបភាពដ៏សែនតក់ស្លុតប៉ុន្មានសន្លឹក បានធ្វើឱ្យមហាជនស្ទើរតែមិនជឿ និងសរសើរមិនដាច់ពីមាត់គ្រូពេទ្យពិតមានជំនាញ ខណៈស្ត្រីម្នាក់ដៃចូលម៉ាស៊ីន​បោក​ស្រូវខ្ទេចគ្មានសល់ សូម្បីឆ្អឹងសឹងគ្មាន កាលពីពេលថ្មីៗនេះ ដែលត្រូវបញ្ជូនមក​សង្រ្គោះ​នៅ​មន្ទីរពេទ្យឯកជនមួយកន្លែងនៅខេត្តសៀមរាប ធ្វើឱ្យក្រុមគ្រួសារ​ហាក់ស្រឡាំង​កាំង​រកអ្វីនិយាយពុំត្រូវ ដោយរបួសអ្នកជំងឺត្រូវបានជួសជុល ដោះដូរដូចគ្រឿងម៉ាស៊ីន ដេរផ្ដុំផ្គុំចូលគ្នាវិញ និងមានសភាពខុសពីមុនស្ទើរមិនជឿ។ ប្រភពពីគណនីហ្វេសប៊ុក Vuthy Veng បានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះថា «ខ្ញុំបាន​ធ្វើ អស់លទ្ធភាពហើយ មិនថាពេលណា ម៉ោងណា មិនថាពេទ្យរដ្ន ឬឯកជន ទេ ជីវិតជាពេទ្យត្រួវជួយអ្នកមានទុក្ខលំបាកអោយអស់លទ្ធភាព ដែលអាចធ្វើទៅបាន។ ករណីនេះ អុំស្រី ចូលដៃក្នុងម៉ាស៊ីនបោកស្រូវ យើងខ្ញុំខំព្យាយាម ជួសជុលរក្សាដៃគាត់ អស់រយៈពេល៣ម៉ោង។ អរគុណលោកគ្រូថ្នាំសណ្តំ និង ក្រុមការងារ, ២៩/11/2019»៕