ក្រោយពីប្រកាស ចាកចេញពីផលិតកម្មបារមីមកប្រមាណជា២ខែហើយនោះ តារាចម្រៀងកញ្ញា កៅ សុហ្វៀ បានក្លាយខ្លួនទៅជាតារាចម្រៀង និង អ្នកនិពន្ធឯករាជ្យមួយរូបហើយដែរ ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកគាំទ្រវិស័យចម្រៀងរ៉េបកំពុងផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីផេកផ្លូវការរបស់កម្មវិធីប្រកួតចម្រៀងរ៉េប Rapper Fighter បានប្រកាសជាផ្លូវការថា កញ្ញា កៅ សុហៀ គឺជា Performance Producer នៃកម្មវិធី Rapper Fighter ។
ជាការពិតណាស់ ការប្រកាសជាផ្លូវការនេះដែរ អាចនឹងមានអ្នកគាំទ្រមួយចំនួនតូចមានការភ្ញាក់ផ្អើល ក៏ព្រោះតែកន្លងមក សុហ្វៀ ធ្លាប់ធជា តារាចម្រៀងក្នុង ផលិតកម្ម “បារមី” ដែលបានធ្វើ កម្មវិធី The Rapper Cambodia ដែលជាកម្មវីធីប្រឡងប្រជែងចម្រៀងរ៉េបដំបូងគេនៅក្នុងប្រទេសកម្ពុជា តែពេលនេះនាងប្រែក្លាយទៅជា Producer នៃកម្មវិធី Rapper Fighter របស់ស្ថានីទូរទស្សន៍ PNN ទៅវិញ ។
យ៉ាងណាបន្ទាប់ពីកម្មវិធី Rapper Fighter បានបង្ហោះស្វាគមន៍អតីតតារាចម្រៀង នៅផលិតកម្មបារមី គឺ កញ្ញា សុ ហ្វៀ ក្នុងនាម Performance Producer សម្រាប់ការបង្ហាញសមត្ថភាពរបស់បេក្ខជនបេក្ខនារីនាពេលខាងមុខនេះ ត្រូវបានអ្នកគាំទ្រជាច្រើន សម្តែងការអបសារទរ ដល់ សុហ្វៀ គ្រប់គ្នា ផងដែរ ។
សូបញ្ជាក់ថា កញ្ញា កៅ សុហ្វៀ គឺជាតារាចម្រៀងមួយដែលមានកេរ្តី៍ឈ្មោះល្បីគួសម កាលពីអំឡុងនាងនៅក្នុងផលិតបារមី ។ ប៉ុន្តែបច្ចុប្បន្ន នាង បានចាក់ចេញពីផលិតកម្មមួយនេះអស់រយៈពេល២ខែ ហើយ ដោយមកធ្វើជាតារាចម្រៀង ឯករាជ្យ ។ ការចាកចេញរបស់សុហ្វៀ ពីផលិតកម្មចាស់ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនសោកស្ដាយព្រោះលែងបានស្ដាប់បទចម្រៀងដែលសហការជាមួយដៃគូចាស់នៅទីនោះ តែទោះជាយ៉ាងណាអ្នកគាំទ្រក៏លើកទឹកចិត្ត និងបន្តគាំទ្រនាងទៅផ្លូវខាងមុខ ជាតារាចម្រៀងឯករាជ្យ ខណៈពេលនេះ សុហ្វៀ ក៏ទទួលបានឱកាស ក្លាយជា Producer កម្មវិធី Rapper Fighter របស់ស្ថានីទូរទស្សន៍ PNN រួមជាមួយ លោក ជូវី លីន និងលោក សង្ហារ ដែលអតីត មិត្តរួមការងារ នៅផលិតកម្ម បារមី ៕