ជាម្ចាស់ពានម្នាក់ដែរ តែ ចំរើន សុភ័ក្រ្ត តូចចិត្តខ្លាំងព្រោះមិនសូវមានអ្នកស្គាល់

តារាចម្រៀង កញ្ញា ចំរើន សុភ័ក្រ្ត ថ្មីៗនេះបង្ហាញអារម្មណ៍ហាក់តូចចិត្តចំពោះខ្លួនឯង ព្រោះមានឈ្មោះជាម្ចាស់ពានក្នុងវិធីប្រឡងច្រៀងលំដាប់ពិភពលោករបស់ហង្សមាស The mask Singer Cambodia តែមិនសូវមានមហាជនស្គាល់រូបនាងទៅវិញ។

ដោយ ចំរើន សុភ័ក្រ្ត បានលើកឡើងថា ពេលខ្លះនាងអារម្មណ៍ថា តូចចិត្តនឹងខ្លួនឯងខ្លាំង ដែលឈ្មោះជាម្ចាស់ពាននឹងគេដែរ តែមិនសូវមានអ្នកស្គាល់ដូចជាតារាទដៃទៀត ។ ដោយពេលខ្លះនាងចេញទៅច្រៀងម្តងៗ មានមហាជនមួយចំនួននិយាយថា”ខ្ញុំស្រលាញ់បងណាស់ បង បាន មុន្នីល័ក្ខ និងអ្នកខ្លះទៀតថាខ្ញុំ ហ្វេនបងឯង បង ប៉ាច គីមមួយ”។ ពាក្យសម្តីទាំងនេះបានធ្វើ សុភ័ក្រ្ត ហាក់មានអារម្មណ៍ថា តូចចិត្តយ៉ាងខ្លាំងចំពោះខ្លួនឯង ដែលឈ្មោះជាម្ចាស់ពាន នឹង ដែរតែមិនសូវមានអ្នកស្គាល់ ។

ជាក់ស្តែង កញ្ញា ចំរើន សុភ័ក្ត្រ បានសរសេរនៅលើ បណ្តាញសង្គមថា៖ ពេលខ្លះក៏តូចចិត្តខ្លួនឯង មានតែពានតែគ្មានឈ្មោះ មានឈ្មោះហើយតែគេមិនស្គាល់ពេលខ្លះគេស្គាល់ហើយតែស្គាល់មិនច្បាស់ ដល់ពេលគេស្គាល់ច្បាស់ សួស្តី idol ញុំស្រលាញ់បងណាស់បង បានមុន្នីល័ក្ខ ពេលខ្លះ សួស្តីបងខ្ញុំហ្វេន បងឯងបង ប៉ាចគីមមួយ ពេលខ្លះចុះមកពីឆាក សួស្តីបង ស្រលាញ់បងណាស់អោបផងថើបផង ពេលណាបានបងឯងមកទៀត បងឈីន រតនៈ” ។

គួរបញ្ជាក់ដែរថា កញ្ញា ចំរើន សុភ័ក្ត្រ បានក្លាយជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស បន្ទាប់ការប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១។ ក្រោយមកនាងក៏បានចូលប្រកួតប្រជែងក្នុងវិធី The mask Singer Cambodia របស់ស្ថានីទូរស្សទ៍ហង្សមាស ដោយនាងទទូលបានជយលាភីលេខ១ ក្លាយជាម្ចាស់ពាន់ The mask Singer Cambodia នៅអំឡុងឆ្នាំ២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *