Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

549 ប្រកាស 0 យោបល់
កំពង់ធំ៖ នៅថ្ងៃទី០៨ ខែកក្កដា ម្សិលមិញនេះ មានករណីដ៏សាហាវឃោរឃៅមួយបានកើតឡើងនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយកូនប្រុសចិត្តតិរច្ឆានបានអារកសម្លាប់ឪពុកខ្លួនស្លាប់យ៉ាងននលក្នុងថ្លុកឈាម។ នេះបើតាមប្រភពបានឱ្យដឹងថា ឪពុករងគ្រោះនឹងបុរសជាកូនប្រុសតិរច្ឆាននេះអង្គុយផឹកជាមួយគ្នា ក្រោយមកគេក៏បានលឺសំឡេងឈ្លោះប្រកែកគ្នា ដោយមិនដឹងថាមកពីរឿងអ្វី ស្រាប់តែមួយសន្ទុះក្រោយមកកូនប្រុសចិត្តជាសត្វបានទាញកាំបិតក្បែរគ្រែមកអាករឪពុកយ៉ាងឃោរឃៅ រហូតដល់ស្លាប់ក្បែរគ្រែផឹកគួរអាណោច។ ប្រភពក៏បន្តទៀតថា បុរសជាឪពុកជនរងគ្រោះឈ្មោះ ឃិន ប៉ិច អាយុ៥១ឆ្នាំ ត្រូវជាឪពុកបង្កើត ចំណែកកូនប្រុសចិត្តតិរច្ឆានជាជនដៃដល់ឈ្មោះ ឣឿន ប៉ាក់ អាយុ២៨ឆ្នាំ ក្រោយកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ដើម្បីសួរចម្លើយនឹងសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ អ៊ុម សុភា បានបង្ហោះនៅលើបណ្ដាញសង្គម កើតទុក្ខសោកសង្រេងជាពន់ពេករកពាក្យអ្វីនិយាយពុំបាន ខណៈក្មួយស្រីពេញវ័យក្រមុំរូបឆោមលោមសម្រស់កំពុងពេញស្រលាញ់ ត្រូវព្រាត់ប្រាស់ពីគ្រួសារបងប្អូនសាច់ញាតិ ត្រឹមរយៈពេលមួយពព្រិចភ្នែកដោយជំងឺគ្រុនឈាម។ គណនីខាងលើបានរៀបរាប់ភ្ជាប់រូបភាពបង្ហាញឲ្យឃើញយ៉ាងដូច្នេះថា៖ «ជំងឺគ្រុនឈាមចង្រៃត្រឹមតែបីថ្ងៃសោះ ហេតុអីបានឆក់យកជីវិតក្មួយស្រីដ៏ល្អម្នាក់នេះទៅដោយមិនអាណិតដល់ក្រុមគ្រួសារគេបែបនេះ»។ មិនតែប៉ុណ្ណោះ អ៊ុម សុភា បន្តទៀតថា «ទៅអោយបានសុខណាក្មួយពូ ពូបានត្រឹមឈមើលដង្ហើមក្មួយចុងក្រោយ ក្មួយស្រីពូនៅក្មេងណាស់ ជាមនុស្សសុភាពរាបសារដឹងចាស់ទុំណាស់ ពូសោកស្ដាយណាស់ដឹងអត់ក្មួយ»។
ភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនិស្សិតស្រីយោធាម្នាក់ក្នុងចំណោមនិស្សិតខ្មែរចំនួន ១០នាក់កំពុងបន្តសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុន( National Defense Academy of Japan) ក្នុងនោះមាន១៣ប្រទេសលើលោក តែនិស្សិតស្រីរូបស្រស់ឈ្មោះ លី ច័ន្ទសុជាតា អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានបញ្ចប់វគ្គសិក្សានាយទាហានបន្តវេនជំនាន់ទី៨ នៅសកលវិទ្យាល័យការពារជាតិ (អត្តលេខ192485) ដែលបានធ្វើដំណើរឡើងភ្នំទឹកកក « ហ្វឺជី» កម្ពស់ប្រមាណ៣,០០០ម៉ែត្រ ដោយជោគជ័យ ហើយក៏បានលើកបង្ហាញទង់ជាតិខ្មែរដំបូង កាលពីថ្ងៃទី០៨ ខែកក្កដា ម្សិលមិញនេះ។ និស្សិតយោធាដ៏ក្លាហានរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះដែរថា នេះគឺជាគោលបំណង និងមហិច្ឆតារបស់ខ្លួន ដើម្បីឡើងភ្នំទឹកកកហ្វឺជីកម្ពស់៣ពាន់មែត្រ ក្នុងអំឡុងពេលហ្វឹកហាត់រដូវក្តៅរបស់និស្សិតថ្នាក់សិក្សាឆ្នាំទី២ នៃសាលាបណ្ឌិតសភាយោធាជប៉ុន។ ហើយការសិក្សាសាលាបណ្ឌិតសភាយោធានេះ ត្រូវសិក្សារយៈពេល៥ឆ្នាំ ពីឆ្នាំទី០ដល់ឆ្នាំទី៤ និងការហ្វឹកហាត់មានរយ:ពេលមួយថ្ងៃ៨ម៉ោង មានហែលទឹកក្នុងសមុទ្រ, ការរៀនភាសាជប៉ុន, រៀនទ្រឹស្តី,ការងារកងទ័ពគ្រប់មុខវិជ្ជា, លំហាត់ហ្វឹកហ្វឺនជាក់ស្តែង, ហ្វឹកហាត់កាយសម្បទាជាប្រចាំ ក៏ដូចជាលំហាត់ក្បាច់គុណដាវជប៉ុន...។ល។
ហ្វេសប៊ុក៖ ផ្ទុះរឿងរ៉ាវអាណិតអាសូរពេញបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៨ ខែកក្កដា ម្សិលមិញនេះ ស្របពេលគណនីហ្វេសប៊ុកមួយឈ្មោះ Neth Rithyka បានជួបនឹងស្ត្រីម្នាក់ត្រូវប្ដីចិត្តខ្មៅគ្មានមេត្តាធម៌ក្នុងខ្លួនវាយយ៉ាងដំណំ និងយកកាំបិតដ៏មុតស្រួចឆូតលើផ្ទៃមុខប្រពន្ធថែមទៀតផង។ ប្រភពរៀបរាប់ភ្ជាប់ដោយរូបភាពនារីកម្សត់ ឈាមហូរស្រោចពេញផ្ទៃមុខអង្គុយដោយភាពអស់សង្ឃឹមថា «មានស្ត្រីម្នាក់ឈ្មោះ លីណា ត្រូវបានប្តីវ៉ៃនិងយកកាំបិតមកឆូតមុខទៀត រស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេព្រោះប្តីប្រមូលយកលុយ និងទូរស័ព្ទអស់ហើយ ខ្ញុំជួយគាត់បានតែ ៥០០០០រៀលប៉ុណ្ណោះ ខ្ញុំជួបគាត់មិញ ជួយស៊ែរផងទៅ សង្ឃឹមថាគាត់មានអ្នកជួយ»។ តែយ៉ាងណាប្រភព Neth Rithyka ក៏មិនបានលម្អិតបន្ថែមពីអត្តសញ្ញាណរបស់ជនបង្ក ដែលប្ដីជានោះទេ ខណៈពេលនេះនារីរងគ្រោះព្រោះហិង្សាប្តីចិត្តដាច់នេះកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕
ព្រះសីហនុ ៖ ប្រិយមិត្តភ្លេចហើយឬនៅ កាលពីកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២១០៩ កន្លងទៅនេះ ករណីជនជាតិចិនមួយក្រុមបានកាត់ផ្ដាច់ផ្លូវចូលទៅ ឆ្នេរមាស ឆ្នេរពេជ្រខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋតែងតែធ្វើដំណើររាល់ថ្ងៃមិនឱ្យដើរកាត់ ស្រាប់តែមុននេះបន្តិចមានករណីស្រដៀងគ្នានោះដែរ ខណៈប្រជាពលរដ្ឋផ្ទុះការតវ៉ាយ៉ាងខ្លាំង សូមឱ្យលោកអភិបាលថ្មី គួច ចំរើន មេត្តាជួយពិនិត្យមើលផង ដោយជនជាតិចិនបានដាក់កុងត្រូលផ្លូវមួយកន្លែងស្ថិតនៅភូមិរាម ឃុំស្មាច់ដែង ក្បែឆ្នេរមាស ឆ្នេរពេជ្រ ដែលប្រជាពលរដ្ឋរស់នៅយូរមកហើយ។ នេះបើតាមប្រភពបានឱ្យដឹងថា ស្ថិតក្នុងភូមិឃុំខាងលើនេះ ជនជាតិចិនបានដាក់កុងត្រូលទាំងយប់ថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរពិបាកក្នុងការចូលទៅកម្សាន្ដនៅតំបន់នោះ ហើយបើអ្នកដែលរស់នៅក្នុងភូមិនោះ ពេលចូល ឬចេញម្ដងៗគឺមានការឆែកយ៉ាងតឹងរឹងបំផុត ហាក់បីដូចជាអ្នកទោសទៅហើយ។ ប្រភពក៏បន្តទៀតថា ពួកចិនទាំងនេះកំពុងតែផ្គើន ទាំងដែលសម្ដេច ស ខេង ក៏ដូចជាសម្ដេចតេជោ ប្រមុខថ្នាក់ដឹកនាំ បានប្រកាសថាមិនឱ្យមានកុងត្រូលទៀតឡើយ៕
ព្រះវិហារ ៖ នៅលើគណនីហ្វេសប៊ុកឈ្មោះ SorPhea Ps បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីកូននេនពីរអង្គត្រូវព្រះសង្ឃគង់វត្ត «ថ្នល់បែក» ធ្វើការវាយប្រហារយ៉ាងដំណំ មិនទទួលបានយុត្តិធម៌ ក្រោយពេលទៅប្ដឹងដល់ភូមិ ក៏ដាច់ចិត្តបង្ហោះដោយខ្លឹមសារថា «ម្តាយក្មេងម្នាក់នេះគាត់អោយខ្ញុំជួយផុសអោយ ព្រោះកូនគាត់មិនទាន់ទទួលបានយុត្តិធម៌ទេ ហើយគាត់ក៏បានប្តឹងភូមិ ឃុំហើយនៅតែគ្មានដំណោះស្រាយ»។ ដោយក្តីអាសូរបញ្ជូនកូនមកបួសរៀនសង្ឃឹមបានចេះដឹងដូចគេ ញោមស្រីកូននេនដែលត្រូវទណ្ឌកម្មនេះបានប្រាប់ថា «ករណីព្រះសង្ឃវាយកូននេននេះ គឺវាយដោយប្រើខ្សែភ្លើង ហើយថែមទាំងគំរាមមិនឱ្យគាត់ផុសនៅលើបណ្ដាញសង្គមថែមទៀតផង»។ តែអ្វីដែលកាន់តែហួសចិត្តនឹងព្រះសង្ឃចិត្តជាមារ ដែលប្រើអំពើហឹង្សាលើកូននេនពីរអង្គខាងលើនេះ បានឱ្យដឹងពីមូលហេតុយ៉ាងខ្លីគ្មានញញើតនឹងវិន័យសង្ឃថា «នេនរំខានគាត់ឆាន់ស្រា» កាលពីថ្ងៃទី 06 កក្កដា 2019 ស្ថិតក្នុងវត្តថ្នល់បែក (ផ្លូវបំបែកទៅស្រុកគូលែន និងប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
ភ្នំពេញ ៖ យោងតាមប្រភពពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានឱ្យដឹងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ថក្រុង បានបណ្ដុះបណ្ដាលបើកបរនារីបានចំនួនពីរនាក់ហើយ ព្រមទាំងឱ្យដំណឹងដល់នារីជាច្រើនរូបទៀតដើម្បីបណ្ដុះបណ្ដាលបន្តទៀតផងដែរ។ នៅលើគណនីហ្វេសប៊ុកផេករបស់រដ្ខាករស្វយ័តបានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ រដ្ឋាករបានសហការជាមួយក្រុមជំនាញការ JICA បណ្តុះបណ្តាលអ្នកបើកបរនារី បានចំនួនពីរនាក់ហើយ ។ ចំពោះបងប្អូននារីទាំងឡាយដែលមានបំណងចង់ធ្វើជាអ្នកបើកបររថយន្តក្រុង រដ្ឋាករនឹងលើកទឹកចិត្ត និងផ្តល់អាទិភាពជូន»៕
