ម្សិលមិញនេះ អ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាចម្រៀង អ្នកនាង សួស វិហ្សា បានបង្ហោះសារមួយនៅបណ្តាញសង្គម ដែលបានបង្ហាញអារម្មណ៍ខឹងសម្បារទៅលើរឿងអ្វីមួយ ។ តាមសំណេរនោះ ដែរ អ្នកនាង សូស វីហ្សា ក៏បានបញ្ជាក់ទេថា និងមានរឿងអ្វីកើតឡើងនោះឡើយ ។ ដោយអ្នកនាងគ្រាន់តែ សេរសេររៀបរាប់ថា ៖ ញរ័សាច់ណាស់ កំពុងប្រមូលភស្ភ័តាងបន្ថែម ចាំមើលភាគបន្ត ។
ក្រោយពីបានឃើញនូវការលើកឡើងសំណាក តារាសម្រៀង សួស វីហ្សា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហាកមានការចាប់អារម្មណ៍ និង ចង់ដឹងពីរឿងរ៉ាវនៅពីក្រោយ ដែលធ្វើឱ្យអ្នកនាងខឹងខ្លាំងបែបនេះ ព្រោះកន្លងគេមិនដែលឃើញ ម្ចាស់បទ “វាសនាបុប្ផាស្វារឿង”រូបនេះ បង្ហាញពីការខឹងសម្បារនណាម្នាក់ នៅលើកបណ្តាញសង្គមនោះឡើយ។
យ៉ាងណាមិញក្រោយមានចម្ងល់ជាច្រើនពីមហាជន ចង់ដឹងថា តារាចម្រៀងរូបនេះមានរឿងអ្វី រហូតបង្ហោះសារទាំងក្តៅចិត្តនោះ ក្រោយមកអ្នកនាង សួស វីហ្សា ក៏បានបង្ហោះសំណេរថ្មីមួយទៀត ដោយបានទម្លាយថា «ខ្ញុំចាប់បានបុគ្គលិកលួចលុយក្រុមហ៊ុនរបស់ខ្ញុំ ដំបូងញ៉ែតៗមិនសារភាពទេ តែពេលប្រមូលភស្ភុតាងបានគ្រប់គ្រាន់គាត់ក៏ព្រមសារភាព វាបន្លំទាំងQRក្រុមហ៊ុន មិនដាក់អីវ៉ាន់អោយភ្ញៀវ បោកភ្ញៀវបំផ្លាញកិត្តិយសប្តីប្រពន្ធខ្ញុំ» ។
បន្ទាប់ពីបានឃើញនូវលើកឡើងបែបនេះ ពីសំណាក អ្នកនាង សួស វីហ្សា អ្នកលេងបណ្តាញសង្គម បានចូលបញ្ចេញមតិជាហូរហែរផងដែរ ។ ដោយអ្នកខ្លះចង់ក៏ឲ្យអ្នកនាង សួស វីហ្សា ផ្តល់ឱកាសឱ្យបុគ្គលិករូបនោះដើម្បីឱ្យរូបគេបានកែប្រែខ្លួន តែបើចរឹកបុគលិករូបនោះ មិនទទួលកំហុស មិនចេះកែប្រែខ្លួនទេ ត្រូវឱ្យគេសងចំនួនទឹកលុយដែលបានខាតបង់ រួមបញ្ឈប់ចោលតែម្តង។
ងាកមកលោក ថមមី ដែលជាស្វាមី របស់តារាចម្រៀង សួស វីហ្សា នេះវិញក៏មិនអាចនៅស្ងៀមបាននោះដែរ ដោយលោកបាននិយាយថា បានថៅកែ ដូចពីរនាក់ប្តីប្រពន្ធខ្ញុំហើយ ថែមទាំងមានចិត្តបុណ្យ ចិត្តល្អ ជួយគ្រប់ពេល ហុចលុយអោយចាយពេញៗដៃ នឹងស្រលាញ់រាប់អានដូចបងប្អូន តែសហាវណាស់ ហ៊ានលួចលុយ ក្រុមហ៊ុន ហើយគិតថាថៅកែមិនដឹងរឿង ល្ងង់ជាងខ្លួនមែនទេ នេះបានថាអំពើល្អ រមែងជួបរឿងល្អ សាងអាក្រក់បានផលអាក្រក់ ប្តីប្រពន្ធខ្ញុំ ពិតជាស្តាយទឹកចិត្តណាស់ បាត់លុយមិនសំខាន់ទេ តែអ្វីសំខាន់គឺ បាត់ទំនុកចិត្ត និងក្តីស្រលាញ់។ មិនតែប៉ុណ្ណោះ លោក ថមមី ក៏បានបញ្ជាក់ដែរថា៖ ពេលនេះក្រុមហ៊ុន កំពុងមានវិធានការតាមផ្លូវច្បាប់ ចំពោះបុគលិករូបនោះផងដែរ ៕