តារាកំប្លែងលោក ចែម ចាន់រ៉ា នៅមុននេះបានចេញវីដេអូបកស្រាយមួយ បន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងពីបញ្ហារបួសរបស់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា និងមានការស្ដីបន្ទោសថា ដោយសារការលេងបាលទាត់ឱ្យក្រុមផ្តារីកគ្រប់រដូវរបស់តារាកំប្លែង ពាក់មី ទើបមិនអាចចូលប្រកួតនៅថ្ងៃទី០៧ ខែមករា ខាងមុខនេះបាន ។
ក្រោយមានពីការរះគន់មកលើខ្លួនបែបនេះ នាយពាក់មី បានចេញវីដេអូបកស្រាយថា ក្រុម «ផ្ការីកគ្រប់រដូវ» ដែលរូបលោកជាប្រធានក្រុមបានដឹងនាំកូនក្រុមធ្វើការប្រកួតបាល់ទាត់មិត្តភាព ដោយមានទាំងអ្នកសិល្បៈផង គឺមានរយៈពេលជិត២ឆ្នាំមកហើយ ដោយកន្លងមកក៏បានចូលរួមការងារសង្គមច្រើនមកហើយដែរ ។ ក្នុងនោះក៏មានក្រុមគុនខ្មែរ ក៏បានមកចូលរួមជាមួយក្រុម ផ្ការីកគ្រប់រដូវ ដោយការស្ម័គ្រចិត្តដែរ ។
ចំពោះការវែកញែកប៉ុន្មានថ្ងៃមកនេះពាក់ព័ន្ធនឹងអ្នកលេងពូដៃ អឿន ធារ៉ា លោកបញ្ជាក់ថា ទោះមិនមកលេងទាត់បាលជាមួយក្រុមរបស់លោក ក៏រូបគេទៅលេងបាលទះ និង លេងកីឡាផ្សេងៗទៀតដែរ ព្រោះតែរូបគេគឺជាអ្នកស្រលាញ់កីឡា ។ ប៉ុន្តែសិនជារូបលោកជាអ្នកនាំឱ្យ ធឿន ធារ៉ា ទៅផឹកស្រា បើកបរមានគ្រោះថ្នាក់ចរាចរណ៍ទើបសមឱ្យមហាជន ស្តីបន្ទោមមកលើរូបលោក តែនេះគឺជាការលេងកីឡានោះទេ ហើយមិននឹកស្មានថា និងមានគ្រោះថ្នាក់អីដល់ប៉ុណ្ណឹងនោះទេ ។
នាយ ពាក់នី បន្ថែមទៀតថា កីឡាករមានកាយសម្បទាររឹងមាំ ពេលសមគ្នាវ៉ាយគ្នាខ្លាំងៗ ចុះគ្រាន់តែលេងបាល់ដែលជាការប្រកួតសប្បុរសធម៌ ក៏មិនបានប្រឹងខ្លាំងណាស់ណាទេ ប៉ុន្តែចំពោះបញ្ហា ធឿន ធារ៉ា មានរបួសពេលប្រកួតនោះ គឺជារឿងដោយការចៃដន្យ មានឧប្បត្តិហេតុកើតឡើង រូបលោកក៏សូមទោសទៅកាន់មហាជនដែរ ។ តែលោកក៏សូមណូមពរទៅកាន់ផេកមួយចំនួន កុំយកប្រធានបទនេះ ទៅបញ្ចេញបញ្ចូល លើកហេតុផល ធ្វើឱ្យមហាជនមានការខឹងស្អប់ និងបំបាក់ទឹកចិត្តដល់រូបលោក និងកីឡាករ ធឿន ធារ៉ា ។
ការបកស្រាយរបស់តារាកំប្លែង ពាកមី មានអ្នកលេងបណ្តាញសង្គមជាច្រើនចូលបញ្ចេញមតិ ដោយលើកហេតុផល និងការយល់ឃើញផ្សេងៗគ្នា មតិខ្លះថាមកពីសាមីខ្លួនដែលមិនដកខ្លួនដើម្បីត្រៀមប្រគួតឈុតធំ កៀកង៉ៃហើយឆ្លៀតទៅលេងបាល់ទៀត ។ ក៏មានតិខ្លះបានបង្ហាញការយល់ឃើញថា មិនអាចបន្ទោសអ្នកណាបានទេ ហើយក៏កុំដាក់បន្ទុកលើ ធារ៉ា ខ្លាំងពេកដែរ ព្រោះដូចអ្វីដែលនាយ ពាក់មី បានលើកឡើងខាងលើថា កីឡារគ្រោះថ្នាក់មើលមិនឃើញមុនទេ ។
មុនពេលនាយ ពាក់មី ចេញមកបកស្រាយនេះ គេក៏ឃើញកីឡាករ ធឿន ធារ៉ា បានចេញមកសុំទោសអ្នកគាំទ្រដែរថា៖ «ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែនចំពោះការអាក់ខាន មិនបានប្រកួតសម្រាប់ថ្ងៃទី៧មករាខាងមុខនេះ ។ ខ្ញុំគ្មានពាក្យអ្វីនិយាយកែខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំដែលប្រមាថ មិនចេះប្រុងប្រយ័ត្ន» ។
កីឡាកររូបនេះក៏បានសុំទោសដល់អ្នកគាំទ្រ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាលោក Tommy ជាដើម ។ ជាមួយគ្នានោះកីឡាករ ធឿន ធារ៉ា ក៏បានសុំពេលសម្រាកព្យាបាលរបួសមួយរយៈ និងបានប្ដេជ្ញាមិនធ្វើឲ្យពុកម៉ែបងប្អូនខកបំណងទៀតឡើយ ។
ការប្តេជ្ញាចិត្ត និងការសុំទោស បានធ្វើឡើងបន្ទាប់ពីរូបគេបានធ្វើឲ្យខកខានក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ របស់សង្វៀនថោន ដោយសារតែមានរបួស ៕