មិនឱ្យបងប្អូនអ្នកក្រុងសិរីសោភ័ណស្ងាត់និងឯកោទេ ! ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT និងជួបបងប្អូន២ថ្ងៃជាប់គ្នា
មិនឱ្យបងប្អូនអ្នក្រុងសិរីសោភ័ណឯកោរនោះទេ ពេលនេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT បានធ្វើដំណើរទៅដល់ទឹកដីខេត្ត បន្ទាយមានជ័យហើយ ដោយត្រៀមការប្រគំតន្រ្តីដ៏ធំអស្ចារ្យ រួមជាមួយនិងការសម្តែងរបស់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត ។ រយៈពេល២ថ្ងៃនោះដឹងតែសប្បាយជុំគ្នាហើយ ។
សម្រាប់ការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីក្រុងសិរីសោភ័ណ គឺជាគោលដៅថ្មីមួយទៀតរបស់យើង ដំណើរឆ្ពោះទៅកាទិសខាងលិចនេះ គឺដើម្បីផ្តល់នូវភាពរីករាយ អារម្មណ៍រំភើបញាប់ញ័រ ជួនពុកម៉ែបងប្អូន រាំលេងកម្សាន្តជុំគ្នានៅក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT ។

នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ , គូម៉ា , កញ្ញា អ៊ុក សុវណ្ណារី និងតារាចម្រៀងវ័យក្មេងផ្សេងៗទៀត ។ ចំណែកនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦ ឯណោះវិញ កាន់តែអស្ចារ្យ កាន់តែរំភើប កំពូលតារាចម្រៀង ព្រាប សុវត្ថិម , ខេម , Tempo , និងតារាចម្រៀងស្រីប្រុស វ័យក្មេងជាច្រើនរូបទៀត នឹងទៅអង្រួញឆាកតន្រ្តី EXPREZ CHARITY CONCERT ឱ្យកក្រើកតែម្តង ។
ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ធ្វើឡើងដើម្បីគាំទ្រយុទ្ធនាការ១ពាន់លានរៀលដើម្បីសប្បុរធម៌ ។ សម្រាប់ចុងសប្តាហ៍នេះ EXPREZ CHARITY CONCERT នឹងជួបបង្អូននៅទីតាំងដី ឧកញ៉ា ហង្ស សុីផា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ CHARITY CONCERT ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករផង និង ដើម្បីសប្បាយជុំគ្នាផង ជាពិសេស EXPREZ CHARITY CONCERT មិនឱ្យបងប្អូនអ្នកខេត្ត បន្ទាយមានជ័យ អផ្សុក និងឯកោរនោះទេ ៕
