អ៊ែន រុជិរ៉ា – Rujira ម្ចាស់ជែលប្រទាលកន្ទុយក្រពើ ប្រេន I’Aura CEO យុវនារីវ័យក្មេងរយលាន បង្កើតព្រឹត្តិការណ៍លើកកម្ពស់ធុរកិច្ចថៃទៅសកលលោក ជាមួយកម្មវិធីប្រកាសទទួលរង្វាន់ដ៏មហាកិត្តិយសកម្រិតអាស៊ាន “HOFS AWARD 2023” (Hall Of Fame in Singapore Awards 2023) នៅ The Ritz-Carlton Millenia Singapore ប្រទេសសង្ហបុរី ដែលក្នុងកម្មវិធីនោះ មានCEO អ្នកធុរកិច្ចថៃ និងបុគ្គលល្បីៗក្នុងវិស័យជំនួញជាច្រើន បានធ្វើដំណើរទៅទទទួលរង្វាន់នៅទីនោះ។
ជាឆ្នាំមាសមួយរបស់ក្រុមអ្នកធុរកិច្ច ប្រេនផ្សេងៗ និងអ្នកល្បីៗ ដែលមានកេរ្តិ៍ឈ្មោះមកពីប្រទេសជាច្រើនក្នុងអាស៊ាន និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលប្រមូលផ្តុំអ្នកល្បីៗ មកកៀកស្មាគ្នាលើវេទិកាដ៏អស្ចារ្យ ក្នុងកម្មវិធី HOFS 2023 ជាកម្មវិធីបង្កើមហាព្រឹត្តិការណ៍អ្នកធុរកិច្ចដែលពេញនិយមមកម្តងទៀត ក្រោយពេលដែលធ្លាក់ចុះដោយសារជំងឺកូវីដកន្លងមក ក្នុងកម្មវីធីបានទទួលកិត្តិយសពី ឯក៉ត្តមឈុនធី ចាន់រ៉ាជគុន ឯអគ្គរាជទូតថៃ ប្រចាំនៅប្រទេសសង្ហបុរី ចូលរួមក្នុងកម្មវិធី HOFS AWARD 2023 ហើយនិង CEO អ្នកធុរកិច្ច និងអ្នកល្បីៗ ដែលបានធ្វើដំណើរមកចូលរួមក្នុងកម្មវិធីយ៉ាងកុះករ ហើយក្នុងកម្មវិធីមានក្រុមតារា ដូចជា ស៊ីន យូប៊ីន មកពីប្រទេសកម្ពុជា ដែលបានទទួលរង្វាន់ផ្នែក Shining International Artist Hall Of Fame និងអ្នកល្បីៗដែលមានអ្នកទស្សនារាប់លានអ្នក មកចូលរួមកម្មវិធីយ៉ាងកុះករ ក្នុងចំណោមនោះមាន SreyNea Nea ជាអ្នកលេងយូធូបដ៏ល្បីនៅកម្ពុជា មានកេរ្តិ៍ឈ្មោះបោះសំឡេងលើវិស័យអនឡាញ និងអ្នកល្បីៗជាច្រើនប្រទេសទៀតដែលបានមកចូលរួម ដូចជា អ្នកលេងយូធូបល្បីមកពីសង្ហបុរីដូចជា JianHao Tan ហើយ Wahkao ,Michelle Dy មកពីហ្វីលីពីន, Van Vu គេហទំព័រ What The Pho មកពីវៀតណាម , Dr. Laurel មកពីមីយ៉ាន់ម៉ា។
ដូចនេះកម្មវិធី HOFS AWARD 2023 ជាកម្មវិធីទទួលរង្វាន់ដ៏ធំអស្ចារ្យនៅក្នុងតំបន់អាស៊ាន ដែលមានផលិតផលរបស់ថៃល្បីៗជាច្រើនប្រែន និងក្រុមថាមពល soft power ដែលបានល្បីជាច្រើនប្រទេសក៏បានមកចូលរួមក្នុងកម្មវិធី HOFS AWARD 2023 ដែលកម្មវិធីនេះជាឱកាសនិងឈានទៅរកកម្រិតសកលលោក ចាត់ទុកថាជាកម្មវិធីដែលបានផ្តល់មហាកិត្តិយស ហើយបានចារិកភាពជោគជ័យរបស់បុគ្គលដែលមានគុណភាព និងអ្នកធុរកិច្ចឆ្នើមប្រចាំឆ្នាំ ដែលមានកេរ្តិ៍ឈ្មោះលើផ្នែកផ្សេងៗ ទូទាំងអាស៊ាន ក្រោមការគាំទ្រពីសភាធុរកិច្ចសង្ហបុរី និងនាយកដ្ឋានគាំទ្រធុរកិច្ចខ្នាតកណ្តាល និងខ្នាតតូចរបស់សង្ហបុរី។