អៀ ម៉េងលិ បញ្ជាក់ពីមូលហេតុចំណងស្នេហ៍៥ឆ្នាំត្រូវបែកបាក់

ចំណងស្នេហ៍របស់តារាស្រី អៀ ម៉េងលិ និងបុរសជាសង្សារដែលជាកូនអ្នកធូរធារម្នាក់នោះ បានឈានដល់ផ្លូវបំបែក បន្ទាប់ពីនាងប្រកាសលើបណ្ដាញសង្គមកាលពីម្សលិមិញនេះដោយអះអាងថា គ្មានអ្វីជាប់ពាក់ព័ន្ធនឹងគ្នាទៀតទេ។

សម្ព័ន្ធភាពស្នេហារយៈពេល៥ឆ្នាំរបស់តារាស្រីវ័យក្មេង អៀ ម៉េងលិ និងនិស្សិតក្រៅប្រទេសដែលជាកូនអ្នកធូរធារបានឈានដល់ផ្លូវបំបែកហើយ ក៏ព្រោះតែមានបញ្ហាជាច្រើនជាមួយគ្នានាពេលកន្លងមក ហើយនាងមិនដែលបានបង្ហើបប្រាប់មហាជននោះទេ គឺដោយសារតែចិត្តស្រលាញ់។ ជាក់ស្ដែងដើម្បីយកចិត្តបុរសជាសង្សាររូបនេះ ថ្មីៗនេះនាងថែមទាំងបានស្នើរដល់មហាជនទូទៅ រួមទាំងអ្នកសារព័ត៌មានផងបញ្ឈប់ការភ្ជាប់ឈ្មោះនាងថា “អតីតសង្សារនាយ ចឺម” ព្រោះមិនចង់ឲ្យសង្សារក្រោយមិនសប្បាយចិត្តពេលលឺពាក្យនោះ

ទីបំផុតរឿងបម្រុងកើត បានកើតឡើងហើយ។ ពួកគេនៅតែដើដល់ផ្លូវបំបែកដដែល ព្រោះភាគីខាងស្រីអះអាងថា ហួសដែនកំណត់នៃការអត់ទ្រាំហើយ ដោយសារតែរឿងដដែលៗបានកើតឡើងក្នុងជីវិតស្នេហារបស់ពួកគេ។

ស្រីលិ បាននិយាយ ៖ “ខ្ញុំមានបញ្ហាជាច្រើនជាមួយគាត់ ដែលបងប្អូនមិនដឹង ហើយមិនអាចប្រាប់បាន ទើបនាងខ្ញុំឲ្យស្រីៗទាំងអស់ប្រយ័ត្ន អរគុណ នាងខ្ញុំអស់ការទ្រាំហើយវាដដែលៗពេក  យល់ខ្ញុំជាមនុស្សស្រីផង គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ។ ស្មោះពេក ស្រលាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាងគឺសុទ្ធតែមកពីពាក្យពេក”។

 

តារាស្រីរូបនេះបន្តថា៖ “ខ្ញុំមានគេស្គាល់ប៉ុណ្ណេះ រូបរាងប៉ុណ្ណេះ ខ្ញុំស្មោះគាត់តែម្នាក់រយៈពេល៥ឆ្នាំ បងប្អូនគិតមើលទៅ ខ្ញុំមិនដែលសូម្បីតែគិតថា ក្បត់ កុហក បោកប្រាស មួយដងក៏មិនដែលគិត តែគេគិតចេញគ្រប់យ៉ាង”។

កាប្រកាសបែកគ្នា របស់តារាស្រីរូបនេះបាន ធ្វើឲ្យគាំទ្រជាច្រើនស្ទើតែមិនជឿងទេថា អ្នកទាំងពីរដើរចំណុចឈានដល់ការបែកគ្នានោះទេ។ ព្រោះកន្លងមកពួកទាំងពីរនាក់ស្រលាញ់គ្នាខ្លាំងណាស់ ដោយជារឿយៗ ម៉េងលិ តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែមមិនដែលដាច់ឡើងនៅលើបណ្តាញសង្គម។ យ៉ាងណា នេះមិនមែនលើកទី១នោះទេ ដែល ស្រីស្អាតខាងលើបានប្រកាសបែកគ្នាជាមួយគូស្នេហ៍នោះ។ នាងក៏ធ្លាប់ប្រកាសក្ដែងៗថា  បញ្ជាប់ទំនាក់ទំនងស្នេហា ជាមួយនិងសង្សារច្រើនឆ្នាំរូបនេះដែរកន្លងមក តែក៏ត្រូវរ៉ូវគ្នាវិញ។ មានតែពេលវេលាទើបអាចបញ្ជាក់រឿងនេះបាន៕

Leave a Reply

Your email address will not be published. Required fields are marked *