ភាពសប្បាយរីករាយកក្រើកនឹងឈានដល់ខេត្តបន្ទាយមានជ័យហើយ! ព្រឹត្តិការណ៍ប្រគុំតន្រ្តី GANZBERG Premium Concert របស់ផលិតកម្ម Galaxy Navatra ជាមួយកំពូលតារាជួរមុខនៅកម្ពុជា

បន្ទាប់ពីទទួលបានការគំាទ្រសន្ធឹកសន្ធាប់ខ្លាំងសម្បើម ពីសំណាក់បងប្អូនទស្សនិកជនអ្នកគាំទ្រទាំងអស់នៅក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដែលសហការរៀបចំដោយស្រាបៀរ GANZBERG និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើដំណើរបន្តទៅដល់ខេត្តបន្ទាយមានជ័យហើយ ដើម្បីអាចផ្តល់ជូនភាពសប្បាយរីករាយ ដែលបងប្អូនយុវវ័យ ពុកម៉ែមាមីង ទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងខេត្តបន្ទាយមានជ័យកំពុងទន្ទឹងរង់ចាំ។

ព្រឹត្តិការណ៍តន្រ្តីនេះនឹងត្រូវរៀបចំឡើងនៅលើទឹកដីខេត្តបន្ទាយមានជ័យ រយៈពេល០២ថ្ងៃពេញ គឺនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣នេះ ដោយបងប្អូនអាចចូលរួមទស្សនាបានដោយសេរី។

ក្នុងរយៈពេលទាំងពីរថ្ងៃនេះ GANZBERG Premium Concert ប្រចាំខេត្តបន្ទាយមានជ័យ នឹងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងកំពូលប្រចាំនៅកម្ពុជា រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើន និងមានវត្តមានពិសេសរបស់កំពូលតារាកំប្លែង នាយ ក្រឹម ផងដែរ។

ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏នឹងមាននូវទស្សនីយភាពល្ខោនខោល និងមរតកក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខមដូចរាល់ដង ដែលនឹងធ្វើឱ្យទីតាំងនៃព្រឹត្តិការណ៍ប្រគុំតន្រ្តីនេះកាន់តែពិសេសទ្វេរឡើងថែមទៀត។

ព្រឹត្តិការណ៍ដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN TV និងតាមរយៈទំព័រហ្វេសប៊ុករបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG ផងដែរ។

គួរបញ្ជាក់ផងដែរ ទឹកដីខេត្តបន្ទាយមានជ័យនេះ ជាទីតាំងទី៦ហើយនៃព្រឹត្តិការណ៍ GANZBERG Premium Concert ដ៏កក្រើកនេះ ដោយបានឆ្លងកាត់ទឹកដីខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពត និងខេត្តកណ្តាល រួចរាល់ហើយ។

🎯កុំភ្លេចថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ នាខេត្តបន្ទាយមានជ័យ! ធានាថារាត្រី GANZBERG Premium Concert នឹងជារាត្រីដ៏សប្បាយរីករាយគ្មានពីរ។

🔶ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក

#galaxynavatra_សល្បៈរស់ក្នុងសន្ដិភាព
#BeerGanzberg #AmazingTaste
#GanzbergPremiumConcert
#NanoSoundCambodia

ទស្សនាវីដេអូ៖ https://fb.watch/jh62OF9CIE/

Leave a Reply

Your email address will not be published. Required fields are marked *