សៀមរាប ៖ នៅថ្ងៃទី០៧ ខែកក្កដា ម្សិលមិញនេះ វេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹក មានករណីដ៏សាហាវឃោរឃៅយង់ខ្នងបំផុត ដោយប្ដីចិត្តតិរិច្ឆានមានសតិជាសត្វ បានលើកដៃសម្លាប់ប្រពន្ធនឹងកូនតូចៗ ដោយទំនាស់ក្នុងគ្រួសារ ផ្អើលពេញអស់អ្នកជិតខាងក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ នេះបើតាមប្រភពអ្នកស្រុកបានឱ្យដឹងថា មុនពេលកើតហេតុ លឺមានទំនាស់ទាស់ទែងគ្នាសម្ដីក្នុងគ្រួសារ ដែលជនបង្កឈ្មោះគង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះ ជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចឈ្មោះ មេត្តា ភេទប្រុស អាយុ២ខែ ស្រាប់តែមួយសន្ទុះក្រោយមក ប្ដីចិត្តអប្រិយបានចាប់ប្រពន្ធ និងកូនតូច ចងរួចក្នុងផ្ទះរួចចាក់សាំងដុតបណ្តាលឲ្យស្លាប់ទាំង៣នាក់ ក្នុងភ្នក់ភ្លើងតែមួយប៉ព្រិចភ្នែក។ ជាក់ស្ដែងលោកវរសេនីយ៍ឯក ទេព ពុំសែន...
ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែកក្កដា វេលាម៉ោង៣ទៀបភ្លឺនេះ មានករណីអំពើហិង្សាមួយបានកើតឡើង ដោយនារីរូបស្រស់ម្នាក់ឈ្មោះ ថៃ ស្រីនាង ដែលជាសកម្មជនហ្វេសប៊ុក និងជាអ្នកលក់ផលិតផលអនឡាន ដែលមានគណនីហ្វេសប៊ុកឈ្មោះ «ថៃ ស្រីនាង លក់ផលិតផល» បានសម្រេចប្រកាសឱ្យគ្រប់គ្នាបានដឹង ក្រោយសង្សាជាមន្ត្រីរាជការមានកិតិ្តយសចំណេះខ្ពង់ខ្ពស់ តែចិត្តដូចក្មេងបាតផ្សារ លើកដៃធ្វើបាបខ្លួនជាច្រើនលើកព្រោះតែរឿងប្រច័ណ្ឌ។ ស្រីស្រស់តែងបង្ហាញសាច់ខ្ចីអួតហ្វេសប៊ុករូបនេះ បានបញ្ជាក់លើបណ្ដាញសង្គមគណនីរបស់ខ្លួនថា «លើកនេះទី 130 ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំ និងឡាយវីដេអូ សុំអោយសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង»។ មិនតែប៉ុណ្ណោះ ស្រីសល្អឯកដែលត្រូវសង្សារវាយធ្វើបាប បានរៀបរាប់ទាំងផ្ទៃមុខរបួសហើមជាំថា សង្សារបស់ខ្លួនហាក់បីដូចជាមនុស្សសរសៃប្រសាទ ពេលខឹងម្ដងៗគឺតែងតែបោករបស់របរក្នុងខុនដូគ្មានសល់ ហើយរឿងរ៉ាវដែលកើតនេះព្រោះតែក្ដីប្រច័ណ្ឌ។