បទចម្រៀង «Call Me PaPa» របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសប៉ុន្មានថ្ងៃនេះមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TikTok ច្រើន ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន ។
មិនថាអ្នកលក់អនឡាញ តារាអនឡាញ និងយុវវ័យជាច្រើនដែលនិយមគាំទ្រវិស័យចម្រៀង ខ្មែរម្នាក់ៗបានយកបទចម្រៀងដ៏ល្បីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « Call Me PaPa» ទៅកាត់ត និងបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក និង Tiktok ដើម្បីច្រៀងនិងរាំលេងកម្សាន្ត ។ បន្ទាប់ពីឃើញសកម្មភាពដ៏ផុសផុលនេះ ធ្វើឱ្យម្ចាស់បទចម្រៀងនេះ មានអារម្មណ៍រំភើបក្រែលែង ។
ទន្ទឹមនឹងការកាត់តបទចម្រៀងដែលមានចំណងជើងថា «Call Me PaPa»ឱ្យល្បីល្បាញពេញក្នុងបណ្តាញសង្គមមកឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ត្រឡប់មកជាថ្មីម្ដងទៀតជាមួយបទ Call Me PaPa ដែលធ្វើឡើងដើម្បីតម្រូវតាមការគាំទ្ររបស់ពុកម៉ែបងប្អូន ពិសេសបងប្អូនក្នុងស្រទាប់យុវវ័យដែលចូលចិត្តនិយមនូវប្រភេទបទបែប Remix នេះ បងប្អូនច្បាស់ជាស្គាល់ច្បាស់នូវស្នាដៃនិពន្ធរបស់ប្អូនប្រុសសង្ហា ខ្ញុំក៏ពេញចិត្តនូវចង្វាក់ភ្លេងមួយបទនេះដែរ សង្ឈឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា ក៏ចូលចិត្ត និងស្រលាញ់គាំទ្រដូចគ្នា» ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង « Call Me PaPa » គឺបានចេញនៅក្នុងផលិតកម្ម Galaxy Navatra រយពេល ៦ ថ្ងៃហើយ ដោយបទចម្រៀងនេះនិពន្ធបទភ្លេងដោយ និង ទំនុកច្រៀងដោយ Songha ។ បើចង់ដឹងច្បាស់ថាបទចម្រៀង « Call Me Papa » របស់ឧកញ៉ា ខេមរៈ សិរីមន្ត ពិរោះយ៉ាងណា តោះទៅទស្សនា និងស្តាប់កម្សាន្តទាំងអស់គ្នា ។