កាន់តែវឹកវរ! បន្ទាប់ពីឥណ្ឌា ឥណ្ឌូណេស៊ី ក៏បញ្ចប់អាជ្ញាប័ណ្ណជាមួយ Miss Grand International ដែរ ហើយអាចនឹងមិនមានកម្មពិធីនេះនៅក្នុងប្រទេសទៀតឡើយ

ជាដំណឹងដ៏ក្ដៅគគុកមួយ ដោយថ្មីៗនេះ ND របស់ស្ថាប័ណ្ណ Miss Grand Indonesia លោក Ivan Gunawan បានចេញសេចក្តីប្រកាសជាផ្លូវការបញ្ចប់ការរួមសហការគ្នាជាមួយនឹង Miss Grand International ២០២៥ ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ដោយគ្មានសម្ពាធពីខាងក្រៅណាមួយឡើយ ។

អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្ថាប័ន Miss Grand Indonesia បានចេញសេចក្តីប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយនឹងស្ថាប័ន MGI ល្ងាចនៅថ្ងៃទី២ ខែធ្នូ ម្សិលមិញនេះ ។ ក្នុងសេចក្តីប្រកាសពី Ivan Gunawan បានឱ្យដឹងថា៖ វានឹងមិនមានការប្រកួតប្រជែងបវរកញ្ញា Mega Bintang Indonesia នៅឆ្នាំ 2025 ហើយនឹងលែងមានអាជ្ញាប័ណ្ណប្រកួតសម្រស់អន្តរជាតិទៀតហើយ (ដែលរួមមានអាជ្ញាប័ណ្ណ Miss Grand Indonesia ដូច្នេះមិនមាន Indonesia នៅ MGI ទៀតទេ ។ ប៉ុន្តែលោកនឹងបំពេញកាតព្វកិច្ចចុងក្រោយដែលបញ្ជូនអ្នកតំណាង Miss Eco International 2025 មួយគត់ ។

លោក Ivan Gunawan បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ដោយគ្មានសម្ពាធពីខាងក្រៅណាមួយឡើយ ។ ឆ្ពោះទៅមុខ មូលដ្ឋានគ្រឹះរបស់យើងនឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់វិស័យដែលមានឥទ្ធិពលផ្សេងទៀត ។ យើងសូមអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រយើងពេញមួយការធ្វើដំណើរនេះ ហើយសង្ឃឹមសម្រាប់ឱកាសកាន់តែភ្លឺស្វាងនៅឆ្នាំខាងមុខ ។ នេះគឺជាការចាប់ផ្តើមថ្មី និងអនាគតដ៏ល្អប្រសើរ ។

សូបញ្ជាក់ថា៖ នេះមិនមែនជាលើកទីមួយនោះទេ អ្នកគ្រប់គ្រង Miss Grand នៅតាមបណ្តាលប្រទេសជាច្រើនបានប្រកាសបញ្ចប់អាជ្ញាប័ណ្ណជាមួយ Miss Grand International ខណៈកន្លងមក ND ឥណ្ឌា លោក Nikhil Anand ក៏បានប្រកាស លោកលែងធ្វើការជាមួយស្ថាប័ន Miss Grand International ដែលមានមូលដ្ឋាននៅប្រទេសថៃតនេះដែរ ក៏ព្រោះចក្ខុវិស័យខុសគ្នា ។

យ៉ាងណាងទើបរំលងបានកន្លះខែបន្ទាប់ស្រាប់តែពេលនេះ Nation Director Miss Grand Indonesia ក៏បានចេញសេចក្តី ប្រកាសថា Indonesia និងមិនមានការចូលរួមប្រកួតកម្មវិធី Miss Grand International នៅឆ្នាំ ២០២៥ បន្ថែមម្នាក់ទៀត ។

គួរឲ្យដឹងដែរថា កម្មវិធីប្រកួតសម្រស់ Miss Grand International របស់លោក ណាវ៉ាត់ ដែលពោរពេញដោយភាពចម្រូងចម្រាស កាសពីអំឡុងពេលប្រកួតនេះ ក៏មានបរវញ្ញា នៅតាមបណ្តាលជាច្រើន បានស្រេចដកខ្លួនមិនព្រមចូលរួមប្រកួតបន្ត Miss Grand International ក្រោមហេតុជាច្រើនដូចជាការមិនខ្វាយខ្វល់ពីបេក្ខភាព និងមិនមានការទទួលស្វាគមន៏រាក់ទាក់ពីក្រុម MGI ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *