បវរកញ្ញាកម្ពុជា Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា ពេលនេះនាងបានសម្រេចទៅបួសមួយរយៈពេលខ្លីបន្ទាប់ពីផ្ទេរមកុដទៅម្ចាស់ថ្មីរួចរាល់។
គេនៅចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ប៉ូគីមថេង សុតធីតា ដែលជាអតីត Miss Grand Cambodia 2021 បានប្រកាសថា រូបនាងនិងស្លៀកសពាក់ស ហួបអាហារបួស រយៈពេលមួយសប្តាហ៍ បន្ទាប់ពីផ្ទេរម្កុដទៅម្ចាស់ ថ្មីរួចរាល់ ដោយរូបនាងត្រូវឃ្លាតចាកឆ្ងាយពីអ្នកគាំទ្រ ព្រមទាំងប្រព័ន្ធបណ្ដាញសង្គមទាំងអស់ ដើម្បីធ្វើការសមាធិ អប់រំចិត្តឲ្យបានស្ងប់។
ប៉ូគីមថេង សុតធីតា បានសរសេរលើបណ្តាសង្គមថា៖ “សង្ឃឹមថាបងៗដែលមានបំណងទាក់ទងប្អូនសម្រាប់កាងារ ជួយទុកពេលវេលាឲ្យប្អូនបានសំរាកមួយសប្តាហ៍ផង ឲ្យប្អូនបានសម្រាក និងមានឱកាសបានទទួល កុសលផលបុណ្យ ពីព្រះពុទ្ធ ព្រធម៌ ព្រះសង្ឃផង”។
យ៉ាងណាមិញពេលនេះ ប៉ូគីមថេង សុធីតា ក៏បានសម្រេចបំណងរបស់ខ្លួនឯង ដូចបានសន្យាជាមួយអ្នកគាំទ្រហើយ ។ ដោយនៅព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២២នេះ នាងបានស្លៀកពាកសរ បួសរយៈពេលមួយសប្តាហ៍ដើរលើផ្លូវព្រះធម៌ ដោយសេចក្តីស្ងប់ នៅទីវត្តអារាមមួយ។
ក្រោយពីបានឃើញបែបនេះមានអ្នកគាំទ្រជាច្រើនសម្តែងពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តបែបនេះ ដោយនេះជាគំរូល្អមួយសម្រាប់កុលបុត្រ កុលធីតាខ្មែរ ក្នុងនាមយើងជាពុទ្ធសាសនិកជន ដែលគួរមានពេលខ្លះដើម្បីអប់រំចិត្តនិងបានស្វែងយល់ពីព្រះពុទ្ធសាសនាខ្លះៗ គឺដើម្បីបាននូវបញ្ញានាំផ្លូវជីវិតឲ្យកាន់តែប្រសើរ។
គូបញ្ជាក់ដែរ កញ្ញា ប៉ូគីមថេង សុធីតា គឹជាមកុដMiss Grand Cambodia 2021 ដែលរូបនាង បានសាងភាពភាពលេចធ្លោជាច្រើននៅលើឆាតជាតិ និង អន្តរជាតិ ។ កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បវរកញ្ញា Miss Grand Cambodia ២០២១ រូបនេះបានចេញទៅប្រកួតនៅប្រទេសថៃ និងបានឡើងដល់វគ្គ១០នាក់ចុងក្រោយ។
កម្មវិធី Miss Grand Cambodia 2022 ក៏ឈាន់មកដល់វគ្គផ្តាច់ព្រ័ត្រនៅរាត្រីយប់ថ្ងៃទី ២៧ ខែ សីហា នេះ និងបានរកឃើញម្ចាស់ម្កុដថ្មី ដែលត្រូវជំនួសតំណែងនេះ គឺបានទៅលើ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី៕