សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់

ពិតជាមានការភ្ញាក់ផ្អើលក្នុងពិភពជំនួញអនឡាញ ខណៈនៅថ្ងៃនេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញបានឃាត់ខ្លួន ស្ដ្រីជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់ក្រោយLiveនិយាយបរហារកេរ្ត៍អ្នកដទៃនាពេលកន្លងមក ។

នារីស្រស់ស្អាតរូបនោះ គឺជាថៅកែ និងជាម្ចាស់ក្រុមហ៊ុនលក់ផលិតឡេល្បីឈ្មោះក្នុងពិភពជំនួញអនឡាញម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ការញុះញង់ ឱ្យមានការរើសអើង។

យោងតាមមន្ត្រីនគរបាលបានឲ្យដឹងថា នារីរូបស្រស់ជាម្ចាស់ក្រុមហ៊ុនផលិតឡេនោះមានឈ្មោះថា ម៉ៅ លឹមហ៊ន់ ដែលជាម្ចាស់ និង ជាអគ្គនាយិកានៃក្រុមហ៊ុន Darling Skin Care Co.,Ltd នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អ្នកជំនួញអនឡាញរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ ក្រោមការចោទប្រកាន់ពីបទ: បរិហាបង្កាច់កេរ្តិ៍ជាសាធារណៈ និងញុះញ៉ុងឱ្យមានការរើសអើង។

យោងតាមកម្មវត្ថុនៃពាក្យបណ្ដឹង ស្រ្តីអ្នកជំនួញល្បីឈ្មោះខាងលើត្រូវបានតំណាងចែកចាយរបស់ខ្លួន ដាក់ពាក្យបណ្ដឹង ក្រោយមានវិវាទជុំវិញរឿងរ៉ាវកាត់ស្តុកយកផលិតផលទៅលក់បន្តក្នុងតម្លៃទឹកប្រាក់៥ម៉ឺនដុល្លារ និងមានទំនាស់ជាហូរហែររហូតឈានដល់ធ្វើកិច្ចព្រមរួមគ្នា។ ស្រាប់តែថ្មីៗនេះស្ត្រីខ្លាំងផ្នែកជំនួញអនឡាញរូបនេះ បានLiveបង្ហោះរូបអតីតតំណាងចែកចាយរបស់ខ្លួនជាសារធារណៈម្ដងហើយម្ដងទៀតបណ្ដាញសង្គមហ្វេសប៊ុក និងTiktok ដោយមិនឲ្យអតិថិជនទៅទិញផលិតផលរបស់នាងបន្តទៀត ដោយចោទថា ជាផលិតផលក្លែងក្លាយ មិនស្របច្បាប់ ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់មុខរបស់អតីតតំណាងចែករូបនោះ ទើបធ្វើឲ្យនាងមិនអាចទប់ចិត្តបាន ឈានដល់ការដាក់ពាក្យបណ្ដឹងមកកាន់តុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *