កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុ អ៊ីផូស ហ្គោឌីជីថល បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដើម្បីសម្ពោធ និងដាក់ឱ្យប្រើប្រាស់កម្មវិធីទំនើបអាជីវកម្ម ePOS-GoDigital App ជាផ្លូវការនៅសណ្ឋាគារភ្នំពេញ ដែលមានម្ចាស់អាជីវកម្មចូលរួមប្រមាណជាង២០០នាក់ ។
លោកស្រី ព្រុំ សុភ័ក្រ្តា អគ្គនាយិកាក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល បានមានប្រសាសន៍ថា ក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល ត្រូវបានបង្កើតឡើងក្នុងទស្សនៈវិស័យ និងបេសកកម្ម៣យ៉ាងគឺ បង្កើតមុខរបរ អភិវឌ្ឍមុខរបរ និងជម្រុញទីផ្សារសម្រាប់អាជីវកម្មក្នុងស្រុកតាមរយៈការផ្ដល់ជូនបេក្ខវិទ្យាគ្រប់គ្រង និងជម្រុញការលក់ ។ លោកស្រីបន្ថែមថា ការរីកចម្រើន និងការអភិវឌ្ឃរបស់វិស័យបច្ចេកវិទ្យា បានជះឥទ្ធិពលយ៉ាងខ្លាំងលើជីវភាពរស់នៅ ការអប់រំ និងរបៀបនៃការធ្វើអាជីវកម្ម ពិសេសជំងឺកូវីដ១០បានបង្រៀនយើងនូវមេរៀនយ៉ាងច្រើន ជីវភាពជាច្រើនបានរងគ្រោះ ពិសេសជីវកម្មបែបគ្រួសារ អាជីវកម្មដែលគ្មានស្តង់ដា គ្មានប្រព័ន្ធគ្រប់គ្រង និងគ្មានបេក្ខវិទ្យដើម្បីជម្រុញការលក់ អាជីវកម្មទាំងនោះប្រឈមនឹងហានិភ័យក្នុងការបិទទ្វាខ្ពស់ ។
ដោយសារតែការមើលឃើញបញ្ហាទាំងអស់នេះហើយ ទើបក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល បានសហការជាមួយក្រុមហ៊ុន ហ៊ុន រិច មី (សង្ហបុរី) ដើម្បអភិវឌ្ឍបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្ម និងការធ្វើទំនើបកម្មអាជីវកម្មឱ្យសមស្របជាមួយបិរបទរបស់ខ្មែរ ដែលមានលក្ខណៈងាយស្រួល ប្រតិបត្តិការណ៍ជាមួយស្មាតហ្វូន ស័ក្ដសមសម្រាប់អាជីវកម្មតូចៗ ពិសេសអ្នកដែលគ្មានចំណេះដឹងផ្នែកបច្ចេកវិទ្យាក៏អាចប្រើប្រាស់បាន ដើម្បីជម្រុញការលក់ និងអភិវឌ្ឍអាជីវកម្ម សំដៅបង្កើនប្រាក់ចំណូលគ្រួសារ ។
ក្នុងឆ្នាំ២០២២ ដោយសារតែយើងមើលឃើញពីបញ្ហាប្រឈមរបស់បងប្អូន ម្ចាស់អាជីវកម្មជាច្រើនដែលបានរងគ្រោះដោយសារវិបត្តិកូវីដ១៩ និងអតិផរណា ដែលជះឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វិបត្តិនយោបាយ និងសេដ្ឋកិច្ចពិភពលោក ទើបយើងបង្កើតក្រុមហ៊ុន អ៊ីផូស ហ្គោឌីជីថល និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ePOS-GoDigital App សម្រាប់ម្ចាស់អាជីវកម្មទូទៅ សំដៅចូលរួមអភិវឌ្ឍអាជីវកម្មគ្រួសារឱ្យក្លាយជាអាជីវកម្ម ដែលមានប្រព័ន្ធគ្របគ្រង បែបឌីជីថល ។
