នៅយប់មិញនេះប្រជាជនកម្ពុជាជាច្រើនបានសម្ដែងក្ដីរំភើបយ៉ាងខ្លាំង ក្រោយបេក្ខភាព សារី ស្រីពេជ្រ បវរកញ្ញាកម្ពុជាបានឈ្នះកមុដកម្មវិធីលំដាប់អន្តរជាតិ Miss & Mister Petite Global 2022 ដែលបានធ្វើឡើយនៅប្រទេស Malaysia ។
នេះអាចនិយាយបានថា ជាលើកដំបូងហើយៗក៏ជាប្រវត្ដិសាស្ដ្រនៅក្នុងកម្មវិធីបវរកញ្ញា កម្ពុជា ដែលបានឈ្នះមកុដលំដាប់អន្តរជាតិបែបនេះ ដោយកញ្ញា សារី ស្រីពេជ្រ ឬ Pich Mainavyta គឺជាស្ដ្រីដំបូងគេបង្អស់ដែលអាចដណ្ដើមកុដមពីឆាកអន្តរជាតិបាន ។
ជ័យជម្នះដ៏ធំ និងជាលើកដំបូងសម្រាប់កម្ពុជានេះ សារី ស្រីពេជ្រ បានសម្ដែងនូវក្ដីរំភើបជាខ្លាំង និងគោរពដឹងគុណចំពោះអ្នកមានគុណ ក្រុមហ៊ុនCIM និងអ្នកគាំទ្រ ចំពោះការផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និងការជ្រោមជ្រែងជួយនាងឱ្យបានបំពេញភារកិច្ចក្នុងនាមជាកម្ពុជា ហើយពេលនេះនាងក៏ធ្វើបានដើម្បីអ្នកទាំងអស់គ្នា និងដើម្បីកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា ស្រីស្អាត សារី ស្រីពេជ្រ ដែលមានអាយុ២១ឆ្នាំ ជានារីដ៏ស្រស់ស្អាត និងមានចំណេះដឹងខ្ពស់ ទាំងការនិយាយស្ដី ទាំងអាកប្បកិរិយាសមសួនជានារីខ្មែរ និងស័ក្ដិសមនឹងកិត្តិនាមជាម្ចាស់ក្សត្រីនៃចក្រវាលនេះ ។ យ៉ាងណាក្រោយទទួលបានជ័យជម្នះក្លាយជាម្ចាស់កមុដ Miss Petite Global 2022 កញ្ញា សារី ស្រីពេជ្រ និងលោក ចាន់ គឹមសិទ្ធ 1st Runner Up Mister Petite Global 2022 នឹងវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញនៅរាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨យប់នេះ ៕