តារាម្តែងស្រីស៊ិចស៊ី កុល ដាវី និងលោក សុខ រក្សា ដែលជាគូរស្នេហ៍រមែងបង្ហាញភាពផ្អែមល្ហែមផ្អើលភ្នែកមហាជននិងមិត្តរួមអាជីព ក៏ល្បីបង្ហាញតម្រុយដឹកដៃគ្នាចូលរោងការឆាប់។ខណៈមុននេះក៏ល្បី បុរសក្នុងបេះដូងកុល ដាវី លោក សុខ រក្សា មានស្រ្តីក្មេង តាមលួងលោមស្នេហា។
គូស្នេហ៍នាង កុល ដាវី និងសុខ រក្សា ត្រូវបានគេមើលឃើញថា មិនដូចតារាផ្សេងៗ ពោលគឺពួកគេមិនដែលបិទបាំងរឿងរាវស្នេហារបស់ខ្លួនឡើយ ជាពិសេសនោះគឺកញ្ញា កុល ដាវី បានថតរូបផ្អែមល្ហែមជាមួយគូស្នេហ៍ បង្ហោះក្នុងគណនីហ្វេសប៊ុក ទាំងសំដីពោលសរសើរសុខ រក្សា ថា ជាតិនេះមានសំណាង បានបងធ្វើគួរ ។ បងជាបុរសគ្រប់លក្ខណៈ ដែលអូនតែងប្រាថ្នា»។
ថ្មីៗនេះតារាសម្តែងកញ្ញា កុល ដាវី បានទម្លាយរូបថត Pre-Weedding ជាមួយនឹងលោក សុខ រក្សា ជាច្រើនសន្លឹងធ្វើឲ្យអ្នកគាំទ្រនាំគ្នាសាទរគ្រប់ៗគ្នា។ ដែលពួកគេក៏លាន់មាត់ថា នាង កុល ដាវី និងគូស្នេហ៏ពិតជាស័ក្តិសមគ្នាណាស់។ ការស្លៀកពាក់ឈុតមួយនេះ អាចបង្ហាញតម្រុយ គូស្នេហ៍មួយគួរនេះ ត្រៀមខ្លួនចូលរោងការឆាប បន្សាបរឿងស្រីតាមស្នេហ៍ សុខ រក្សា»។
