អបអរសាទកំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដីអាមេរិក ។ នេះជាមោនភាពសម្រាប់កម្ពុជាយើង ។
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រាប់ថា ថ្មីៗនេះលោកបានទទួលពាន Top Star International ពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក International University Of Morality នៅ Florida ទឹកដី អាមេរិក ។ ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នអន្តរជាតិនៅប្រទេសថៃ ។
កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកនេះស្របពេលដែលបទចម្រៀង Call Me Papa មានអ្នកទស្សនាជាង ២០០០លានដងជុំវិញពិភពលោក ។ ជាមួយនិងមោទនភាពនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវក្តីរំភើប និងអរគុណទៅដល់មហាជន និងអ្នកគាំទ្ររបស់ខ្លួន ដែលតែងតែចូលរួមគាំទ្ររាល់ស្នាដៃរបស់លោក និងធ្វើឱ្យលោកមានកេរ្តិ័ឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ ។
គួរបញ្ជាក់ផងដែរថា កំពូលតារាចម្រៀង ខេមរៈសិរីមន្ត បានឈរនៅលំដាប់កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាអស់រយៈពេលជាង 20 ឆ្នាំពេញបទចម្រៀងរបស់លោកតែងតែសណ្ដំលួងលោមនឹងនាំការសប្បាយដល់ប្រជាជនកម្ពុជារាប់ពាន់បទធ្វើឲ្យប្រជាជនកម្ពុជាស្រឡាញ់ពេញចិត្តសមត្ថភាពរបស់លោកលោកគឺជាកូនកសិករក្រីក្រខេត្ត កំពង់ចាម លោកបានខិតខំប្រឹងប្រែងរហូតក្លាយខ្លួនទៅជាកំពូលតារាចម្រៀងនិងក្លាយទៅជាសេដ្ឋីអចលនទ្រព្យរហូតទទួលបានរយៈពេលពីរបីឆ្នាំចុងក្រោយនេះលោកបានផលិតចម្រៀងដើម្បីប្រកួតប្រជែងទៅក្នុងទីផ្សារ។ អន្តរជាតិរហូតទទួលបានពានជាតារាចម្រៀងលំដាប់ថ្នាក់អន្តរជាតិដូចពេលនេះ ស្របពេលបទ Call me papa ទទួលបានអ្នកទស្សនាជាង 2000 លានដងនៅក្នុងចំនួនអ្នកទស្សនាឆ្នាំចាស់បូកជាមួយនឹងឆ្នាំថ្មី ។
ថ្មីៗនេះផងដែរ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហើរនូវសូរសៀងបែបស្រុកស្រែមួយបទថ្មីទៀតដែលមានចំណងជើងថា «គេងលើភ្លើង» ដើម្បីអបអរ និងជាកាដូសម្រាប់អ្នកគាំទ្រមុនដាច់ឆ្នាំ ២០២៤ ។ ត្រឹមតែឈុតខ្លីប៉ុណ្ណោះបទចម្រៀងនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងអស់ ៕