រដូវកាលទី៣នេះ ម្ចាស់ពានកាន់តែខ្លាំងពោពេញដោយសម្ថភាព និងមានភាពជាសិល្ប:ករអាជីព នៅលើឆាកផ្តាច់ព្រ័ត្រ សម្បត្តិ ពិតជាមានសមត្ថភាពខ្លាំងទាំងការ ច្រៀង រាំ សម្តែង និងបង្ហាញម៉ូដ ដោយសារតែ Road 2the Star ជាកម្មវិធីប្រកួតទេពកោសល្យចម្រុះ ហេតុនេះហើយឆាកផ្តាច់ព្រ័ត្រការប្រកួតបានយកវិញ្ញាសារទាំង៤ ច្រៀង រាំ សម្តែងនិងបង្ហាញម៉ូដ រួមបញ្ចូលគ្នាក្នុងឆាកតែមួយ បង្កើតបានជាទស្សនីយិ៍ភាពថ្មីប្លែកដែលលើសពីការប្រកួត ។
សន្ទុះនៃការគាំទ្រកម្មវិធីប្រកួតរបស់ខ្មែរ បានធ្វើឱ្យ Road 2the Star វិវឌ្ឈន៍ខ្លួនពីមួយរដូលកាលទៅមួយរដូវកាលកាន់តែធំ កាន់តែអស្ចារ្យ ជាក់ស្តែងរដូវកាលទី៣នេះ Road 2the Star បានធ្វើឱ្យអ្នកគាំទ្រស្ងើចសសើរកាន់តែខ្លាំងចំពោះកម្មវិធីប្រកួតរបស់ខ្មែរ ដែលរៀបចំបានកាន់តែល្អប្រកបដោយគុណភាព ។ មិនត្រឹមតែប៉ុណ្ណោះ ហ្គេតប៊ីដែលជាផលិតផលដ៏ពេញនិយមសម្រាប់បុរសក៏បានគាំទ្រ និងឧបត្ថមដល់កម្មវិធី Road 2the Star តាំងការចាប់ផ្តើមរដូវកាលទី១ រហូតមកដល់រដូវកាលទី៣នេះដែរ ក៏ព្រោះតែហ្គេតប៊ីមានទស្សន:វិស័យដូចគ្នាក្នុងការជួយជ្រោមជ្រែងយុវវ័យកម្ពុជាឱ្យសម្រេចក្តីស្រម៉ៃ ។
លោក Tetsuo Waka bayashi Director Mandom corporation Thailand តំណាងហ្គេតប៊ីក៏បានថ្លែងការអរគុណចំពោះប្រជាជនកម្ពុជាដែលបានគាំទ្រហ្គេប៊ីផងដែរ ។ ក្រុមហ៊ុន Mandom គឺជាក្រុមហ៊ុនជប៉ុន ដែលបាននាំមកនូវផលិតផលសម្រាប់បុរសគឺ ហ្គេតប៊ី មកកាន់កម្ពុជាតំបូងក្នុងឆ្នាំ២០១១ ក្នុងកំឡុងពេលប្រកួតបេក្ខជន Road 2the Star ក៏បានប្រើប្រាស់នូវផលិតផលហ្គេតប៊ីគ្រប់ប្រភេទដូចជា ផលិតផលច្នៃម៉ូដសក់ GATSBY Styling Wax, Styling Pomade, ស្ព្រៃយិ៍បាញ់សក់, ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី ,រ៉ូលអនលុញក្លៀកការពារលើស៧២ម៉ោង, ស្ព្រៃយិ៍បាញ់ក្លៀក និងទឹកអប់ហ្គេតប៊ី ដើម្បីផ្លាស់ប្តូរពួកគេអោយកាន់តែមានភាពទាក់ទាញ ហ្គេតប៊ីពិតជាមានមោទនភាពក្នុងការចូលរួមចំណែកផ្លាស់ប្តូរបេក្ខជន ព្រោះរូបរាងខាងក្រៅស្រស់សង្ហារ គឺជាភាពទាក់ទាញ ដ៏សំខាន់ដែលជួយអោយមនុស្សគ្រប់គ្នាទទួលបានឪកាសនិងភាពជោគជ័យ ។
សូមគាំទ្រហ្គេតប៊ីដោយទិញផលិតផល ហ្គេតប៊ី ដែលមានបិទស្ទីកកឺ DKSH Cambodia ដែលជាក្រុមហ៊ុនចែកចាយស្របច្បាប់របស់ហ្គេតប៊ី អរគុណប្រជាជនកម្ពុជាដែលបានគាំទ្រហ្គេតប៊ី និងជាផ្នែកមួយនៃក្រុមគ្រួសារហ្គេតប៊ី ។