Madam Da ឱ្យមេធាវីចេញលិខិតព្រមានអ្នកដែលចែកចាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ

ក្រោយបែកធ្លាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលដែលមហាជនកំពុងផ្ទុះការវែកញែក និងចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមរវាងរឿងរ៉ាវអ្នកលក់អនឡាញដ៏ល្បីអ្នកនាង សៀន សូលីដា ហៅ Madam Da ត្រូវបានគណនីចំនួន២ទម្លាយឱ្យចូលខ្លួនដោះស្រាយលុយជំពាក់ប្រមាណជា៣០ម៉ឺនដុល្លារ ដោយមានទាំងវីដេអូភ្ជាប់មកជាមួយ បន្ទាប់មកបានប៉ុន្មានម៉ោងក៏បានលុបចោលវិញ ខណៈរឿងរ៉ាវនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនវែកញែកព្រោងព្រាត ឈានដល់រំលឹករឿងចាស់កាលពីជាង១ឆ្នាំមុនទៀតផង ។

យ៉ាងណាក្រោយមានការវែកញែក និងមានចែករំលែកពេញបណ្តាញសង្គម ជុំវិញរឿងរ៉ាវរបស់ខ្លួនជាបន្តបន្ទាប់បែបនេះ អ្នកជំនួញអនឡាញ Madam Da ក៏បានចេញមកបានព្រមានប្ដឹងទៅ លើជនទាំងឡាយណានៅតែបន្តរិះគន់ និងចែកចាយ ឬនិយាយមិនពិតធ្វើអោយប៉ះពាល់កិត្តយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន ។

តាមរយៈលិខិតមេធាវីរបស់ខ្លួននាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ បានបញ្ជាក់ថា រឿងដែលបានកើតឡើងនាចុងឆ្នាំ២០២៤ គឺជារឿងយល់ច្រឡំ ហើយអ្នកដែលផុសថាខ្លួនជំពាក់លុយជាង ៣០ម៉ឺនដុល្លារនោះក៏ចេញបកស្រាយបំភ្លឺរួចហើយដែរ។

ដូច្នេះហើយ Madam Da និង ធ្វើសន្និសិទ្ធសារព័ត៌មាន បកស្រាយទាក់ទងរឿងរ៉ាវដែលកំពុងមានការចែកចាយ នៅលើបណ្តាញសង្គម នៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៥ ស្អែកនេះ ដើម្បីជៀសវាងការចែកចាយព័ត៌មានមិនពិត ដែលគ្មានមូលដ្ឋានច្បាស់លាស់។ ចំពោះការប្រការបែបនេះហើយ ប្រសិនបើនរណានៅតែបន្តចែកចាយនិយាយមិនពិត ព្រមទាំងបន្តរិះគន់មកលើខ្លួនបន្តទៀត នោះមេធាវីរបស់ Madam Da នឹងធ្វើតាមផ្លូវប្បាប់តែម្ដង។

សូមរំលឹកថា កាលពីថ្ងៃទី ៣០ ខែ ធ្នួ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកជំនួនអឡាញ Madam Da ត្រូវបានម្នាក់បានទម្លាយវិដេអូ ជាសាធារណៈពាក់ព័ន្ធជាមួយបញ្ហាបំណុលប្រមាណ២០ម៉ឺនដុល្លារ ក្រោយមកក៏បានលុបវិដេអូនោះចោលវិញ ។ ក្រោយស្រ្ដីម្នាក់ទៀតបានចេញមកទម្លាយការពិតសុំទោស Madam Da ដោយ អះអាងថាបំណុលនោះ នាងជាអ្នកខ្ចីតែ Madam Da ជាអ្នកធានាទើបមានបញ្ហាធ្វើឲ្យយល់ច្រឡំពីភាពថ្លៃថ្នូររបស់ Madam Da ។

យ៉ាងណាចំពោះរឿងរ៉ាវដ៏សើបនេះអ្នកលេងបណ្តាញង្គម ក៏កំពុងតាមដានបន្ត ខណៈ Madam Da ក៏បានចេញព្រមានប្ដឹងទៅលើជនណានៅតែបន្តរិះគន់ និង ចែកចាយព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររូបអ្នកនាងផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *