Home អ្នកនិពន្ធ ប្រកាស​ដោយ Pu Toma

Pu Toma

640 ប្រកាស 0 យោបល់
ភ្នំពេញ ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានប្រកាសប្រើធម៌ក្ដៅ ក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ចំពោះរាល់ម៉ូតូទាំងឡាយណា ដែលបំពាក់គ្រឿងបំពងសំឡេង (ស៊ីម៉ាំង) ដែលបង្កការរំខានដល់ប្រជាពលរដ្ឋជិតខាង។ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា ខណ្ឌដូនពេញ ត្រូវមានវិធានការដ៏ក្ដៅមួយនេះមុនគេ ដើម្បីលុបបំបាត់ម៉ូតូដែលបំពាក់ឧបករណ៍រំពងសំឡេង។ ក្នុងនោះលោកឧត្ដមសេនីយ៍ឯក បានឱ្យដឹងទៀតថា រាល់ម៉ូតូដែលឃាត់បាន ត្រូវហៅឪពុកម្ដាយ ឬអាណាព្យាបាល មកធ្វើកិច្ចសន្យា និងអប់រំ មិនឱ្យមានករណីដូចបានរៀបរាប់ខាងលើនេះ ៕
បន្ទាយមានជ័យ៖ ផ្ទុះការចែករំលែក និងស្ងើចសរសើរពេញបណ្ដាញសង្គម ខណៈដំណាំដ៏កម្រ បានលេចរូបរាងក្រហមច្រាល ព្រមជាមួយលោកតាម្ចាស់ចំការ ធ្លាប់តែលឺតាមដំណាលរឿងព្រេងពីបុរាណ «តាត្រសក់ផ្អែម» ស្របពេលផ្លែត្រសក់ពណ៌លឿងឆ្អិនឆ្អៅ និងរសជាតិផ្អែមត្រជាក់ចិត្តនេះ ត្រូវបានកសិករដែលមាននាមល្បី ហៅ អ៊ំម៉ាឡេ ដាំបាន និងកំពុងចរាចរលើទីផ្សារក្នុងស្រុកយ៉ាងរីកស្គុះស្គាយ។ ក្នុងរូបភាពដែលបានចែករំលែកដោយអ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញរងត្រសក់ច្រើនជួរ ព្រមទាំងផ្លែដាប គួរគយគន់ រួមទាំងរូបភាពបុរសកសិករគម្រូដែលស្ម័គ្រដាំគ្រាប់ពូជផ្អែមដូចស្ករ ឈរកាន់ផ្លែត្រសក់បង្អួតរាងយ៉ាងសង្ហានេះត្រូវបានទម្លាយថា ស្ថិតក្នុងភូមិសាស្រ្តច្បាស់នៅ បន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ យោងតាមសម្តីពលរដ្ឋក្បែរខាង និងជាអតិថិជនទិញហូបញឹកញាប់ផងនោះបានរៀបរាប់ឲ្យសារព័ត៌មានដឹងថា «ផ្លែត្រសក់ដែលលោកអ៊ំម៉ាឡេ ដាំនេះពិតជាឆ្ងាញ់មែន ដ្បិតជាការដាំដោយដៃសុទ្ធសាធ និងប្រើប្រាស់ជីធម្មជាតិពិតប្រាកដ»។ យ៉ាងណាក្តីក៏មានការសំណូមពរទៅដល់ស្ថាប័នពាក់ព័ន្ធក្នុងការជួយរកទីផ្សារត្រសក់ផ្អែមនេះឲ្យកាន់តែផុសផុល ពិសេសអាចនាំចេញទៅកាន់ទីផ្សារពិភពលោក ដើម្បីបង្ហាញពីស្នាដៃកូនខ្មែរឲ្យបរទេសបានស្គាល់ និងភ្លក្សរសជាតិ។
