បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»ទទួលកម្មសិទ្ធិបញ្ញាជាបទ Original song តាម Platforms លើប្រពន្ធ Digital ទូទាំងពិភពលោក

ផលិតកម្ម Galaxy Navatra បានសម្រេច ដាក់កម្មសិទ្ធិបញ្ញា បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ព្រមទាំង បានចែកចាយគ្រប់ International Digital Platforms ទូទាំងពិភពលោកហើយ ។ ការដាក់កម្មសិទ្ធិបញ្ញានេះ ដើម្បីការពារការលួចចម្លងណាមួយ និង ជាការពញ្ញាក់ថា វាជាកម្មសិទ្ធិផ្ដាច់មុខ របស់Galaxy Navatra ។

បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានរាប់បញ្ចូលជាបទចម្រៀង ប្រវត្តិសាស្ត្ររបស់ជាតិ ដ៏មានសារៈសំខាន់មួយ ដោយខ្លឹមសារនៃបទចម្រៀងបានរៀបរាប់ពី
ដំណើរស្វែងរកសន្តិភាពរបស់សម្ដេចតេជោ និងឥស្សរជន គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមនិងការសាមគ្គីជាតិ ដ៏មហិមា។ ជាពិសេសនោះ បានបង្ហាញពីសមត្ថភាពដ៏មានឥទ្ធិពល របស់សម្ដេចធិបតីជាគ្រាប់ពេជ្រនៃយុវជនជំនាន់ក្រោយ  គឺការការពារសន្តិភាព និងជំរុញការអភិវឌ្ឍគ្រប់វិស័យ។

បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានផលិតឡើង ដោយផលិតកម្ម Galaxy Navatra ក្រោយការចុះដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក ដោយការយកចិត្តទុកដាក់បំផុត។

បទចម្រៀងមួយនេះ មានតារាចម្រៀងច្រៀងរួមគ្នាជាង100នាក់ និងយុវជនច្រៀងអមជាង 3,000 នាក់និងគ្រប់ ក្រសួងស្ថាប័ន ។ Full MV បានចេញ កាលពីម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ចំថ្ងៃបើកការដ្ឋានតែម្ដង បច្ចុប្បន្នបទចម្រៀងមួយបទនេះ កំពុងតែទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង។ ពលរដ្ឋស្ទើរពេញប្រទេសបានរៀនច្រៀងតាម ហើយមួយចំនួនធំ ពិសេសសិស្សនិស្សិត មន្ត្រីរាជការ បានចេះ ច្រៀងតាមយ៉ាងស្ទាត់ជំនាញ ។

Full MV បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ប្រិយមិត្តដែលបានទស្សនា រួចពិតជាមានមោទនៈភាពលើជាតិជាខ្លាំង ព្រោះវីដេអូនៃបទចម្រៀង បានបង្ហាញពីភាពរីកចម្រើន នៃ សេដ្ឋកិច្ចជាតិ សម្រស់ធម្មជាតិ វប្បធម៌ ប្រពៃណីជាដើម។

នេះជា សមិទ្ធផល ថ្មីមួយទៀត របស់ Galaxy Navatra ដោយផលិតកម្មឈានមុខគេមួយនេះ កន្លងមកតែងតែផលិតបទចម្រៀង កម្រិតជាតិនិងអន្តរជាតិល្បីៗជាច្រើនជាបន្តបន្ទាប់។

សូមទស្សនាFull MV បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ម្ដងទៀត ទាំងអស់គ្នា!

Leave a Reply

Your email address will not be published. Required fields are marked *