អែមហួស ! ដើមខែថ្មី DAZZ CHARITY CONCERT បន្តបេសកកម្មជួបបងប្អូនអ្នកស្រុក ព្រៃនប់ ២ថ្ងៃជាប់គ្នា
បើកទំព័រដើមខែថ្មីព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅតែបន្តនាំភាពសប្បាយរីករាយជូនពុកម៉ែបងប្អូនជាបន្តទៀត ជាក់ស្តែងសម្រាប់ដើមខែ ឧសភា នេះ DAZZ CHARITY CONCERT បានធ្វើដំណើរទៅដល់ស្រុក ព្រៃនប់ ដើម្បីបន្តបរិយាកាសសប្បាយរីករាយ ជាពិសេសត្រៀមជួបជាមួយ Idol របស់បងប្អូនផ្ទាល់តែម្តង ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ DAZZ CHARITY CONCERT តែងតែនាំភាពសប្បាយរីករាយចែកជូនពុកម៉ែបងប្អូនតាមបណ្តាលខេត្តនានាមិនដែលខាន សូម្បីតែនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ DAZZ CHARITY CONCERT បានជួបជុំពុកម៉ែបងប្អូនរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ រហូតមានបងប្អូនជាច្រើនបានសំណូមពរឱ្យ DAZZ CHARITY CONCERT នៅតែបន្តបេសសកម្មរបស់ខ្លួន ។
ក្នុងឱកាសបើកទំព័រដើមខែថ្មី DAZZ CHARITY CONCERT នឹងជួបជាមួយបងប្អូនអ្នកស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ជាក់ស្តែងនៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ , សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ រួមជាមួយតារាចម្រៀងជាច្រើនរូបទៀត ។ ចំណែកនៅថ្ងៃ ០៣ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត , ខេម , គូម៉ា , វង្ស ថាណាន់ និងតារាចម្រៀងវ័យក្មេងសំឡេងពីរោះ ដែលត្រៀមនឹងទៅអង្រួនឆាកតន្រ្តី DAZZ CHARITY CONCERT ឱ្យកាន់តែកក្រើកឡើង ។

ដំណើរឆ្ពោះទៅស្រុកព្រៃនប់ខេត្ត ព្រះសីហនុ របស់ DAZZ CHARITY CONCERT ដឹងតែអេមហ្សេម និងសប្បាយហើយលើកនេះ ដូច្នេះកុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT ឱ្យបានច្រើនកុះករ ដើម្បីរាំលេងកម្សាន្តជុំគ្នា ព្រមទាំងបានជួបជាមួយ Idol ផ្ទាល់ ។ សម្រាប់ការចូលរួមគឺដោយសេរី មិនមានទិញសំបុត្រឡើយ ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ថាមពលនៃសំឡេងខ្មែរតែមួយ ៕