លោកស្រីអគ្គនាយិការសង្កត់ធ្ងន់ថា អាជីវកម្មដែលអាចឈរជើងក្នុងបរិបទសង្គមបច្ចុប្បន្នបាន លុះត្រាតែអាជីវកម្មនោះមានលក្ខណៈពិសេសបីយ៉ាង៖ ១. បែបឌីជីថល (Digital, ២. អ៊ីខមើស (eCommerce), ៣. ប្រតិបត្តិការដោយស្វ័យប្រវត្តិ (Automate) ។ ហើយមុខងារទាំង៣ខាងលើមាននៅក្នុងកម្មវិធីទំនើបអាជីវកម្ម ePOS-GoDigital App ។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាង៣ខែនៃការដាក់ឱ្យប្រើប្រាស់កម្មវិធី ePOS-GoDigital មានម្ចាស់អាជីវកម្មប្រមាណជាង ៥០០០ អាជីវកម្ម បានចុះឈ្មោះប្រើប្រាស់ ។
នាយកបច្ចេកវិទ្យាលោក ឃើរី ឡេង បានលើកឡើងថា ePOS-GoDigital App ត្រូវបានបង្កើតឡើងដោយរួមបញ្ចូលបច្ចេកវិទ្យា៣ក្នុងប្រព័ន្ធតែមួយគឺ (១) ប្រព័ន្ធគ្រប់គ្រងការលក់ជំនាន់ថ្មី (២) ប្រព័ន្ធទំនើបកម្មអាជីវកម្ម (EPOS-QR) និងប្រព័ន្ធជម្រុញការលក់ (ផ្សារសកល) ។ លោកបានបន្ថែមថា អាជីវកម្មដែលប្រើប្រាស់ ePOS-GoDigital App មានលទ្ធភាពគ្រប់គ្រាន់អាចប្រតិបត្តិការលក់ស្វ័យប្រវត្តិ២៤ម៉ោង ម្ចាស់អាជីវកម្មអាចគ្រប់គ្រងការលក់បានទាំងអនឡាញ និងក្រៅអនឡាញ គ្រប់គ្រងស្តុក និងគ្រប់គ្រងអតិថិជនជំពាក់ ត្រួតពិនិត្យរបាយការណ៍លកក់ប្រចាំថ្ងៃតាមស្មាតហ្វូន មានលក្ខណៈសាមញ្ញ និងងាយស្រួលប្រើដោយមិនតម្រូវឱ្យចេះភាសាអង្គេស ឬកុំព្យូទ័រឡើយ ។
ពិសេសប្រព័ន្ធជម្រុញការលក់ស្វ័យប្រវត្តិតាមផ្សារសកល eMarketplace ដែលជួយបើកទីផ្សារ និងលើកកម្ពស់អាជីវកម្មក្នុងស្រុក ។
បច្ចេកវិទ្យារបស់ប្រព័ន្ធទំនើបកម្មអាជីវកម្ម ពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មក្នុងស្រុក ដែលអាចអភិវឌ្ឍអាជីវកម្មរបស់ខ្លួនដោយក្លាយជាអាជីវកម្មស្តង់ដាឌីជីថល ។ បច្ចុប្បន្នប្រព័ន្ធទំនើបកម្មអាជីវកម្ម កំពុងដាក់ឱ្យប្រើប្រាស់សាកល្បង (មិនគិតថ្លៃ) ហើយតម្លៃក្នុងការប្រើប្រាស់ត្រឹមតែ ១០ដុល្លារ តែប៉ុណ្ណោះក្នុង១ខែ ដែលផ្ដល់លទ្ធភាពយ៉ាងខ្លាំងដល់ម្ចាស់អាជីវកម្មតូចៗអាចមានលទ្ធភាពបប្រើប្រាស់បាន ។
ចំណែកការចុះឈ្មោះប្រើប្រាស់មានលក្ខណៈងាយស្រួល លោកអ្នកអាចចុះឈ្មោះតាមរយៈតំណរលីញនេះ៖ https://epos-godigital.com/users/register ឬចុះឈ្មោះតាម App ePOS-GoDigital ដោយលោកអ្នកគ្រាន់តែដោនលោត និងធ្វើតាមការណែនាំដើម្បីចុះឈ្មោះ ។ សូមចុចតំណរលីង ដើម្បីទាញយកអាប់ (App) https://epos-godigital.com/pages/download-App ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ៖ ០៩៥ ៧១៨ ៦៧៨, ០១៧ ៩១៨ ៦៧៨ និង ០៩៦ ៨៧១៨ ៦៧៨ ឬចូលទៅកាន់ www.epos-godigital.com ៕