ភ្នំពេញ៖ តារាចម្រៀងប្រុស ដែលពូកែរ៉េប ព្រមទាំងនិយមលេងស្ទីលម៉ូដសក់ដូចតារាកូរ៉េ លោក ងួង ចាន់ដេវីត កំពុងតែបានបង្កើតចម្ងល់ដល់អ្នកគាំទ្រខ្លួន តាមរយៈរូបភាពមួយសន្លឹក ដែលរូបលោក បានបង្ហោះក្នុងបណ្ដាញសង្គម។
មជ្ឈដ្ឋានមហាជនមានការកត់សម្គាល់ថា តារាចម្រៀងក្នុងចិត្តយុវវ័យពួកែរ៉េប តែពីចូលមកប្រឡូកក្នុងអាជីពចម្រៀង កម្រនឹងឃើញមានឡើយថា តារាចម្រៀងរ៉េចម្នាក់នេះ ថតស្និទ្ធស្នាល ជាមួយតារាណាទេក្រៅពីរតារាពីរដួងដែលជាដៃគូរបស់លោកប៉ុណ្ណោះ គឺមុននោះ មានអ្នកនាង ពេជ្រ សោភា និងចុងក្រោយនេះជាមួយនឹង នាង ទេប បូព្រឹក្ស ។
ខណៈដែលថ្មីៗ ក្រោយល្បីការថ្នាំងថ្នាក់និង មិត្តចាស់ អ្នកនាង ពេជ្រ សោភា កាន់តែផ្ទុះឡើងខ្លាំងនោះ បែរជាគេប្រទះឃើញរូបភាពស្និទ្ធស្នាល រវាង ដេវីត និងកញ្ញា ឱកសុគន្ធកញ្ញា ។ យ៉ាងណាមិញ លោក ដេវីត និងសុគន្ធកញ្ញា នៅមិនទាន់បានបង្ហើបច្បាស់ពាក់ព័ន្ធនឹងចម្ងល់របស់អ្នកគាំទ្រ មួយនេះនៅឡើយទេ ហើយយើងនឹងរង់ចាំតាមដានទាំងអស់គ្នាថា តើអ្នកទាំងពីរអាច ក្លាយជាដៃគូចម្រៀងថ្មីឬយ៉ាងណាបន្តទៀត។ ប៉ុន្តែបើតាមដានពីសារខមមិនពីអ្នកទស្សនិកជនជាច្រើន បានទទួចឲ្យ ដេវីត និងសុគន្ធកញ្ញា ចាប់ដៃគូរ ជាមួយ នឹងពាក្យផ្គូរផ្គងថា ពួកគេទាំងពីរក៏សមគ្នាណាស់ដែរ។