រឿងយំលើឆាកMiss Mera Cambodia ខាត់ ស្រីច័ន្ទ ថាមិនមែន Drama ទេ តែមកពីមូលហេតុបែបនេះ

បន្ទាប់ពីត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួននាំគ្នាវ៉េកញ៉ែក ពាក់ព័ន្ធជាមួយ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat  ដែលឃើញយំនៅលើកឆាត ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព័ត្រ្តកម្មវិធី Miss Mera Cambodia ដែលទើបនិងបញ្ចប់កាលពីពេលថ្មីៗនេះថាគឺជាសម្តែងធ្វើជាយំ ខណៈអ្នកខ្លះថាទំនងជាមានការសោកស្តាយ ចំពោះ កញ្ញា សូរ ពេជ្រវលក្ខណ៍ ដែលបានឈ្នះកមុដពីកម្មវិធី ។

យ៉ាងណាក្រោយពីបានឃើញមតិចំនួនបានលើកឡើងបែបវ៉ៃប្រហារមកលើកខ្លួនបែបនេះ មុននេះបន្តិច Kate Cat ក៏បានចេញមកបង្ហោះសារបញ្ជាក់ពីមូលហេតុដែលកញ្ញាយំ និងស្នើរឲ្យបញ្ឍប់ការនិយាយមិនល្អមករូបនាងជាបន្ទាន់ ។ ដោយកញ្ញា Kate Cat  ថាការដែលនាងយំនៅលើឆាក ស្ទុះទៅអោប បេក្ខភាព សូរ ពេជ្រវលក្ខណ៍ ដែលជា 2nd runner Up Miss Mera Cambodia 2024 ទាំងភ្នែកនោះក៏ព្រោះតែពេលនោះ នាងមានអារម្មណ៍រំភើបតែប៉ុណ្ណោះ ហើយក៏មិនមានការសោស្តាយចំពោះបេក្ខណាម្នាក់នោះដូចអ្វីដែលគេចោទនោះឡើយ។

ដោយកញ្ញា កញ្ញា Kate Cat និយាយថា  ៖ “សូម ឈប់ Drama ទៅខ្ញុំយំលើឆាកព្រោះ ខ្ញុំរំភើបដែរគ្រប់យ៉ាងចប់ដោយរលូន មិនមានស្អីខ្មៅសអីទេ យំព្រោះរំភើបដែរ មានបេក្ខភាពពូកែល្អៗ”។

សូមបញ្ជាក់ថា កម្មវិធី Miss Mera Cambodia 2024 ក៏បានរកឃើញម្ចាស់មកុដដំបូងគេ គឺកញ្ញា ថាន រតនា ក្រោយចំណាយពេលវេលាអស់រយៈពេលជាច្រើនខែមកនេះ ហើយលំដាប់រងទី១បានទៅកញ្ញា លឹម ណាលី និងលំដាប់រងទី២ បានទៅលើកញ្ញា សូ​ ពេជ្រវលក្ខណ៍។ បើក្រឡេកទៅមើលពីម្ចាស់កមុដវិញ នៅមិនទាន់ដឹងច្បាស់ថានឹងចេញទៅប្រកួតក្នុងកម្មវិធីណាមួយទេ ប៉ុន្តែតាមការបញ្ជក់របស់ម្ចាស់កម្មវិធី Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ បានឲ្យដឹងថា មានខាងកម្មវិធីអន្តរជាតិ ធ្វើការទាក់ទងមកដើម្បីបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួតតែកញ្ញានៅមិនទាន់សម្រេចចិត្តនៅឡើយទេ។

បើទោះបីជាការបើកទំព័រថ្មីរបស់កម្មវិធី Miss Mera Cambodia ក៏ពិតមែន តែកម្មវិធីដែលកូនខ្មែរបានបង្កើតឡើងមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសកម្ពុជាកោតសរសើរដឹកដៃនៃការដឹកនាំ និងរៀបចំកម្មវិធីបានយ៉ាងល្អ។ ដោយ អ្នកទស្សនាតាមការ Live និងផ្ទាល់ បានសម្ដែងការភ្ញាក់ផ្អើលក្រោយការរៀបចំដ៏អស្ចារ្យរបស់កម្មវិធី Miss Mera Cambodia បង្កើតដោយកូនខ្មែរ កញ្ញា Kate Cat ដែលជាអតីតលំដាប់រងទី៤ Miss Grand Cambodia 2020 មិនថា ភ្លើង ឆាក ភ្លេង កាមេរ៉ា និងសំលៀកបំពាក់បវរកញ្ញា គឺឃើញថាល្អផងដែរ។

ទន្ទឹមហ្នឹងការសរសើរក៏មានមតិមួយចំនួន ហាក់មិនពេញចិត្ត និងបាន រិះគន់ កញ្ញា Kate Cat ពេលឃើញនាងយំ ពេលបំពាក់មកុដដល់លំដាប់រង់ទី២ កញ្ញា សូរ ពេជ្រវលក្ខណ៍ នៅលើឆាក ដោយចោទថានាង យំសោកស្តាយដែលបេក្ខភាពរូបនេះ មិនឈ្នះមកុដពីកម្មវីធី ។ ជុំវិញរឿងរ៉ាវ នេះ កញ្ញា Kate Cat បញ្ជាក់ខាងលើថា កាដែលនាងយំនោះ មិនមែនជាការ Drama ឬក៏សោកស្តាយអីនោះទេ តែគ្រប់យ៉ាងគឺមកពីការរំភើប ដែលមានបេក្ខភាពល្អៗចូលរួមប្រកួតកម្មវិធី Miss Mera Cambodia ដែលជាឆ្នាំដំបូងនាង បានបង្កើតឡើង ហើយក៏ទទួលបានការចាប់អារម្មណ៍ពីបងប្អូនខ្មែរដែលនិយមតាមដានកម្មវិធីបរវកញ្ញាតែប៉ុណ្ណោះ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *