អតីតតារាចម្រៀងផលិតកម្ម រ៉ក់ អ្នកនាង ម៉ូលីកា ដែលបច្ចុប្បន្ននេះ នាងត្រូវបានស្គាល់ជាអ្នកលក់អនឡានដ៏ជោគជ័យ ហើយបច្ចុប្បន្ននាង ក៏ជាមេតុងទីនមួយរូបផងដែរ។ ជារឿយៗ នាងតែងតែ បង្ហាញ ពីជីវភាពស្តុកស្ដមជាមួយក្រុមគ្រួសារ ដែលមានផ្ទះវីឡាធំស្កឹមស្កៃ រថយន្ត ទំនើបៗនៅលើបណ្តាញសង្គម។
ម្សិលមិញនេះបន្ទាប់ពី អ្នកនាង ម៉ូលីកា ប្រកាសថាខ្លួនធ្វើមេជាតុងទីន និងជ្រើសរើសដំណាងចែកចាយតុងទីនបន្តទូទាំង២៥ខេត្តក្រុង ព្រមទាំងបានថតបង្ហាញលុយសុទ្ធទាំងដុំៗ ដែលមានចំនួន១លាន៣០ម៉ឺនដុល្លានៅលើបណ្តាញសង្គម។
ដោយឡែកក្រោយតែពីបង្ហាញលុយទាំងនោះមិនបានប៉ុន្មានផងនាងក៏ ត្រូវបានមហាជនជាច្រើនផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើអ្នកនាង ម៉ូលីកា និងមានមហាជនខ្លះភ័យបុកពោះជំនួសថែមទៀតផង ដោយលេីឡេីងនូវឧទាហរណ៍ធ្លាប់កេីតឡេីងនូវករណីលួចដោយហឹង្សារលេីអ្នកជំនួញអនឡាញម្នាក់ ព្រោះតែសម្ញែងគ្រឿងមាសពេជ្រនេះឯង។ ដូច្នេះទង្វេីរបស់ ម៉ូលីកា មិនមែនជាបច្ច័យល្អនោះឡេីយ
ក្រោយតែពីអ្នកនាង ម៉ូលីកា បង្ហាញយ៉ាងដូច្នេះ ឃើញថាមានមហាជនអ្នកនិយមលេងបណ្តាសង្គមជាច្រើន បាននាំគ្នាលើឡើងជាមតិថា ៖”មួយចំនួនគឺបែបនេះចេញមកខុសគេខុសឯងដើម្បីតែប្រយោជន៍ខ្លួនមានគ្រប់រូបភាព ជាពិសេសអ្នកលក់អនឡាញនេះតែម្តង គឺសាហាវជាងមហាសេដ្ឋីពិភពលោកទៅទៀត មិនដឹងថាលោកចោរឃើញហើយលេបទឹកមាត់យ៉ាងណាទេ”។
បើទោះជាយ៉ាងណា ជុំវិញនូវការបង្ហាញលុយទាំងដុំៗរបស់ អ្នកនាង ម៉ូលីកា នេះដែរនៅសៀលថ្ងៃ៤ ខែសីហានេះ តារាញូស៍ មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកលក់អនឡាញដ៏ល្បីឈ្មោះ រូបនេះបានឡើយ ដោយទូរស័ព្ទមិនមានអ្នកទទួល ។
ទោះបីជាយ៉ាងណា ក៏ថតរូបជាមួយលុយដុល្លារដ៏ច្រេីននោះ គឺដេីម្បីអូសទាញឱ្យមានការលេងតុងទីនជាមួយនាងទំនងចង់បង្ហាញពីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុបង្កេីតនូវការជឿជាក់សម្រាប់កូនតុងទីន។ គេមិនដឹងថារបៀបនៃការលេងតុងទីនដោយមានរេីសតំណាងនៅតាមខេត្តផងនោះ ខុសពីការលេងទូទៅ យ៉ាងណានោះទេ។ ដោយឡែកសម្រាប់ការលេងទូទៅវិញមានឧទហរណ៍កេីតឡេីងច្រេីនហេីយនៅក្នុងសង្គម រួមទាំងសិល្បករមួយចំនួនបានក្លាយជាអ្នកជាប់បំណុលវ័ន្តក និងមួយចំនួនទៀតក្លាយជាជនរងគ្រោះព្រោះតែមេបោកយកលុយរត់គេចខ្លួនបាត់។ ម្យ៉ាងទៀតពិបាកនៅក្នុងការស្វែងរកអន្តរាគមន៍ផ្នែកច្បាប់ដេីម្បីជួយជនរងគ្រោះទាំងនោះ។