ជាការពិតណាស់ រូបភាពក្មេងប្រុសតូចម្នាក់អាយុក្រោម១០ឆ្នាំ ត្រូវបានមន្រ្ដីអាជ្ញាធរជាតិអប្សរាបង្កអំពើហឹង្សារវ៉ៃ ទះលើកុមារម្នាក់ដែលលក់សត្វកូនអណ្ដើកនៅបរិវេណមុខប្រាសាទអង្គរវត្តកាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមបង្ហាញការខឹងសម្បារលើក្រុមជនបង្កហឹង្សារលើកុមារនោះយ៉ាងខ្លាំងដោយខ្លះថា ជនទាំងនោះមិនសក្ដិសម ធ្វើជាមន្រ្ដីស៊ីប្រាក់ខែរាស្រ្ដឡើយ ព្រោះសូម្បីតែកុមារ ក៍ពួកគេមិនលើកលែងដែរ ខណៈខ្លះទៀតស្រណោះអាណិតក្មេងនោះរហូតដល់ហូទឹកភ្នែកទៀតផងថា”កោតតែជនបង្កហឹង្សារលើដៃវាយក្មេងទៅរួច ?”។
ចំណែកលោកគួច ខេវិន ក៍បានចេញប្រតិកម្មចំពោះអំពើហឹង្សារដែលមន្រ្ដីអាជ្ញាធរជាតិអប្សរា វាយក្មងផ្អើលភ្ញៀវទេសចរនិងអ្នកលេងបណ្ដាញសង្គមនេះដែរដោយលោកបានទាមទារឲ្យច្បាប់ចាត់ការលើមន្រ្ដីប៉ុន្មាននាក់នេះនិងផ្ដន្ទាទោសទៅតាមច្បាប់ មិនមែនអាងសុំទោសរួចខ្លួននោះទេ។អតីតអគ្គនាយកទូរទស្សន៍CTN ,Seatv និងEtv លោកគួច ខេវិន បានថ្លែងសារយ៉ាងឈឺចាប់ព្រោះអាណិតក្មេងតូចម្នាក់ដែលត្រូវមន្រ្ដីនោះវាយគ្មានមេត្តាក្នុងសម្លៀកបំពាក់ឯកសណ្ឋានអាជ្ញាធរអប្សរា ដែលបង្ហាញពីចរឹកបាតផ្សារ ប្រើអំពើហឹង្សាវាយក្មេង (អនិតិជន)ដែលលក់កូនអណ្តើក នៅមុខមហាប្រាង្គប្រាសាទអង្គរ។
លោក គួច ខេវិន បានអំពាវនាវយ៉ាងទទួចសុំចំណាត់ការពីអាជ្ញាធរដែលពាក់ព័ន្ធតាំង ពីថ្ងៃដំបូង នៃវីដេអូអំពើហឹង្សាលើក្មេងត្រូវបានបង្ហោះជាសាធារណៈលើបណ្ដាញ សង្គមមកម៉្លេះ។ ទោះបីជាយ៉ាងណា នៅពេលនេះបំណងប្រាថ្នារបស់អតីតអគ្គនាយក ទូរទស្សន៍CTN ,Seatv និងEtv លោក គួច ខេវិន ហាក់បានសម្រេចហើយ ដែលចង់ឃើញ បុគ្គលជាអ្នកប្រព្រឹត្ត អំពើហឹង្សាលើកុមារត្រូវ បានច្បាប់ដាក់ទោសសមទៅនឹងអ្វីដែលពួក គេបានប្រព្រឹត្ត។
គេឃើញអ្នកលេងហ្វេសបុកបានចូលទៅគាំទ្រមតិលោកគួច ខេវិន ដោយខមិនពេញចិត្ត នូវមតិ លើកឡើងរបស់លោកនេះជាច្រើននាក់ដែលក្នុងនោះយោបល់ ភាគច្រើនស្នើឲ្យ ចាត់ការតាមច្បាប់លើមន្រ្ដីនោះគ្មានការលើកលែង ដើម្បីបញ្ជាក់ពីនីតិរដ្ឋ នៅកម្ពុជា និងកុំឲ្យមន្រ្ដីផ្សេងទៀតធ្វើតាមបុគ្គលទាំងនោះអាងរួចខ្លួន ព្រោះការប្រើអំពើរហឹង្សារលើកុមាររំលោភច្បាប់ជាតិ និងអន្ដរជាតិយ៉ាងធ្ងន់ធ្ង។
សូមបញ្ជាក់ថា បន្ទាប់ពីមានប្រតិកម្មពីសំណាក់មហានជាច្រើននោះ ភ្លាមៗមន្ត្រីអាជ្ញាធរជាតិ អប្សរាចំនួន ០២នាក់ ដែល បានព្រួតគ្នាប្រើហិង្សាលើកុមារលក់អណ្តើកមុខអង្គរវត្ត ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនហើយនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ហើយការឃត់ខ្លួនជា បណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី។
បើតាមប្រភពពីកន្លែងកើតហេតុ បាននិយាយថា មូលហេតុដែលនាំឲ្យមានការប្រើហិង្សានេះ ដោយសារមន្ត្រីសណ្តាប់ធ្នាប់បានហាមប្រាមដល់ក្មេងៗដែលប្រកបរបរនេះ មិនឲ្យចុះចាប់ សត្វអណ្តើកនៅក្នុងសិន្ធុទឹកមកលក់វិញ ព្រោះសត្វអណ្តើកទាំងនោះ ជាសត្វដែលអ្នក ទេសចរទិញពីពួកគេយកទៅលែង តែក្មេងទាំងអស់នេះមិនស្តាប់ការណែនាំ និងបានជេរ ប្រមាថមន្ត្រីទាំងនោះ ក៏បានជាផ្ទុះអំពើហិង្សាតែម្តងទៅ៕