សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប» ប្រកាសផ្តល់ថ្លៃស្នាក់នៅពិសេសក្នុងឱកាសចុងឆ្នាំនេះ២០២៣ និងដើមឆ្នាំ២០២៤

ដើម្បីចូលរួមគាំទ្រគោលនយោបាយទស្សនាសៀមរាបអង្គរ សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេស សៀមរាប (DRAGON ROYAL CUS Hotel) បានប្រកាសផ្តល់ថ្លៃស្នាក់នៅ ការពិសាអាហារ ឬរៀបចំកិច្ចប្រជុំ សិក្ខាសាលាផ្សេងៗ ពិសេសក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នំា២០២៣ ឈានចូលឆ្នាំ២០២៤។

ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការស្នាក់នៅ ពិសាអាហារ និងការរៀបចំពិធីផ្សេងៗ ដូចជា កិច្ចប្រជុំតូច-ធំ កម្មវិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ ទទួលទានអាហារសាមគ្គីជាដើម។

សណ្ឋាគារបានអំពាវនាវភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាទឹកដីសៀមរាបអង្គរដ៏ល្អត្រកាល ប្រកបដោយគុណតម្លៃវប្បធម៌ខ្ពស់ក្នុងសកលលោក និងរីករាយស្នាក់នៅ ពិសាអាហារ រៀបចំកិច្ចប្រជុំនៅសណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ស៊ីយូអេសសៀមរាប។

សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប (DRAGON ROYAL CUS Hotel) មានសេវាកម្មដូចជាបន្ទប់ស្នាក់នៅលក្ខណៈឯកជនគ្រែ០១,បន្ទប់គ្រែ០២ និងបន្ទប់គ្រែ០៣ យ៉ាងធំទូលាយ សោភណ្ឌភាពស្អាត មានបណ្ទប់ទឹកធំបំពាក់ដោយបរិក្ខាប្រើប្រាស់ទំនើបៗទាន់សម័យ, ធានាបានសន្តិសុខ សុវត្ថិភាព ផាសុខភាពសម្រាប់ភ្ញៀវដែលបានទៅស្នាក់នៅសណ្ឋាគារ។ ក្រៅពីនេះសណ្ឋាគារក៏មានសេវាកម្មរៀបចំ ជាបន្ទប់ប្រជុំតូចចំណុះ៥០នាក់ ,បន្ទប់ប្រជុំធំចំណុះ១៥០នាក់ មានបំពាក់បរិក្ខាគ្រប់គ្រាន់ និងទំនើបៗ ធានាដល់ដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន។

សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប (DRAGON ROYAL CUS Hotel) មានទីតាំងស្ថិត នៅលើផ្លូវជាតិលេខ៦ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ទុលមុខអតីតភូមិវប្បធម៌។ ព័ត៌មានបន្ថែម៖ ០៧៨ ៣៤៥ ៩១៦/០៦៩ ៨០៨ ៣១៣/០៦០ ៨៥១ ៧១៧ ។

 

Leave a Reply

Your email address will not be published. Required fields are marked *