កញ្ញា សូ សាន អគ្គនាយិកាក្រុមហ៊ុន SOSAN GLOBAL CO.,LDT កាលពីពេលថ្មីៗនេះបានប្រកាសពីការនាំចូលផលិតផលជំនួយសុខភាព Saketi Saffron លេខ១មកដល់នៅប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញអំពីដំណើរការនៃការផលិត ការវិចខ្ចប់ Saketi Saffron នៅប្រទេសអារ៉ាប់ផ្ទាល់ផងដែរ ។
ថ្មីៗនេះកញ្ញា សូ សាន ម្ចាស់ក្រុមហ៊ុន SoSan Global បានទម្លាយនូវវីដេអូសកម្មភាពពិតៗរបស់ក្រុមហ៊ុន និងការវិចខ្ចប់ផលិតផលសុខភាព Saketi Saffron នោទីតាំងទីក្រុងឌូបៃ ប្រទេសអារ៉ាប់ផ្ទាល់តែម្ដង ដោយក្នុងនោះមានការអះអាងពីអ្នកជំនាញពីក្រុមហ៊ុនថា ក្រុមហ៊ុន SoSan Global បាននាំយក Saketi Saffron លេខ១ Saffron ដែលល្អបំផុតមកលក់នៅកម្ពុជា ។
អ្នកជំនាញបានបញ្ជាក់ថា បណ្តូលផ្កា Saffron ជាផលិតផលដែលមិនមានធាតុផ្សំ ឬលាយសារធាតុគីមីឡើយ គឺជាបណ្តូលផ្កា Saffron សុទ្ធល្អកម្រិត A+Saffron ដែលមានគុណភាពល្អបំផុត ដែលត្រូវបានបេះដោយផ្ទាល់ពីកសិដ្ឋាន ដែលធ្វើឲ្យ Saffron ប្រភេទនេះមានតម្រូវការទីផ្សារយ៉ាងខ្លាំង ហើយនោះជាមូលហេតុដែលវាត្រូវបានគេហៅថា «មាសក្រហម» Saketi Saffron គឺជាផលិតផលដែលអាចប្រើបានទាំងបុរស និងស្រ្តីហើយថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផង ។
មិនតែប៉ុណ្ណោះ Saketi Saffron គឺជាប្រភេទផ្កាដែលល្បីក្នុងទីផ្សានៅប្រទេសអារ៉ាប់ ហើយមានតម្លៃថ្លៃ និងល្អចំពោះសុខភាព ។ បណ្តូលផ្កា Saffron ជារុក្ខជាតិមួយដែលមានសារធាតុចិញ្ចឹម និងមានគុណប្រយោជន៍ជាច្រើន ។ តែយ៉ាងណាមុនទិញ Saffron យកទៅប្រើប្រាស់សូមប្រយ័ត្នប៉ះរបស់ក្លែងក្លាយ និងផលិតផលគ្មានគុណភាព ឬផលិតផលខុសច្បាប់ ។