គ្រាប់ពេជ្រគ្រួសារ! កូនស្រីពិធីការិនី កែវ ចាន់និមល កាន់ទងជាតិខ្មែរទៅបន្តការសិក្សានៅក្រៅប្រទេសទាំងវ័យក្មេង

មហាជនអ្នកតាមដានពីជីវិតគ្រួសាររបស់ពិធីការិនីល្បីឈ្មោះអ្នកនាង កែវ ចាន់និមល បានជា្របហើយ ដែលអ្នកនាងតែងបង្ហាញក្ដីរំភើប និងមោទនភាពខ្លាំងចំពោះកូនៗដែលសុទ្ធសឹងតែមានសមត្ថភាពរៀនពូកែៗ ជាពិសេសកូនស្រីច្បងដែលមានវ័យ១៤ឆ្នាំ ឈ្មោះ សិលាចាន់ ទេពី ។

ជាក់ស្ដែងម្សិលមិញនេះ អ្នកនាង កែវ ចាន់និមល កាន់តែបង្ហាញក្ដីរំភើបចិត្ត និងមានមោទភាពចំពោះកូនស្រីរូបនេះដែលប្រដោយកន្លងធម៌ តស៊ូរៀនសូត្ររហូតទទួលបានឱកាសសិក្សានៅក្រៅប្រទេស ខណៈដែលបច្ចុប្បន្ន កូនស្រីរបស់អ្នក ចាន់ កែវ និមល ទើបតែមានវ័យ១៤ ឆ្នាំប៉ុណ្ណោះ ។ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពកូនស្រីជាមួយនិងក្រុមសារ បង្ហាញជូនតំណើរកូនស្រីឡើងយន្តហោះ ទាំងមុខញញឺម ស្រស់ស្រាយ ដែលឃើញកូនជោគជ័យជាមួយនិងសិក្សាទាំងវ័យក្មេងបែបនេះ ។ ហើយនេះគឺជាលទ្ធផលល្អគាប់ប្រសើរមួយទៀត ដែលធ្វើឲ្យអ្នកនាង កែវ ចាន់និមល ក្នុងនាមជាម្តាយ សម្តែងក្តីត្រេកអរចំពោះការខិតខំប្រឹងប្រែងសិក្សារបស់កូនស្រីពេលនេះ។

ដោយក្នុង អ្នកនាង ចាន់ កែវនិមល បាននិយាយថា ៖ “Good Luck កូនស្រីសំណព្វចិត្តម៉ាក់ Seyla Chan Tepi លើកដំបូងដែលកូនត្រូវចេញទៅក្រៅប្រទេសជាមួយការសិក្សារបស់កូន ហើយក៏ជាអ្វីដែលប៉ាម៉ាក់មានមោទនភាពនិងព្យាយាមលើកទឹកចិត្តកូនបន្ថែមដែរ គ្រាប់ពូជនៃគ្រួសារ ទ្រព្យដែលប៉ាម៉ាក់ផ្តល់អោយគឺចំណេះ” ។

យ៉ាងណាក្រោយពីបានាឃើញបែបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើន សរសើរពិធីការិនីល្បីឈ្មោះ រូបនេះទៀតនោះ ព្រោះអ្នកនាង ចាន់ កែវនិមល គឺជាម្តាយដែលចិញ្ចឹមកូនបានល្អ ស្តាប់តាមដំបូន្មានម្តាយឪពុក ទើបមានកូនរៀងពូកែបែបនេះ ខណៈឆ្នាំនេះកូនស្រីច្បងនាងកាន់តែធំក្រមុំពេញរូបពេញរាងស្រស់ស្អាត ហើយថែមទាំងឆ្លាតទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *