ពិតជាឱកាសល្អកម្ររកបាន! សាកលវិទ្យាល័យឯកទេស នៃកម្ពុជា,CUSបានប្រកាសផ្តល់កុំព្យូទ័រយួរដៃ(Laptop) ចំនួន១០គ្រឿងជូនសិស្សនិទ្ទេស AឬB ដែលបានមកចុះឈ្មោះចូលរៀនមុនគេនៅទីតាំង ឬសាខាណាមួយរបស់សាកលវិទ្យា ល័យឯកទេសនៃកម្ពុជា។
ក្រៅពីការប្រកាសផ្តល់កុំព្យូទ័រយួដៃ(Laptop) ជូនសិស្សនិទ្ទេស AឬB ដែលបានមកចុះឈ្មោះចូលរៀនមុនគេហើយនោះសាកលវិទ្យាល័យក៏បានប្រកាសជួយឧបត្ថម្ភការសិក្សានៅឆ្នាំទី១ប្រចាំខែចំនួន១០០.០០០រៀលបន្ថែមទៀត ចំពោះនិស្សិតអាហារូបករណ៍សិស្សឆ្នើមនិទ្ទេសA,B,Cទំងអស់ ដែលបានបំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណសម្បត្តិ និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យ។
ស្របពេលដែលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមានការរីកចម្រើនឥតឈប់ឈរ បដិវត្តឧស្សាហកម្ម៤.០ បាននិងកំពុងបង្ហាញរូបរាងកាន់តែច្បាស់នាដើមសតវត្សទី២១នេះ ការអប់រំបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្នើមស្របតាមសម័យឌីជីថល គឺជាទិសដៅភារកិច្ចរិតតែសំខាន់ សំដៅរួមគ្នាបង្វឹក ដុសខាត់ និស្សិតឱ្យទទួលបានចំណេះដឹង ជំនាញ បំណិនវិជ្ជាជីវៈពិតប្រាកដ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ និងមុខរបរក្នុងបរិបថនៃសេដ្ឋកិច្ចឌីជីថលសម័យថ្មីនេះ។ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្ដេជ្ញាសម្រេចឱ្យបានតាមចក្ខុវិស័យ “សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ត្រូវក្លាយជារោងចក្របញ្ញាញាណដោយការកសាង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ ដើម្បីកសាងកិត្តិនាម និងអភិវឌ្ឍគុណភាពអប់រំរបស់ខ្លួន ក្នុងឆាកអន្តរជាតិ ចាប់ពីឆ្នាំ២០២៧តទៅ ។
ជាពិសេសគឺដើម្បីចូលរួមចំណែកសម្រេចឱ្យបានទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ជាគ្រឹះស្ថានឧត្តមសិក្សាដែលមានបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្សលើកម្រិតបរិញ្ញាបត្ររង,បរិញ្ញាបត្រ,បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដោយមានទីតាំងគោលនៅរាជធានីភ្នំពេញ និងសាខាចំនួន៦គឺ CUSសាខាកំពង់ចាម, CUSសាខាកំពង់ធំ, CUSសាខាសៀមរាប, CUSសាខាបន្ទាយមានជ័យ, CUS សាខាបាត់ដំបង និង CUS សាខាខេត្តកំពត ។