ពិតជាដំណឹងមួយគួរឲ្យក្ដុកក្ដួល សម្រាប់តារាសម្តែង ង៉ែត សុវណ្ណលីតា និងក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈទូទៅ ក្រោយពេលបានដឹងថា ម្ដាយបង្កើតរបស់អ្នកនាង ង៉ែត សុវណ្ណលីតា បានលាចាកលោកនេះទៅហើយដោយសារោគាពាធ នៅ ថ្ងៃទី ២ ខែ មការា ឆ្នាំ២០២៥នេះ ។
ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះ ត្រូវបានតារាសម្តែងអ្នកនាង ង៉ែត សុវណ្ណលីតា បានបង្ហោះរូបភាពកាន់ទុក្ខ និងរូបថតអ្នកម្តាយ អមជាមួយដំណឹងដ៏ក្រៀមក្រំនេះលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា « ម៉ាក់ទៅឆ្ងាយពីកូនរហូតហើយ សូមដួងវិញ្ញាណខន្ធអ្នកម្ដាយទៅដល់ទីស្ងប់សុខ ម៉ាក់ហត់ ម៉ាក់នឿយណាស់ ឥឡូវម៉ាក់បានសំរាករហើយ។
អ្នកនាង ង៉ែត សុវណ្ណលីតា មិនបានបញ្ជាក់ទេថា ម្តាយរបស់នាង ទទួលអនិច្ចកម្ម ដោយសារជំងឺអ្វីនោះឡើយ ប៉ុន្តែកាលពីទី២៨ ខែ ធ្នួ ឆ្នាំ២០២៤ កន្លងទៅ អ្នកនាងបានបង្ហោះរូបមួយសន្លឹកជាមួយអ្នកម្តាយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីទេព្យ និងពោលពាក្យយ៉ាងកម្សត់ទៅអ្នកម្តាយថា ៖សូមឲបុណ្យកុសលដែលខ្ញុំបានធ្វើកន្លងមកវេជូនអ្នកមានគុណខ្ញុំទាំងអស់ឲរួចផុតពីទុកភ័យនេះផងចុះ ម៉ាក់ឆាប់ជាមកផ្ទះយើងវិញណាម៉ាក់ណា។
គួរឱ្យសោកស្ដាយរំលងមិនបានប៉ូន្មាន ពោលគឺនៅព្រឹកថ្ងៃទី២ ខែ មករា ឆ្នាំ២០២៥ ម្តាយរបស់តារាសម្តែង ង៉ែត សុវណ្ណលីតា បានទទួលមរណភាព និងមានមិត្តសិល្បៈរួមអាជីពជាបន្តបន្ទាប់ បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារលោកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់យ៉ាងធំធេងក្នុងគ្រួសារ ៕