ស៊ូ ស៊ីរីកា ព្យាយាមសម្រក២៥គីឡូយករាងស្រឡូន

បញ្ហាឡើងគីឡូនៅតែជារឿងមួយដែលធ្វើឱ្យតារាចម្រៀង ស៊ូ ស៊ីរីកា មិនស្ងប់ក្នុងចិត្ត ខណៈ​រយៈពេលជាង​មួយ​ខែមកនេះ ស៊ីរីកា បានព្យាយាមទម្លាក់គីឡូចោលជាង១៥​គីឡូដើម្បី​ឱ្យដល់​គោលដៅ​មួយដែលនាងចង់បាន ។

អ្នកនិយមតាមដានសកម្មភាពប្រចាំថ្ងៃរបស់តារាចម្រៀងផលិតកម្មបារមីកញ្ញា ស៊ូ ស៊ីរីកា ប្រាកដបានដឹងហើយថា កន្លងមកអតីតតារាចម្រៀង​ស្រីរបស់​ផលិត​កម្ម​ថោនរូបនេះ​បាន​ព្យាយាមសម្រកទម្ងន់របស់ខ្លួនរហូតមក ដើម្បីឱ្យបានរាង​ស្អាត​ដែល​ខ្លួន​ចង់បាន ពោល​គឺរាងអក្សរ S ។ ជារឿយៗម្ចាស់បទ «ឧបសគ្គស្នេហ៍» កញ្ញា ស៊ូ ស៊ីរីកា តែងតែ​ហាត់​ប្រាណ និងតម​អាហារ​ជាដើមដើម្បីឱ្យស្រកគីឡូ ជាក់ស្ដែងរយៈពេលជាង១ខែមកនេះ ស៊ីរីកា បានព្យាយាម​សម្រកទម្ងន់រហូតដល់​១៥គីឡូ ។ បើទោះជាយ៉ាង​ណាតារា​ស្រី​រូប​នេះនៅតែ​មិនទាន់​ស្ងប់​ចិត្តនោះឡើយ ខណៈ​នាងបាន​អះ​អាងថា នឹងបន្ត​សម្រក​១០​គីឡូ​ទៀតដើម្បីឱ្យកាន់​តែ​ស្លីម​ជាងនេះបន្តទៀត ។ នេះបើ​យោងតាមការបញ្ជាក់ពីកញ្ញា ស៊ូ ស៊ីរីកា នៅព្រឹកនេះ ។

ដោយនៅលើបណ្ដាញសង្គមរបស់ខ្លួនកញ្ញា ស៊ូ ស៊ីរីកា បានអរគុណ​ចំពោះ​ខ្លួនឯង​ដែល​បាន​ខំប្រឹង និងអរគុណដល់បណ្ដាអ្នកគាំទ្រដែលបានលើកទឹកចិត្ត ។ នាងថា «ប៉ុណ្ណឹង ១៥គីឡូ មិនទាន់ដល់គោលដៅ តែទៅបណ្តើរៗហើយ  អរគុណខ្លួនឯង នឹងall my lovely fans ដែលចាំលើកទឹកចិត្តទាំងអស់គ្នា ១០គីឡូទៀតម៉ាក់កា back» ។

សូមបញ្ជាក់ថា តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា បានឡើងគីឡូខ្លាំងក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ហើយបញ្ហានេះបានក្លាយជារឿងមួយដែល​ធ្វើឱ្យតារាចម្រៀង​មានទឹក​ដម​សំនៀងរូបនេះមិនស្ងប់ចិត្តនោះឡើយ ខណៈរូបនេះបានព្យាយាមសម្រកជាបន្តបន្ទាប់ ។ ជាក់ស្ដែងថ្មីៗនេះ ស៊ូ ស៊ីរីកា បានបញ្ជាក់ថា នាងបានសម្រកទម្ងន់១៥គីឡូក្រាមក្នុងរយៈ​ពេលជាង១ខែ និងបន្តសម្រក១០គីឡូទៀត ដើម្បីបានស្អាតដូចពីមុនវិញ ។

បើទោះជាយ៉ាងណាគេមិនដឹងថា តារាចម្រៀងស្រីខាងលើប្រើវិធីសាស្ត្របែបណា​ក្នុង​សម្រកនោះទេ ខណៈអ្នកគាំទ្រជាច្រើនបានសុំឱ្យនាងបង្ហើបពី​វិធីសាស្ត្រដ៏​មាន​ប្រសិទ្ធ​ភាពនេះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *