ទម្លាយឱ្យស្គាល់អ្នកជំនាញផ្នែកបច្ចេកវិទ្យាមួយរូបកំពុងទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីម្ចាស់អាជីវកម្ម អ្នកជំនួញ និងអ្នកបង្កើតមាតិកាល្បីៗ
កើតក្នុងត្រកូលអ្នកកសិករមកខេត្តកំពង់ចាម លោក ហេង មករា បច្ចុប្បន្នកំពុងត្រូវបានម្ចាស់អាជីវកម្ម អ្នកជំនួញធំៗ និងអ្នកបង្កើតមាតិកាល្បីៗកោតសរសើរ និងផ្ដល់ទំនុកខ្ពស់ក្នុងនាមជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដោះស្រាយបញ្ហាឌីជីថល ។ រយៈពេលជាច្រើនឆ្នាំមកនេះលោកបានជួយសម្រួលបន្ទុកបញ្ហាលើប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនដល់ម្ចាស់អាជីវកម្ម អ្នកជំនួញ និងអ្នកបង្កើតមាតិកាល្បីៗ ។
លោក ហេង មករា មានស្រុកកំណើតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ជំនាញឯកទេសដែលលោកបានសិក្សាបញ្ចប់នៅមហាវិទ្យាល័យ គឺ នីតិសាស្ត្រ ប៉ុន្តែព្រោះតែចំណង់ចំណូលចិត្តលើផ្នែកបច្ចេកវិទ្យា និងពិភពឌីជីថលបាននាំឱ្យលោកចាប់ផ្តើមរៀន និងស្វែងយល់ដោយខ្លួនឯងតាំងពីឆ្នាំ ២០១៤ ។
តាមរយៈបទសម្ភាសន៍លោក ហេង មករា បានឱ្យដឹងថា បន្ទាប់ពីបានចាប់ផ្តើមសិក្សាអំពីបច្ចេកវិទ្យា បណ្ដាញសង្គម ការបង្កើតមាតិកា ការផ្សព្វផ្សាយ និងការងារឌីជីថលផ្សេងៗ នៅឆ្នាំ ២០១៨ លោកបានចាប់ផ្តើមផ្តល់សេវាកម្មដោះស្រាយបញ្ហា និងផ្តល់ជំនួយដល់អតិថិជនទាក់ទងនឹងគណនីបណ្ដាញសង្គម បញ្ហាបច្ចេកទេស និងសេវាកម្មឌីជីថល ហើយការជួយមនុស្សដោះស្រាយបញ្ហា និងការមើលឃើញអាជីវកម្មអាចរីកចម្រើនតាមរយៈបច្ចេកវិទ្យា ទើបជំរុញឱ្យលោកបន្តដំណើរនេះរហូតមកដល់សព្វថ្ងៃ ។
អ្នកជំនាញបច្ចេកវិទ្យារូបនេះថា «ខ្ញុំមិនចាត់ទុកខ្លួនឯងថាជាអ្នកទីផ្សារឌីជីថលតែម្នាក់ទេ។ ខ្ញុំចាត់ទុកខ្លួនឯងថាជាអ្នកដោះស្រាយបញ្ហា ។ ក្រៅពីវិស័យឌីជីថល ខ្ញុំក៏ធ្លាប់បំពេញតួនាទីជា Assistant Director (AD) ក្នុងការផលិតរឿងខ្លី ការថត Sport TVC Commercial និងគម្រោងផ្សព្វផ្សាយជាច្រើន ។ ខ្ញុំក៏ជាអ្នកបង្កើតមាតិកា (Content Creator) ផ្នែក Videography និង Photography ហើយបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ការងារសង្គម និងធ្វើការនៅតាមបណ្តាក្រុមហ៊ុនឯកជនជាច្រើន» ។
ការចាប់អាជីពជាអ្នកដោះស្រាយបញ្ហា គ្រប់ពេលគ្រប់វិនាទីរបស់លោក ហេង មករា គឺតែងប្រឈមនឹងបញ្ហា ប៉ុន្តែអ្វីដែលជម្រុញឱ្យកូនអ្នកកសិករមកខេត្តកំពង់ចាមរូបនេះអាចដើរនៅក្នុងវិស័យនេះដោយរំភើបចិត្ត គឺស្នាមញញឹមរបស់អតិថិជនក្រោយពេលដែលបញ្ហារបស់ពួកគេត្រូវបានដោះស្រាយ ។
លោកថា អាចនិយាយបានថារាល់ថ្ងៃខ្ញុំរស់នៅជាមួយបញ្ហា ។ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តដោះស្រាយបញ្ហា ប៉ុន្តែមិនចូលចិត្តបង្កើតបញ្ហាឱ្យអ្នកដទៃទេ ។ មនុស្សភាគច្រើនដែលមករកខ្ញុំ គឺមកជាមួយបញ្ហា។ ពួកគេមានបញ្ហាអាជីវកម្ម បញ្ហាបច្ចេកទេស បញ្ហាគណនី ឬបញ្ហាផ្សេងៗដែលពួកគេត្រូវការអ្នកជួយដោះស្រាយ ហើយអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តបំផុត គឺនៅពេលដែលខ្ញុំអាចជួយពួកគេបាន ។ ខ្ញុំចង់ឃើញអតិថិជនញញឹម ខ្ញុំចង់ឃើញពួកគេសប្បាយចិត្ត និងទទួលបានលទ្ធផលល្អ ។
ស្ថាបនិកវ័យក្មេងរូបនេះក៏បញ្ជាក់ឱ្យដឹងពីគោលដៅរបស់ខ្លួនផងដែរថា លោកនឹងអភិវឌ្ឍ Ads Adviser ឱ្យក្លាយជាភ្នាក់ងារផ្តល់សេវាកម្មឌីជីថលដែលកាន់តែមានទំនុកចិត្ត និងអាចជួយអាជីវកម្មនៅកម្ពុជា និងក្រៅប្រទេសបានកាន់តែច្រើន ។ លើសពីនេះលោកក៏ចង់ចែករំលែកចំណេះដឹង បង្កើតឱកាស និងជួយអ្នកជំនាន់ក្រោយឱ្យអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកសាងអនាគតផងដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្នលោក ហេង មករា ផ្តោតលើការងារ Digital Marketing តាមរយៈ Ads Adviser ដែលជាភ្នាក់ងារផ្តល់សេវាកម្មឌីជីថល មានការិយាល័យផ្ទាល់ និងទំព័រផ្លូវការ ដើម្បីជួយអាជីវកម្ម និងអ្នកបង្កើតមាតិកាក្នុងការរីកចម្រើនលើបណ្ដាញឌីជីថល ៕