រឿងដំរី Lucky! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទៅជួបផ្ទាល់ផ្តល់ក្តីស្រឡាញ់ឲ្យ Lucky គួរឲ្យស្រឡាញ់ណាស់
ក្រោយឃើញមានការបង្ហោះវីដេអូលើបណ្តាញសង្គមពីដំរីឈ្មោះ Lcuky យំរត់តាម និងព្យាយាមឃាត់ផ្លូវហ្មរដំរីដែលធ្លាប់មេីលថែជាង ២៦ឆ្នាំ ហើយត្រូវបញ្ចប់ការងារចាកចេញដោយក្តីអាឡោះអាល័យជាពន់ពេកចំពោះ Lucky អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារដឹកនាំដោយឧកញ៉ា ឡេង និមល រួមដំណើរពីលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន បានចុះជួបផ្ទាល់ដល់ទីតាំងដើម្បីផ្តល់ក្តីស្រឡាញ់ដល់ Lucky នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្រុកបាទី...
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា សាងប្រវត្តិសាស្ត្រថ្មី ក្រោយតាមស្មើជាមួយ ហុងកុង ១-១ នៃពានរង្វាន់បាល់ទាត់នារីវគ្គជំម្រុះ ក្នុងតំបន់អាស៊ី ម្សិលមិញនេះ!
សម្លេងស្រែកហ៊ោកញ្ជ្រៀល បានបន្លឺឡើង បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា តាមស្មើក្រុមជម្រើសជាតិនារីហុងកុង ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។ គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលហើយ ពិសេសទម្រង់លេង បច្ចេកទេស ពីមុនយើងធ្លាប់ជាក្រុមដែលពិបាករកគ្រាប់បាល់ ៤ប្រកួតជាប់ៗគ្នា គឺគ្មានគ្រាប់បាល់នោះឡើយ បានផ្លាស់ប្តូរមកជាក្រុមមួយដែលរកគ្រាប់បាល់បាន ៥ប្រកួតជាប់ៗគ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារីកម្ពុជា។ បន្ថែមពីនេះ រាល់គ្រប់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ...
ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ “សហព័ន្ធ យុវជនបូជាការពារយុត្តិធម៌” គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥
ខេត្តបាត់ដំបង៖ លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រធាន “សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ...









