រំជួលចិត្ត! ម្ចាស់ពាន ROAD 2THE STAR សម្រេចបំណងប្រាថ្នាឪពុក ពីឋានសួគ៌!

​ពិតជាមិនធម្មតា ពិតជាកក្រើក វគ្គផ្តាច់ព្រ័ត្រ ROAD 2THE STAR កាន់តែធំ កាន់តែអស្ចារ្យជាងឆ្នាំមុន

រដូវកាលទី២នេះ មានការចូលរួមពីតារាល្បីៗលំដាប់ប្រទេស ចូលរួមបង្ហាញការគាំទ្រកម្មវិធីប្រកួតរបស់ខ្មែរ ទាំងឆាក ទាំងការសំដែង និងទស្សនីយិ៍ភាពផ្សេងៗពិតជាមិនធ្វើអោយអ្នកគាំទ្រខកបំណងឡើង សំលេងហ៊ោពីអ្នកគាំទ្រ កក្រើកស្ទូឌីយូ អុីអន៣ ។ បេក្ខជនវគ្គផ្តាច់ព្រ័ត្រសុទ្ឋតែជាជើងខ្លាំង ម្នាក់ៗបង្ហាញសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួន មិនថា ច្រៀង រាំ សម្តែងនិងបង្ហាញម៉ូដ ទីបំផុត ROAD 2THE STAR បានរកឃើញម្ចាស់ពាន រដូវកាលទី២ ដែលពោពេញដោយសមត្ថភាព គឺ ណាវីត ក្នុងឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រ ណាវីត បានធ្វើអោយគ្រប់គ្នារំជួលចិត្តក្រោយដឹងការពិតថា ណាវីត បានយកបទ Dear father មកប្រកួត ព្រោះចង់សម្រេចបំណងឪពុកពីឋានសួគ៌ ដែលចង់ឃើញកូនក្លាយជាតារាចំរៀងលើឆាកដ៏អស្ចារ្យ ណាវីត បាននិយាយថា “ ទោះថ្ងៃនេះ ខ្ញុំមិនបានលើកពាន ក៏ខ្ញុំអស់ចិត្តដែរ! ព្រោះខ្ញុំបានសម្រេចបំណងខ្លួនឯង ច្រៀងបទចំរៀងមួយបទ Dear Father ជូនដល់ប៉ា ដែលកំពុងមើលកូនពីឋានសួគ៌ ”  តាមពិត ឪពុករបស់ ណាវីត ក៏ធ្លាប់ជាតារាចំរៀងមួយរូប ដែលធ្លាប់ប្រកួតចំរៀងដែរ តែពេលនោះឪពុករបស់ ណាវីត មិនទទួលបាន​ជ័យលាភីលេខ១ទេ ហេតុនេះហើយទើប ឪពុកណាវីត តែងមានបំណង អោយកូនប្រុសសម្រេចបំណងជំនួសគាត់ ប្រកួតយកលេខ១អោយបាន !

អ្នកទស្សនា ពិតជាអបអរ ណាវីត ជាម្ចាស់ពាន ដែលមានទាំងសមត្ថភាព និងអត្តចរឹករួសរាយរាក់ទាក់ ឪនលំទោន គ្រប់់គ្នាអបអរហើយគាំទ្រដើម្បីអោយគ្រាប់ពេជ្រ សិល្ប:មួយរូបនេះ ជោគជ័យនិងត្រចះត្រចង់។

មានវីដេអូ ៖ ទស្សនាការប្រកួតផ្តាច់ព្រ័ត្រ  Road 2 the star

Leave a Reply

Your email address will not be published. Required fields are marked *