នៅព្រឹកមិញនេះអ្នកនាង ផល្លា ដែលជាភរិយារបស់អ្នកអធិប្បាយបាល់ទាត់ដ៏ល្បីល្បាញដែលគេស្គាល់ថា Admin ជីងចក់ បានបង្ហោះវីដេអូមួយធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ។ នៅក្នុងនោះវីដេអូនោះភរិយាបាននិយាយថា ស្វាមីខ្លួនបានប្រើអំពើហិង្សាលើខ្លួនតាំងពីម៉ោង១២កណ្ដាលអាធ្រាត្ររហូតដល់ពេលព្រឹក និងមានរបួសស្នាមជាច្រើនកន្លែង ។
បើតាមវីដេអូដែលបង្ហោះអ្នកនាង ផល្លា ដែលជាភរិយាបានទាមទារចំណាត់ការពីសមត្ថកិច្ចដើម្បីដោះស្រាយតាមផ្លូវច្បាប់ និងទាមទារឱ្យឃាត់ខ្លួន Admin ជីងចក់ ជាស្វាមីថែមទៀតផង ។ យ៉ាងណាមកដល់រសៀលនេះគេមិនដឹងថា បញ្ហាហិង្សារវាងអ្នកនាង ទ្រីញ ផល្លា និងស្វាមីទៅជាយ៉ាងណានោះទេ ខណៈតារាញូស៍ក៏មិនអាចសុំការបញ្ជាក់បានឡើយ ។
បើទោះជាយ៉ាងណានេះរឿងមិនមែនទេទើបតែលើកទីមួយទេសម្រាប់ប្ដីប្រពន្ធអភិជនមួយគូនេះ ពោលគឺកាលឆ្នាំ២០២២កន្លងទៅចំណងស្នេហ៍ដ៏ល្អុកល្អិនរបស់អ្នកនាង ទ្រីញ ផល្លា និងអ្នកអត្ថាធិបាយបាល់ទាត់ល្បីadmin ជីងចក់ បានរង្គោះរង្គើផ្អើលទូទាំងប្រទេសម្ដងរួចមកហើយ ។
គេនៅចាំបានថា អ្នកទាំងពីរធ្លាប់បានលែងលះគ្នាមានស្នាមមេដៃ និងដឹងលឺដោយសមត្ថកិច្ចទៀតផង ប៉ុន្តែមួយរយៈក្រោយមកប្ដីប្រពន្ធដែលបានហែកហួរគ្នាផ្អើលបណ្ដាញសង្គមមួយគូនេះក៏បានរួមរស់ជាមួយគ្នាវិញជាធម្មតា ខណៈរយៈពេលប៉ុន្មានខែក្រោយត្រូររ៉ូវគ្នា ទ្រីញ ផល្លា និងលោក ជឿន ចក់ ហៅadmin ជីងចក់ បានសាងភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង ។
តាមរយៈរូបភាពទាំងអស់នោះគ្រប់គ្នានឹកស្មានថា ប្ដីប្រពន្ធអភិជនមួយគូនេះទំនងជាមានសុភមង្គលខ្លាំង ប៉ុន្តែអ្វីៗមិនដូចការគិតរបស់អ្នកគាំទ្រនោះឡើយ ខណៈនៅយប់មិញនេះ ទ្រីញ ផល្លា ត្រូងបានស្វាមី ជីងចក់ ប្រើហិង្សាមកខ្លួនជាថ្មីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ យ៉ាងណាគេក៏មិនដឹងថា បញ្ហាឈានដល់ហិង្សានេះបង្កឡើងដោយសារមូលហេតុអ្វីនោះ ៕