កាលពីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2023 លោកឧកញ៉ា ណាង ណាន បានចូលរួមធ្វើបុណ្យកឋិនទានជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងបុត្រ រួមជាមួយអ្នកផ្តើមបុណ្យជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើននាក់ទៀត។ ប្រភពពីឧកញ៉ាចិត្តធម៌ ណាង ណាន បានបង្ហើបថា៖ បុណ្យកឋិនទាននេះប្រមូលបានបច្ច័យកសាងជាង 15ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារនៅក្នុងវត្តសិទ្ធីរីម្មារាម។
កម្មវិធីនេះក៏មានការនិមន្តព្រះសង្ឃនមស្ការព្រះរតនត្រ័យ សម្មាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា រួមទាំងការពិសាភោជនីហារនៅបរិវេណសាលារាជធានីភ្នំពេញផងដែរ។
លុះព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2023 ដង្ហែកឋិនឆ្ពោះទៅកាន់វត្តប្រសិទ្ធីរីម្មារាម ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីវេរប្រគេនចីវរ ព្រមទាំងបរិក្ខាចំពោះព្រះសង្ឃ រួចឧទ្ទិសបុណ្យកុសលជាកិច្ចបង្ហើយបុណ្យ។