ភ្នំពេញ ៖ ម្ចាស់មេដាយមាសស៊ីហ្គេមវិញ្ញាសារប្រដាល់សេរីឆ្នាំ ២០១៧ ឃុន ឌីម៉ា កំពុងជួបទុក្ខធំមានជំងឺជាច្រើន ត្រូវវះកាត់ជាបន្ទាន់នៅក្រៅប្រទេស ខណៈលោក ហេង ប៊ុនឃីម ដែលជាឪពុក និងជាគ្រូបង្វឹកផងនោះបានរៀបរាប់ថា ក្រោយពេលពិនិត្យរួច គ្រួសារបានសម្រេចនាំ ឌីម៉ា វិលពីប្រទេសថៃមកផ្ទះវិញសិន ដើម្បីស្វែងរកប្រាក់ព្យាបាល និងលក់ដីបន្ថែម ព្រោះតម្លៃព្យាបាលនៅពេទ្យមួយកន្លែង ក្នុងប្រទេសថៃមានតម្លៃថ្លៃព្យាបាលប្រមាណ ១៥,០០០ ដុល្លារឯណោះ។ ជាមួយដំណឹងដ៏គួរឲ្យរន្ធត់ និងសោកស្តាយនូវទឹកដៃប្រយុទ្ធល្អឯករកគូសឹងគ្មានដោយសាររបួសរ៉ាំរ៉ៃនេះក៏មានការប្រកាសថា «ក្រុមគ្រូពេទ្យប្រចាំជម្រើសជាតិ បានសម្របសម្រួលឲ្យ ឌីម៉ា សម្រាកនៅមន្ទីរពេទ្យក្នុងស្រុក មានកាល់ម៉ែត,ព្រះអង្គឌួង,ពេទ្យរុស្ស៊ី និងពេទ្យលោកសង្ឃក្រុមគ្រួសារចង់ទៅព្យាបាលនៅក្រៅប្រទេសច្រើនជាង»។ ភ្លាមនោះប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដ៏សកម្មគឺ ឯកឧត្ដម តែម ម៉ឺន ក៏បានថ្លែងថា បើ ឌីម៉ា ជ្រើសយកពេទ្យក្រៅប្រទេសក៏សហព័ន្ធនៅតែប្រឹងប្រែងជួយឧបត្ថម្ភ ហើយក៏សូមស្នើសប្បុរសជនចូលរួមជួយដល់គាត់តាមសទ្ធា ដើម្បីជួយគ្នាផង៕
កំពង់ធំ៖ យោងតាមការចែករំលែកយ៉ាងកក្រើកពីសំណាក់អ្នកលេងបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែកក្កដា ខណៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ «លឹមភ័ណ» នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២ ៖ ០០នាទី ដោយបានរកឃើញទឹកក្រូចជាច្រើនប្រភេទ ដែលផលិតមិនមានអនាម័យ និងស្តង់ដារ ដោយគ្រាន់តែដាក់មេលាយទឹក សម្រាប់លក់ចែកចាយតែម្ដង។
ភ្នំពេញ ៖ ក្រោយពីផ្ទុះក្ដីអាណិតអាសូរយ៉ាងខ្លាំងពេញបណ្ដាញសង្គម ខណៈនារីម្នាក់ត្រូវប្ដីវាយបែកមុខបែកមាត់ ព្រមទាំងយកកាំបិតឆូតមុខ ហើយក៏បានដឹងដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកក៏បានប្រកាសស្វែងរកស្ត្រីរងគ្រោះខាងលើ ដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់។ ស្រាប់តែនៅព្រឹកមិញនេះ បុរសជាប្ដីដែលប្រើអំពើហិង្សាមកលើប្រពន្ធ ក៏ត្រូវឃាត់ខ្លួនបានចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ។ ក្នុងការចាប់ខ្លួនបុរសជាប្ដីខាងលើនេះ ដែលល្បីវាយធ្វើបាបប្រពន្ធបានរ៉ាយរ៉ាប់ប្រាប់ពីដំណើរដើមទងថា មុនពេលកើតហេតុខ្លួនបានតាមទាន់នារីរងគ្រោះ ដែលជាប្រពន្ធលបលួចក្បត់ចិត្តផិតមានប្រុសថ្មី រូបថតអោបថើបគ្នាទាំងដែលខ្លួនមានប្ដី និងកូនរួចទៅហើយ ហើយនៅពេលដែលខ្លួនដេញដោល ព្យាយាមប្រាប់ណែនាំពីកំហុស នារីជាប្រពន្ធក៏ខឹងហើយប្រើអំពើហិង្សាមកលើខ្លួនមុន ដោយគ្រាន់តែការពារខ្លួនហើយជ្រុលដៃរហូតនាងមានរបួសបែបនេះ។ បុរសជាប្ដីក៏បន្តទៀតថា ហើយរឿងដែលនាងនិយាយថាខ្លួនយកកាំបិតឆូតលើមុខរបស់នាងនោះ គឺមិនមែនជារឿងពិតនោះឡើយ ហើយក៏មិនមែនតែជាលើកទីមួយនោះដែរ ដែលនាងបានប្រើអំពើហិង្សាលើខ្លូនមុន ព្រមទាំងមានប្អូនស្រី និងម្ដាយជាសាក្សីទៀតផង៕
