កញ្ញា សុខគា គីមលាង ហៅ កូនអាន បានកំពុងធ្វើគាំទ្រមានការចាប់អារម្មណ៍យ៉ាងទៅលើនាថការីរាបាំ បន្ទាប់លេចឮដំណឹងថានាងអាចនឹងមានវត្តមានចូលរួមប្រជែងមកុដក្នុងវិធី Miss Universe 2025 ខណៈដំណឹងនេះ ធ្វើអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងរំភើបយ៉ាងខ្លាំង ។
ដោយនៅអំឡុងពេលទៅទទួលស្វាគមន៍វត្តមានរបស់អ្នកនាង ប្រាសាទ ដាវីន វិលមកកាន់ប្រទេសកម្ពុជាវិញ កាលពីយប់មិញស្វាមីខ្លួនផ្ទាល់ គឺកញ្ញា កូនអាន បានបង្ហើបទៅកាន់អ្នកគាំទ្រថា ខ្លួននឹងចូលប្រកួត Miss Universe 2025 ។ មិនតែប៉ុណ្ណោះនាថការីរបាំរូបនេះបានប្តេជ្ញាថា នាងនឹងធ្វើឱ្យពិភពលោកបានស្គាល់ពីកម្ពុជាកាន់តែច្បាស់ ថាប្រទេសកម្ពុជាតូចតែបេះដូចធំ ។
ដោយកញ្ញា កូនអាន បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «រាល់ការប្រឹងប្រែងខិតខំ និងបទពិសោធន៍របស់ខ្ញុំ នឹងធ្វើឲ្យ Universe ទទួលស្គាល់កូនខ្មែរកាន់តែច្បាស់ថា ប្រទេសតូចតែបេះដូងធំ គឺ Kon Ant Cambodia» ។
ក្រោយពីបានឃើញនូវការឡើងរបស់ កញ្ញា សុខគា គឹមលាង ហៅ កូនអាន ខាងលើ ឃើញមានអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកនិយមតាមដានវិស័យបរវរកញ្ញាជឿកជាក់ថា នាថការីរាបាំកំពុងទទួលបានប្រជាប្រិយភាព ចូលរួមប្រកួត ក្នុង Miss Universe 2025 ជាក់ជាពុំខាននោះទេ ។ លើសពីនេះអ្នកគាំទ្របានដាក់ក្តីសង្ឃឹមរួចជាស្រេចថា នាថការីរបាំដ៏មានប្រជាប្រិយភាពរូបនេះអាចនឹងក្លាយជាម្ចាស់មកុដ Miss Universe 2025 ទៀតផង ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ទេថា ការប្រកាសរបស់នាថការីរបាំកញ្ញា សុខគា គឹមហេង ហៅ កូនអាន ដែលចង់ចូលរួមប្រកួត Miss Universe នៅឆ្នាំបន្ទាប់ពីអ្នកនាង ប្រាសាទ ដាវីន ពិតជាអាចកើតឡើងមែន ឬយ៉ាងណានោះទេ ដ្បិតកន្លងមក កូនអាន ក៏ធ្លាប់មានដំណឹងថា នឹងចូលរួមប្រកួត Miss Planet Cambodia 2024 ដែរ ប៉ុន្តែក្រោយមកក៏បានស្ងាត់បាត់ទៅវិញ ៕