បទចម្រៀង «អ្នកចម្បាំងក្រុងអង្គរ» គឺជាបទសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាការបកស្រាយរួមគ្នាពីសំណាក់សិល្បករសិល្បការិនីចំនួន៦រូបដែលផលិតឡើងដោយ 3Fun Cambodia បានចេញជាផ្លូវកាហើយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ។
ជាក់ស្តែងតារាចម្រៀងទាំង៦រូបដែលបានចូលរួមបកស្រាយចម្រៀងនោះមានដូចជា លោក នីកូ អ្នកនាង សូលីកា កញ្ញា រ៉ាប៊ី លោក ភីសេន បាក់យ៉ុង និង ជេន ដែលជាការនិពន្ធទំនុកភ្លេង៖ គង់ ដារ៉ាវីត x IEZG និពន្ឋទំនុកបទ និងទំនុកច្រៀង បាក់ យ៉ុង ផលិតដោយ3Fun ។
សម្រាប់MVបទ «អ្នកចម្បាំងក្រុងអង្គរ» បានបង្ហាញនូវវម្បធម៌ខ្មែរជាច្រើនដូចជា របាំបុរាណខ្មែរ ល្ខោនខោល និងរំលេចពីភាពរីកចម្រើនជាច្រើនកន្លែងដូចជា កីឡដ្ឋានមរតកតេជោ ប្រាសាទអង្គរវត្ត និងបង្ហាញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជាទៀតផងដែរ ។ អ្វីដែរកាន់តែពិសេសទៀតនោះ គឺឈុតសម្លៀកបំពាក់ ចេញមកឆក់បេះដូងមហាជនតែម្តង មិនថាអត្ថន័យឬក៏ទម្រង់សម្លៀកបំពាក់បែបជាខ្មែរ ។
ក្រោយចេញផ្សាយភ្លាម បទ «អ្នកចម្បាំងក្រុងអង្គរ» មានមហាជនជាច្រើនបាន នាំគ្នាស៊ែរចែករំលែកជាបន្តបន្ទាប់ និងបានបញ្ចេញមតិសរសើរថា៖ ពិតជាល្អខ្លាំងមែនទែនវីដេអូចម្រៀងនេះបានបង្ហាញអ្វីដែលខ្មែរមាន រួមទាំងលើកទឹកចិត្តដល់កីឡាករថែមទៀត ហើយជាពិសេសឈុតរបស់ពួកគាត់រចនាមកស្អាតខ្លាំងមែនទែន បុរាណច្របាច់លាយសម័យមើលទៅសមសួនខ្លាំងណាស់ ។
មិនតែប៉ុណ្ណោះ បទច្រៀង «អ្នកចម្បាំងក្រុងអង្គរ» ថែមទាំងមានទំនុងចម្រៀងធ្វើឱ្យអ្នកស្តាប់អន្លង់សន្លោចអារម្មអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀង គ្រប់វគ្គ គ្រប់ឃ្លារដែលច្បិចចេញបន្តិបពី «អ្នកចម្បាំងក្រុងអង្គរ» ធ្វើឱ្យមហាជនលាន់មាត់គ្រប់ៗគ្នាថាមិនសរសើរមិនបានតែម្តង។
គួរបញ្ជាក់ថា បទ «អ្នកចម្បាំងក្រុងអង្គរ» គឺផលិតឡើងដើម្បីចូលរួមចំណែកជាមួយ Beyond the Games ដែលរួមគ្នាបង្ហាញក្តីស្រលាញ់ ភាសាបេះដូងចំពោះជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