ឈឺចិត្តនឹងពាក្យថាទៅណាមិនច្រឡំគេ! កុយ អេនណា ទៅបំផុសគំនិតដល់គំនរសំរាមទាំងយប់

ពីមួយថ្ងៃទៅមួយថ្ងៃ កុយ អេនណា កាន់តែបង្ហាញភាពលេចធ្លោរបស់ខ្លួន និងកំពុងក្លាយជាគ្រាប់ពេជ្រក្នុងចិត្តអ្នកគាំទ្រ កាន់តែស្រលាញ់ចូលចិត្តរូបនាងកាន់តែខ្លាំង ខណៈដែលមួយរយៈពេលចុងក្រោយនេះ គេតែងឃើញ កញ្ញា កុយ អេនណា បង្ហាញនូវ concept ថ្មីប្លែកៗពាក់ព័ន្ធជាមួយវប្បធម៌ វិស័យទេសចរណ៍ និងបរិស្ថានជាដើម ។

ជាក់ស្តែងកាលពីយប់មិញនេះ កុយ អេនណា បានអង្រួនចិត្តអ្នកគាំទ្រជាច្រើននាំគ្នាសរសើរទៅរូបនាងមិនដាច់ពីបាត់ បន្ទាប់ពីឃើញរូបនាងបង្ហាញសម្មភាពឈរថតជាមួយគំនរសំរាម ដើម្បីបំផុសគំនិតដល់បងប្អូនកុំឲ្យមានការចោលសំរាមពាសវាលពាសកាលនៅក្នុងទីក្រុង ។ កញ្ញាកុយ អេនណា បានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់មានភាពឈឺចាប់ ព្រោះតែងតែលឺគេនិយាយថា ទៅដល់អត់ច្រឡំគេរឿងសំរាមនឹងមួយ ទើបធ្វើឱ្យនាងសម្រេចចិត្តថត concept នេះឡើង គឺដើម្បីឲ្យគ្រប់គ្នាចូលរួមថែរក្សាអនាម័យ និងចង់ឃើញបរិស្ថាននៅប្រទេសមានភាពស្រស់ស្អាត ។ អតីតបវរកញ្ញាលំដាប់រងរូបនេះក៏បានសុំណូមពទៅកាន់បងប្អួនទាំងអស់កុំឲ្យចោលសំរាមផ្តេសផ្តាសពាសវាលពាសកាល នាំឲ្យខូចសណ្តាប់ធ្នាប់បរិស្ថាន មិនថានៅតាមទី ក្រុង ឬក៏តាមទីជនបទនោះទេត្រូវតែវេចខ្ចប់ឲ្យបានត្រឹមត្រូវរួចយកទៅបោះចោលក្នុងធុងសំរាម ។

សកម្មភាពទាំងនេះរបស់ កញ្ញា កុយ អេនណា ទទួលបានការសាទរយ៉ាងច្រើន ពីមហាជននៅលើបណ្ដាញសង្គម ដែលពួកគេយល់ថាជាសកម្មភាពគំរូក្នុងនាមជាសិល្បករម្នាក់ ។ ហើយនេះក៏មិនមែនជាលើកទីមួយទេ ពោលកន្លងមក កញ្ញា កុយ អេណា ក៏បានចូលរួមផ្សព្វផ្សាយពីបញ្ហារសំរាមក្នុងប្រទេសកម្ពុជា ជាហូរហែរួចមកហើយ ។

ជាការកត់សម្គាល់ គេឃើញថាតារាម៉ូដែល កុយ អេនណា ក៏ធ្លាប់ទទួលបានការសាទរ និងគាំទ្រយ៉ាងច្រើនផងដែរ មហាជននៅលើបណ្ដាញសង្គម ក្នុងពេលដែលនាងបានចូលរួមផ្សព្វផ្សាយពីបរិស្ថាន និង តំបន់ទេសចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលសកម្មភាពទាំងនេះត្រូវបានគេចាត់ទុកជាគំរូមួយសម្រាប់អ្នកសិល្បៈ ។

លើសពីនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ និង គួរឱ្យសរសើរខ្លាំងចំពោះ កញ្ញា កុយ អេនណា ដែលគេសង្កេតឃើញថារាល់សកម្មភាព ក៏ដូចជារូបភាពថ្មីៗជាច្រើនដែលនាងបានថតបង្ហាញពីកន្លែងមួយទៅកន្លែង ឃើញថាសុទ្ធសឹងតែរំលេចនូវគំនិតអប់រំជាច្រើន ដែលនាងបង្ហាញពីគោលបំណងចង់ចូលរួមជាចំណែកមួយជួយផ្សព្វផ្សាយពីវប្បធម៌ និង វិស័យទេសចរណ៍ជាតិផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *