តាមមិនទាន់! សុខៗ ពូចក់ ងាកសុំទោសប្រពន្ធ ទ្រិញ ផល្លា វិញ

រឿងរ៉ាវវិវាទរវាងអ្នកអត្ថាធិបាយបាល់ទាត់ល្បីឈ្មោះលោក ជឿន ប៊ុនចក់ ឬAdmin ជីងចក់ ជាមួយអតីតភរិយាអ្នកនាង ទ្រិញ ផល្លា បានស្ងប់ស្ងាត់ទៅមួយរយៈហើយ ក្រោយពីបានជុំនុំជម្រះគ្នាយ៉ាងតានតឹងបំផុត ។

យ៉ាងណាក្រោយរក្សាភាពស្ងប់ស្ងាត់បានមួយរយៈពេលខ្លីនោះ ស្រាប់តែយប់មិញនេះរឿងរ៉ាវអតីតប្ដីប្រពន្ធមួយគូខាងលើ ស្រាប់តែមានការរង្គោះរង្គើនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ក្រោយអេដមីន ជីងចក់ បង្ហោះសារមួយសុំទោសអតីតភរិយាគឺអ្នកនាង ទ្រិញ ផល្លា ដោយលោក ជីងចក់ បានអះអាងថា កន្លងមកជាកំហុសរបស់ខ្លួនដែលបានទុកប្រពន្ធចោល ។

ដោយលោកបាននិយាយថា៖ «សុំទោសប្រពន្ធ គ្រប់យ៉ាង កន្លមកបងចោលអូន Phalla Trinh» ។ ក្រោយពីឃើញការបង្ហោះនោះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិ និងចែករំលែក ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកសារនោះក៏ត្រូវបានលុបទោវិញ ។

គេមិនបានដឹងថា លោក ជឿន ប៊ុនចក់ ធ្វើបែបនេះក្នុងគោលបំណងអ្វីឡើយ ប៉ុន្តែអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានលើកឡើងថា ទង្វើរដដែលៗនេះគឺជាការបំពុលសង្គម និងធ្វើឡើងដើម្បីទាញយកប្រជាប្រិយភាពក្នុងរកស៊ីតែប៉ុណ្ណ៉ោះ

សូមរំលឹកថា លោក ជឿន ប៊ុនចក់ គឺជាអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីឈ្មោះមួយរូបដែលទើបតែរងវិវាទយ៉ាងតានតឹងជាមួយអតីតភរិយាជាស្រីស្អាតអ្នកនាង ទ្រិញ ផល្លា ។
អ្នកទាំងពីរបានបកអាក្រាតគ្នាជាច្រើននៅបណ្ដាញសង្គម រហូតឈានដល់ប្ដឹ.ងផ្តល់ឡើងតុលាការ ក្រោយ ទិ្រញ ផល្លា អះអាងថា Admin ជីងចក់ ជាស្វាមីបានប្រើអំពើហិង្សាទៅលើខ្លួនរហូតរលូតកូនក្នុងផ្ទៃ និងមានស្នាមរបួសពេញខ្លួន ។

ក្រោយចម្រូងចម្រាស់ និងអូសបន្លាយពេលជាច្រើនថ្ងៃ វិវាទរបស់អ្នកទាំងពីរក៏បានឈានដល់ទីបញ្ចប់ និងស្ងប់ស្ងាត់ ក្រោយជុំនុំជម្រះ ។ បើទោះជាយ៉ាងណានៅយប់មិញនេះរឿងរ៉ាវអតីតប្ដីប្រពន្ធពូ ចក់ និងអតីតភរិយា ស្រាប់តែមានការរង្គោះរង្គើនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ក្រោយអេដមីន ជីងចក់ បង្ហោះសារមួយសុំទោស ទ្រិញ ផល្លា និងអះអាងថា កន្លងមកជាកំហុសរបស់ខ្លួន ដែលបង្កឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម ៕

Leave a Reply

Your email address will not be published. Required fields are marked *