និយាយមែន ឬយ៉ាងណា? ជី ដេវីត ថានឹងធ្វើរឿងនេះនៅឆ្នាំក្រោយ ក្រោយ ទេព បូព្រឹក្ស រំអុកសួររឿងរៀបការជាលើកទី២

ថ្វីដ្បិតតែតារាចម្រៀង លោក ជី ដេវីត និង ទេព បូព្រឹក្ស បានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គល និង មានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់មែន ប៉ុន្តែពួកគេនៅតែផ្អែមល្ហែម ជាមួយគ្នាដូចគូស្នេហ៍ថ្មីថ្មោង បើទោះជាពេលនេះអ្នកទាំងពីរពុំទាន់សម្រេចរៀបចំកម្មវិធីមង្គលការនៅឡើយ។ ជាក់ស្ដែង ថ្មីៗនេះអ្វីកាន់តែចាប់អារម្មណ៍ពីស្នេហារបស់តារាចម្រៀងប្រុសស្រីមួយគូនេះ ខណៈបានឃើញអ្នកនាង ទេព បូព្រឹក្ស បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោក ជី ដេវីត ក្នុងពិធីមង្គលការបស់ សុភ័ក្រ្ត កុសុម៉ា...

|
Published On: November 8, 2024

មិនមែនតែ ខាត់ សុឃីម និងគង់ ចាន់ស្រីមុំ សូម្បីពិធីករ ជា វណ្ណារិទ្ធ ក៏ធ្វើរឿងនេះដាក់ ប្រាសាទ ដាវីន ដែរ

ខណៈដែលបវរកញ្ញាតំណាងកម្ពុជា អ្នកនាង ប្រាសាទ ដាវីន កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Universe 2024 លើឆាកអន្តរជាតិនាប្រទេស Mexico នោះគេសង្កេតឃើញមហាជនអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈជាច្រើនបានជម្រុញលើកទឹកចិត្តពីក្រោយ និងបានស្នើដល់កូនខ្មែរឱ្យរួមដៃគ្នាបោះឆ្នោតឲ្យ ប្រាសាទ ដាវីន ដើម្បីដណ្ដើមជយជម្នះជូនជាតិមាតុភូមិ ។ ដោយឡែកបើងាក មកមើល ពិធីករ ជា វណ្ណារិទ្ធ ក៏បានអំពាវនាវឲ្យចូលរួមគាំទ្រMiss Universe...

|
Published On: November 8, 2024

ហេតុផលមួយ! វី ឌីណែត ថានៅតែគ្មានសង្ឃឹមបានចូលរោងការឆាប់ដូច សុភ័ក្រ្ដ កុសុម៉ា

អតីតតារាចម្រៀងហង្សមាសកញ្ញា វី ឌីណែត កូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា បច្ចុប្បន្ននៅមិនទាន់រកឃើញបុរសដែលច្បាស់លាស់ឡើយដូច្នេះរឿងរៀបការក៏គ្មានសង្ឃឹមឆាប់ៗនោះដែរ ។ ការបញ្ជាក់របស់តារាចម្រៀង វី ឌីណែត គឺស្របពេលដែលចូលរួមអបអរមង្គលការរបស់អ្នករួមអាជីពគឺអ្នកនាង សុភ័ក្រ កុសុម៉ា នៅOCIC ។ ពិតណាស់បើទោះបីជាកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា កូនស្រីលោក ហួរ ឡាវី កញ្ញា វី ឌីណែត...

|
Published On: November 7, 2024

អ្នកខេត្ត បាត់ដំបង សប្បាយ៣ថ្ងៃជាប់គ្នា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមួយមហាព្រឹត្តការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស Cambodia Bonding Concert ប្រជុំដោយកំពូល តារាល្បីៗពីផលិតកម្មGalaxy navatra

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត បាត់ដំបង នៅថ្ងៃទី 14 15 16 ខែវិច្ឆិកា ឆ្នាំ2024 ដើម្បីអបរអរសាទរថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាសប្បាយរីករាយ...

|
Published On: November 7, 2024

មិនឱបដៃឈរមើលឡើយ! ខាត់ សុឃីម និង គង់ ចាន់ស្រីមុំ ខំជួយ ប្រាសាទ ដាវីន ពីចម្ងាយ ដើម្បីដណ្ដើមមកុដបវរកញ្ញាចក្រវាឡនៅ Mexico

ខណៈដែលបវរកញ្ញាតំណាងកម្ពុជា អ្នកនាង ប្រាសាទ ដាវីន កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Universe 2024 លើឆាកអន្តរជាតិនាប្រទេស Mexico នោះគេសង្កេតឃើញមហាជនអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈជាច្រើនបានជម្រុញលើកទឹកចិត្តពីក្រោយ និងបានស្នើដល់កូនខ្មែរឱ្យរួមដៃគ្នាបោះឆ្នោតឲ្យ ប្រាសាទ ដាវីន ដើម្បីដណ្ដើមជយជម្នះជូនជាតិមាតុភូមិ ។ តារាពហុកជំនាញអ្នកនាង ខាត់ សុឃីម បើទោះជាកំពុងរវល់នឹងការពង្រឹងមុខជំនួញដែលទើបតែសម្ពោធថ្មីៗ ប៉ុន្តែតារាស្រីរៀមច្បងរូបនេះមិនបានឈរឱបដៃមើលកូនខ្មែរដែលកំពុងតំណាងឱ្យជាតិកម្ពុជាប្រកួតនៅក្រៅប្រទេសឡើយ ពោលគឺអ្នកនាង ខាត់...

|
Published On: November 6, 2024

តារាចម្រៀង ឈិន ម៉ានិច្ច កំពុងផ្ទុះការចាប់អារម្មណ៍ពេញ Tik Tok ក្រោយធ្លាយរូបថតមួយសន្លឹកក្នុងមង្គលការ សុភ័ក្រ្ដ កុសុម៉ា

តារាចម្រៀងស្រីសំនៀងផ្អែមមុតម្ចាស់ពាននៃកម្មវិធី Cambodian Idol រដូវកាលទី២របស់ទូរទស្សន៍ហង្សមាសកញ្ញា ឈិន ម៉ានិច្ច កំពុងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Tik Tok ក្រោយរូបថតមួយសន្លឹកក្នុងថ្ងៃចូលរួមមង្គលការ សុភក្រ្ដ កុសុម៉ា ។ ពិតណាស់មង្គលការរបស់ពិធីការិនីសម្បុរស្រអែមញញឹមស្រស់ សុភ័ក្រ្ដ កុសុម៉ា និងលោក កែវ ផុនផល្លា បានបញ្ចប់ទៅដោយរលូនក្រោមការសាទរយ៉ាងច្រើនពីសំណាក់មិត្តភ័ក្ដអ្នកស្គាល់ សិល្បករ និងថ្នាក់ដឹកនាំក៏បានផ្ដល់កិត្តិយសចូលរួមផងដែរ ។ ប៉ុន្តែអ្វីដែលអ្នកលេងបណ្ដាញសង្គម...

|
Published On: November 6, 2024

  មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បើការសម្ពោធសាកល្បង សាខាដំបូងគេបង្អស់នៅកម្ពុជា

ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2024 មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX ដែលជាគ្លីនិកឈានមុខគេខាងផ្នែកសម្រស់ និងការវះកាត់កែសម្ផស្ស បានចាប់ផ្តើមសម្ពោធបើកដំណើរការសាខាដំបូងរបស់ខ្លួនជាផ្លូវការនៅកម្ពុជាជាមួយនឹងការប្រារព្ធពិធីសម្ពោធសាកល្បង (Soft Opening) ដ៏អស្ចារ្យកាលពីពេលថ្មីៗនេះ ដែលមានទីតាំងនៅលើផ្លូវព្រះសីហនុ ជិតវិមាន ឯករាជ្យធានីភ្នំពេញ។ នេះជាការបង្ហាញពីការចាប់ផ្តើមជំហានថ្មីមួយលើសម្រស់ និងសុខុមាលភាពសម្រាប់បងប្អូនកម្ពុជាយើង ដែលបច្ចុប្បន្ននេះ យើងមើលឃើញថាបងប្អូនប្រជាជាជនខ្មែររបស់យើងកាន់តែមានការចាប់អារម្មណ៍មកគិតគូរលើសុខភាព និងជាពិសេសក៏រួមបញ្ចូលលើសុខភាពសម្រស់ផងដែរ ហើយការមកដល់របស់ APE X...

|
Published On: November 4, 2024

រឿង MGI ឡើងកម្ដៅជាថ្មី! ក្រោយមានពាក្យចចាមអារ៉ាមថាកម្ពុជានឹងបន្តសិទ្ធនៅឆ្នាំក្រោយ ខណៈអ្នកនាង អឹម សុគន្ធា ថាចាំមើលតើកូនខ្មែរណាហ៊ានទិញមក?

ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការវែកញែកជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងការបន្តសិទ្ធរបស់កម្ពុជាជាមួយនឹងកម្មពិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Grand Internation ។ ជាការពិតណាស់មួយរយៈកន្លងទៅនេះរឿងរ៉ាវ Miss Grand Cambodia 2024 និង Miss Grand Internation បានធ្វើឱ្យកក្រើកវិស័យបវរកញ្ញាទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីម្ចាស់កម្មពិធីលោក Nawat បានធ្វើទង្វើមិនគប្បីមកលើកម្ពុជាដែលជាសហម្ចាស់ផ្ទះ ពោលគឺបានបញ្ចប់សិទ្ធជាម្ចាស់ផ្ទះរបស់កម្ពុជាទាំងកណ្ដាលទី ក្រោយហេតុផលថាកម្ពុជា Unprofessional ។ រឿងនេះបានឡើងកម្ដៅយ៉ាងខ្លាំងរហូតដល់កម្មពិធីមួយនេះបានបិទទំព័រហ្វេសប៊ុកមិនឱ្យប្រជាជនកម្ពុជាមើលឃើញឡើយ...

|
Published On: November 2, 2024

សួស វីហ្សា សុខៗស្រាប់តែទម្លាយបែបនេះពីស្វាមី

កន្លងមកមហាជនអ្នកគាំទ្រតែងកោតសរសើរពីជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង សួស វីហ្សា ដែលតស៊ូចាប់ដៃគ្នារកស៊ីបង្កើតគ្រួសារតូចដ៏កក់ក្ដៅ រហូតមានឡាន មានផ្ទះ មានលុយកាន់ពេញៗដៃ រស់នៅក្នុងជីវិតអភិជនមិនធម្មតាឡើយ ។ ក្រៅពីប្ដីប្រពន្ធចេះចាប់ដៃគ្នារកស៊ីហើយនោះ កន្លងមកតារាចម្រៀង សួស វីហ្សា ត្រូវអ្នកគាំទ្រសរសើរថានាងជាមនុស្សស្រីដែលមានសំណាងម្នាក់ ព្រោះនាងបានរៀបការនឹងបុរសមានទំនួលខុសត្រូវ ស្រឡាញ់មើលថែប្រពន្ធកូនបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះ សម្បីអ្នកនាង សួស វីហ្សា ក៏បានពោលសរសើរស្វាមីដាច់ពីមាត់ និង ថែមទាំងថាជាតិនេះរូបនាងមានសំណាង...

|
Published On: November 1, 2024

តារាចម្រៀងវ័យក្មេង កែវ ទិត្យផល្លី បោះសម្ដីដ៏មានអត្ថន័យ ក្រោយទទួលបានប័ណ្ណសរសើរជាសិស្សពូកែប្រចាំថ្នាក់

តារាចម្រៀងវ័យក្មេង កែវ ទិត្យផល្លី ដោយនាងមានសមត្ថភាពសិល្បៈ អាចច្រៀងរាំ និងសម្ដែងបានទៀតផង ។ ហើយបច្ចុប្បន្ន នាងកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសមានទទួលបានការងារច្រើនជាបន្តបន្ទាប់ ហើយនាងតូចរូបនេះ អាចចេះរកលុយតាំងពីតូច តាមរយៈការងារសិល្បៈផងដែរ ។ យ៉ាងណាមិញ បើទោះបីនាងទទួលការងារច្រៀង ឬសម្ដែង ហើយមានភាពមមាញឹកជាមួយការថតយ៉ាងណាក្ដី ក៏កុមារី កែវ ទិត្យផ្លីនៅតែបន្តខិតខំប្រឹងប្រែងរៀនសូត្រ មិនបោះបង់ការសិក្សាឡើយ។ ហើយគេដឹងថា នាងតូចរូបនេះឆ្លាត...

|
Published On: November 1, 2024
Previous Next