ភ្នំពេញ ៖ នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយឈ្មោះ Hea Mei បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដ៏គួរឱ្យព្រួយបារម្ភ ស្របពេលដែលបុរសម្នាក់កើតជំងឺដ៏កាចសាហាវមួយ ដោយមិនដឹងថាជំងឺអ្វីឱ្យប្រាកដ ដែលអ្នកជំងឺមានសភាព ពងបែកពេញទាំងខ្លួន និងសាច់ប្រែទៅជាខ្មៅដូចត្រូវពិស។ ប្រភពខាងលើបានរៀបរាប់លើបណ្ដាញសង្គម ហាក់ភ្ញាក់ផ្អើលស្ទើរមិនជឿ ដូច្នេះថា «ទើបតែជួបគ្នានៅផ្សារ ថ្ងៃមុននិយាយគ្នាសោះ មិននឹកស្មានថាទៅជាបែបនេះ ហើយក៏មិនដឹងថាជាជំងឺអ្វីឲ្យប្រាកដ បងមិនអាចជួយអ្វីប្អូនបានច្រើនទេ មានតែការផ្សព្វផ្សាយអំពាវនាវដល់សប្បុរសធម៌ទាំងឡាយសូមផ្តល់ជួយជា ថវិកាតិចក្តី ច្រើនក្តី ព្រោះក្រុមគ្រួសាររបស់អ្នកជំងឺ កំពុងខ្វះខាតថវិកាសម្រាប់ព្យាបាល»។ រំពេចនោះក៏មានគណនីមួយឈ្មោះ Nha បានបញ្ចេញមតិយ៉ាងដូច្នេះថា «ជំងឺប៉េស្តហ្នឹងទេដឹង វាឆ្លងតាមសាច់ជ្រូកដែលនាំចូល» ភ្លាមនោះក៏មានគណនីមួយទៀតបានបន្តថា « ជំងឺប៉េស្ដជ្រូកហ្នឹងហើយអូន ជូនពរអោយឆាប់ជាអូន»។
សៀមរាប ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីដ៏ចម្លែកមួយបានកើតឡើងនៅក្នុងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ផ្អើលអ្នកជិតខាងរត់ឆោឡោ ដោយក្មេងស្រីបីនាក់បងប្អូនមានអាការៈឈឺពោះ ក្អួតចង្អោរ ទាំងបីក្រោយពេលហូបសាច់សត្វគីង្គក់ ហើយក៏ស្លាប់កុមារម្នាក់ ឈ្មោះ ធឿន គីមសាន អាយុ៦ឆ្នាំ ជាសិស្សមតេយ្យបានស្លាប់បាត់បង់ជីវិតពេលនៅមន្ទីរពេទ្យ។ បើតាមសម្ដីឪពុករបស់ក្មេងរងគ្រោះបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើបាននាំគ្នាយកសត្វគីង្គីក់ចំនួន៦ក្បាល ដែលប្រោសក្នុងទ្រុងមកប្រលាត់ធ្វើម្ហូប ហើយក្នុងគីង្គក់ទាំង៦ក្បាលនោះ មានគីង្គក់ពីរដែលមានពងយកទៅចៀននាំគ្នាហូប លុះមួយសន្ទុះក្រោយមក ស្រាប់តែក៏មានអាការៈឈឺពោះ ក្អួតចង្អោរឡើងទន់ខ្លួនជាបន្តបន្ទាប់ ហើយឪពុកក៏បានយកទៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀម លុះដល់ម៉ោងប្រមាណ១២ រំលងចូលថ្ងៃទី០៨  កុមារឈ្មោះ ធឿន គីមសាន ភេទស្រី អាយុ៦ឆ្នាំ ជាសិស្សមតេយ្យ រើប្រកាច់បណ្តាលឲ្យស្លាប់ក្នុងមន្ទីរពេទ្យគន្ធបុប្ផា ហើយបានយកសពកូនត្រឡប់មកផ្ទះវិញ។ លុះព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ អ្នកជំនាញចុះស្រាវជ្រាវ និងពិនិត្យសាកសពក្មេងឈ្មោះ ធឿន គីមសាន សន្និដ្ឋានថា កុមារស្លាប់ដោយពុលពងសត្វគីង្គក់ពិតមែន។
ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែកក្កដា កន្លងទៅនេះ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតដែលបណ្ដាលឱ្យរថយន្ដមួយគ្រឿងត្រូវបានខូចខាតទាំងស្រុង តែអ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ គឺមនុស្សចំនួន៥នាក់ក្នុងរថយន្ដគ្មានរបួសអ្វីបន្តិចឡើយ។ បើតាមប្រភពពីជនរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ ឈន រតនា បានបង្ហោះឱ្យដឹងក្រោយពេលកើតហេតុម្សិលមិញនេះថា « ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយអំណាចនូវកុសលផលបុណ្យ និងទាន ដែលខ្ញុំបានសាងយ៉ាងខ្ជាប់ខ្ជួនជាពិសេសគឺទឹកដោះម្តាយថ្លៃ ពួកខ្ញុំត្រូវបានរួចផុតពីចង្កូមមច្ចុរាជ»។ ប្រភពក៏បន្តទៀតថា «ចូលនាំគ្នាសាងអំពីល្អអោយបានច្រើន ដើម្បីទទួលនូវអ្វីដែលយើងចង់បានដូចរូបខ្ញុំនៅថ្ងៃនេះស្រាប់ ពួកយើងខ្ញុំអត់ទាន់ចង់ទៅណាចោលពីអ្នកទាំងអស់គ្នានោះទេ សូមបើកបរអោយមានការប្រុងប្រយ័ត្នផងបងប្អូន»។
ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងសង្សារវាយលើកទី ១៣០ដង ផ្អើលអស់សមត្ថកិច្ចចុះទៅធ្វើកំណត់ហេតុដល់លើគ្រែ ស្រាប់តែយប់មិញនេះសកម្មជនហ្វេសប៊ុកដ៏សិចស៊ី ថៃ ស្រីនាង លេងមួយក្បាច់ដាច់ផ្ងារអស់មហាជន ដោយចេញមុខបញ្ចប់រឿងត្រឹមសំណេរប៉ុន្មានបន្ទាត់យ៉ាងដូច្នេះថា «នាងខ្ញុំ សុំអភ័យទោសផង សម្រាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក តែពេលនេះខ្ញុំបានសម្រេចដកពាក្យបណ្តឹងវិញហើយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមានរឿងបែបនេះទៀតហើយយ»។ មិនត្រឹមតែប៉ុណ្ណោះ ស្រីសល្អសម្រស់តែងបង្ហោះស៊ិចស៊ីសម្ញែងដើមទ្រូង បានបន្តទាំងមិនខ្ចីខ្មាសខ្លួនទៀតថា «ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរិតឆេវឆាវ និងប្រច័ណ្ឌខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុងហ្វេសប៊ុក និងថ្នាក់ដឹកនាំអធ្យាស្រ័យអភ័យទោសអោយគាត់ ព្រមទាំងនាងខ្ញុំផង ខ្ញុំទាំងពីរ បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ»៕
រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ចុះបង្ក្រាបបទល្មើសព្រៃឈើដ៏ធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើងមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